ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បាន​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ជាង​១០០​ខ្នង

6 ឆ្នាំ មុន

ខេត្តតាកែវ ៖ ផ្ទះ​ប្រក់​ស័ង្កសី និង​ប្រក់​ក្បឿង​ប្រមាណ​ជាង​១០០​ខ្នង ត្រូវ​បាន​ខ្យល់​កន្ត្រាក់​បោកបក់​ធ្វើ​ឲ្យ​រលំ​លោត​ចេញពី​តាង និង​របើក​ដំបូល​ធ្វើ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ

ខេត្តតាកែវ ៖ ផ្ទះ​ប្រក់​ស័ង្កសី និង​ប្រក់​ក្បឿង​ប្រមាណ​ជាង​១០០​ខ្នង ត្រូវ​បាន​ខ្យល់​កន្ត្រាក់​បោកបក់​ធ្វើ​ឲ្យ​រលំ​លោត​ចេញពី​តាង និង​របើក​ដំបូល​ធ្វើ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ខណៈ​ដែល​មេឃ​បាន​ធ្លាក់​ភ្លៀង​ស្រប​ពេល​ខ្យល់​បាន​បោកបក់​មក​យ៉ាង​ខ្លាំង​ធ្វើ​ឲ្យ​ដួល​រលំ​ជា​បន្តបន្ទាប់់​។

ហេតុការណ៍​ខ្យល់​បោកបក់​ធ្វើ​ឲ្យ​រលំ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ មេ​សា ២០១៧ នៅ​ស្រុក​ចំនួន​២​នៃ​ខេត្តតាកែវ​។ មន្ត្រី​សាលាខេត្ត បាន​ឲ្យ​ដឹង​ថា ទឹកភ្លៀង​ធ្លាក់​លាយ​ខ្យល់ព្យុះ​ធ្វើ​ឲ្យ​រលំ​ដល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នេះ​មាន​ចំនួន​២​ស្រុក គឺ​ស្រុក​បាទី និង​ស្រុក​បុរី​ជលសា ដោយនៅ​ស្រុក​បាទី​បាន​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ចំបក់​ធ្វើ​ឲ្យ​ខូចខាត​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣០​ខ្នង ខូច​ទាំងស្រុង​ចំនួន​៣​ខ្នង លោត​ចេញពី​ជើង​តាង និង​របើក​ដំបូល​ចំនួន​២៧​ខ្នង សរុប​៣០​ខ្នង​។

មន្ត្រី​ដដែល​បាន​បន្ត​ទៀត​ថា ចំណែក​នៅ​ស្រុក​បុរី​ជលសា​ខ្យល់ព្យុះ​បាន​បោកបក់​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៨២​ខ្នង ដោយ​ខូច​ទាំងស្រុង​ចំនួន​១​ខ្នង​និង​របើក​ដំបូល លោត​ចេញពី​ជើង​តាង​ចំនួន​៨១​ខ្នង សរុប​កា​ខូចខាត​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដោយ​ភ្លៀង​ធ្លាក់​មក​លាយឡំ​នឹង​ខ្យល់ព្យុះ ទាំង​២​ស្រុក​នេះ​មាន​ចំនួន​១១២​ខ្នង ដោយ​ខូច​ទាំងស្រុង​ចំនួន​៤​ខ្នង​។

ក្រោយ​ពី​មានផ្ទះ​របស់​ប្រជាពលរដ្ឋ​ទទួល​រង​កា​ខូចខាត​ដោយ​ខ្យល់ព្យុះ​នៅ​ស្រុក​ទាំង​២​ខាងលើ​នេះ​ភ្លាម​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ​បាន​ឲ្យ​អភិបាលរង​ខេត្ត​ម្នាក់​នាំ​យក​អំណោយ​របស់​កាកបាទក្រហម​យក​ទៅ​ចែក​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​នៅ​ព្រឹក​ថ្ងែ​ទី​២៥ មេ​សា ២០១៧៕