ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​វ័យក្មេង​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​កា.ប់​យ៉ាង​សាហា.វ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ក្រុម​ក្មេង​ស្ទាវ​២​ក្រុម បាន​ជិះ​ម៉ូតូ​ដេញ​កា.ប់​គ្នា​ផ្អើល​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ស្រុក​បន្ទាយស្រី​ទាំង​យប់ ក្រុម​ម្ខាង​មាន​គ្នា​១៥​នាក់ និង​ម្ខាង​ទៀត​មាន​គ្នា​៦​នាក់ អ្នក​ឈ្នះ​រត់​បាត់ អ្នក​ចាញ់​ត្រូវ​របួសធ្ងន់​ម្នាក់ រួច​

ខេត្តសៀមរាប ៖ ក្រុម​ក្មេង​ស្ទាវ​២​ក្រុម បាន​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា​ផ្អើល​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ស្រុក​បន្ទាយស្រី​ទាំង​យប់ ក្រុម​ម្ខាង​មាន​គ្នា​១៥​នាក់ និង​ម្ខាង​ទៀត​មាន​គ្នា​៦​នាក់  អ្នក​ឈ្នះ​រត់​បាត់ អ្នក​ចាញ់​ត្រូវ​របួសធ្ងន់​ម្នាក់ រួច​បញ្ជូន​ទៅ​ដល់​ពាក់​កណ្តាលផ្លូវ ក៏​ស្លាប់​បាត់​ទៅ​។

ហេតុការណ៍​ដេញ​កាប់​គ្នា​ផ្អើល​ពេញ​ស្រុក​បន្ទាយស្រី​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៧ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៦៧  ក្នុងភូមិ​បន្ទាយស្រី ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

តាម​ប្រភព​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មេ​សា នេះ​ថា មាន​ករណី​ឃាតកម្ម​បង្ក​ឡើង​ដោយ​ជនល្មើស​មិន​ស្គាល់​អត្តសញ្ញាណ ដោយ​មាន​គ្នា​ប្រហែល​១៥​នាក់ បាន​ជិះ​ម៉ូតូ​យក​ដាវ​សាំ​ម៉ូ​រៃ ដេញ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​យ៉ាង​អនាធិបតេយ្យ​ពេញ​បណ្តោយ​ផ្លូវ​លេខ​៦៧ ស្ថិត​នៅ​ក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប បណ្តាល​ឱ្យ​ត្រូវ​របួសធ្ងន់ រួច​បញ្ជូន​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ពាក់​កណ្តាលផ្លូវ​។ ប្រភព​បាន​បន្ត​ថា  ជន​រង​គ្រោះ​ដែល​ស្លាប់​នោះ​ឈ្មោះ ហៃ ស៊ី​ណេ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​ទាហាន​កងពលធំ​លេខ​២ ស្នាក់​នៅ​ក្នុង​បន្ទាយ ត្រូវ​របួស​ជា​ច្រើន​កន្លែង ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​តាម​ផ្លូវ​បាត់​។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​ជំនាញ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រួចរាល់​ហើយ​។ ចំណែកឯ​ជន​ដៃដល់​ទាំង​១៥​នាក់​នោះ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយស្រី ចុះ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ជនសង្ស័យ​ចាប់​យក​មក​ធ្វើការ​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​៕