ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វិធីធ្វើឱ្យ iPhone សាកថ្មបានលឿន​ឆាប់​រហ័ស

6 ឆ្នាំ មុន

តឹងចិត្ត​ណាស់​មែន​ទេ? ក្រោយទូរស័ព្ទ​ឆាប់​អស់​ថ្ម តែ​បញ្ចូល​យូរ​ក្រ​ពេញ​នោះ ។ បើ​មែន នេះ​ជា​​ដំណោះស្រាយ​សម្រាប់​បង្កើន​ល្បឿន​ ក្នុង​ការ​សាក​​ថ្ម​ទូរស័ព្ទ iPhone ​។

តឹងចិត្ត​ណាស់​មែន​ទេ? ក្រោយទូរស័ព្ទ​ឆាប់​អស់​ថ្ម តែ​បញ្ចូល​យូរ​ក្រ​ពេញ​នោះ ។ បើ​មែន នេះ​ជា​​ដំណោះស្រាយ​សម្រាប់​បង្កើន​ល្បឿន​ ក្នុង​ការ​សាក​​ថ្ម​ទូរស័ព្ទ iPhone ​។

វិធី​ទី​១-ប្រើប្រាស់​ឆ្នាំង​សាក​ និង​ខ្សែ​សាក ​ដែល​មានគុណ​ភាពល្អ (​ហ្ស៊ី​ន ឬប្រេ​ន​ៗ) ៖ វិធី​នេះ​ធ្វើ​ឲ្យ​លោក​អ្នក​អស់​លុយ​បន្តិច​​ហើយ ព្រោះ​ថា បើ​ប្រើ​ឆ្នាំង​សាក​២៥០០​រៀល ពិត​ណាស់​មិនល្អ​ដូច​របស់​ថ្លៃ​ទេ​ ។ ការ​ប្រើប្រាស់​ឆ្នាំង​សាក​របស់ iPad មក​ជំនួស ក៏​អាច​ធ្វើ​ឲ្យ​ទូរស័ព្ទ iPhone របស់​លោក​អ្នក​ឆាប់​ពេញ​លឿន​ដែរ​ ។ តែ​វា​អាច​ធ្វើ​ឲ្យ​ខូចគុណភាព​ថ្ម​របស់​លោក​អ្នក​នៅ​ពេល​ប្រើប្រាស់​យូរ​ទៅ​មុខ​។ ជាមួយ​គ្នា​នេះ​ដែរ លោក​អ្នក​គួរ​ដឹង​ដែរ​ថា ការ​សាក​ថ្ម​តាម​រន្ធ USB កុំព្យូទ័រ ឬ Powerbank មិន​អាច​ចូល​លឿន​ ដូច​ការ​សាក​ថ្ម​ធម្មតា​ជាមួយនឹង​រន្ធ​ឌុ​យ​ទេ ព្រោះថា​​កម្លាំង​ចរន្តអគ្គិសនី​របស់​រន្ធ USB មាន​ត្រឹមតែ២,៥​វ៉ា​ត់តែ​ប៉ុណ្ណោះ ខណៈ​ដែល​កម្លាំង​ចេញពី​រន្ធ​ឌុ​យ​មាន​ដល់​ទៅ៥​វ៉ា​ត់​ ។

វិធី​ទី​២-ដាក់​ទូរស័ព្ទ​នៅ​កន្លែង​ត្រជាក់ ៖ យោង​តាម Mashable បាន​ឲ្យ​ដឹង​ថា ថ្ម​ទូរស័ព្ទ iPhone របស់​លោក​អ្នក​ឆាប់​អស់​នៅ​ពេល​​វា​ឡើង​កំ​ដៅ​ ។ ដូច្នេះ​ហើយ នៅ​ពេល​សាក​វា លោក​អ្នក​គួរ​ទុក​ទូរស័ព្ទ​ឲ្យ​ឆ្ងាយ​ពី​កំ​ដៅ​ព្រះអាទិត្យ ឬ​ក៏អាច​ដោះ​ស្រោម​ទូរ​ស័ព្ទ​ចេញ​ពេល​សាក​ថ្ម​។ ពាក្យ​ថា​ ត្រជាក់​នេះ​គឺ​មិនមែន​យក​ទៅ​ដាក់​ក្នុង​ទូទឹកកក ដាក់​ឲ្យ​កក​ទៅ​ជា​កា​រ៉េ​ម iPhone នោះ​ទេ​។ ពោល ​គឺ​សីតុណ្ហភាព​បន្ទប់​ធម្មតា​។

វិធី​ទី​៣-ប្រើប្រាស់ Low-Power Mode ឬ​ក៏​ដាក់ Flight Mode ៖ ការ​ដាក់ Low-Power Mode អាច​ជួយ​កាត់​បន្ថយថាមពល​ដែល​ត្រូវ​ចាយ​ទៅ​លើ​ទូរស័ព្ទ iPhone របស់​លោក​អ្នក ​។ ជាមួយ​គ្នា​នេះ​ដែរ ការ​បើក​មុខងារ Flight Mode (​រូបយន្ត​ហោះ​) អាច​ជួយ​កាត់​បន្ថយថាមពល​ផង​ដែរ​។

វិធី​ទី​៤-បិទ Notification ៖ ការ​បិទ​ការ​លោត​នូវ Notification ក៏​អាច​ជួយ​ធ្វើ​ឲ្យ​បញ្ចូល​ថ្ម iPhone ឆាប់​ពេញ​ដែរ​។ គ្រាន់តែ​ចូល​ក្នុង Setting ហើយ​ចូល​ទៅ​កំណត់​ក្នុង Notification ជា​ការ​ស្រេច​។

វិធី​ទី​៥-បិទ​ចោល​សិន​ទៅ ជា​ការ​ប្រសើរ ៖ ពិត​ណាស់​​ ការ​បិទ​ទូរស័ព្ទ​ពេល​កំពុង​បញ្ចូល​ថ្ម ពិតជា​វិធី​មួយ​ដ៏​ល្អ ដែល​អាច​ឲ្យ​ថ្ម​ឆាប់​ពេញ​បាន​រហ័ស​។ នេះ​មក​ពី​ពេល​យើង​បិទ​វា​ទៅ វា​គ្មាន​ត្រូវការ​ថាមពល​មក​ចាយវាយ​អ្វី​ទេ​។

យោង​តាម Mac World បាន​ឲ្យ​ដឹង​ថា ការ​បិទ​ទូរស័ព្ទ​ពេល​បញ្ចូល​ថ្ម​បែប​នេះ ជួយ​ធ្វើ​ឲ្យ​យើង​បញ្ចូល​ថ្ម​ពេញ​ក្នុង​កំឡុង​ពេល​២​ម៉ោង​ ។