ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេងដែលប៉ូលិសទៅទាន់ កុំអីប្រហែល …

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ បុរស​ចំណាស់​ម្នាក់​ដោយ​សារ​ស្រវឹងស្រា​ផង បាន​ប៉ុនប៉ង​ធ្វើ​អត្តឃា.ត​ខ្លួនឯង ​ដោយ​យក​កន្សែង​ចង​ភ្ជាប់​ទៅ​នឹង​ដើម​ឈើ ដើម្បីចង.ក ប៉ុន្តែ​ត្រូវ​​​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្វាយ​ដង្គំ និង​កំលាំង​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប​ដើរ​ល្បាត​ឃើញ​

ខេត្តសៀមរាប ៖ បុរស​ចំណាស់​ម្នាក់​ដោយ​សារ​ស្រវឹងស្រា​ផង បាន​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ខ្លួនឯង ​ដោយ​យក​កន្សែង​ចង​ភ្ជាប់​ទៅ​នឹង​ដើម​ឈើ ដើម្បីចង.ក ប៉ុន្តែ​ត្រូវ​​​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្វាយ​ដង្គំ និង​កំលាំង​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប​ដើរ​ល្បាត​ឃើញ​ក៏​​ជួយ​សង្គ្រោះ​ទាន់​​ពេល កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៤ មេ​សា ស្ថិត​នៅ​បរិវេណ​ជិត​ស្តុ​ប​ស្តា​ត​ចាស់ ជាប់​សារមន្ទី​ជាតិ ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​ខេត្តសៀមរាប ។

បុរស​មានវិបត្តិខាងលើ ​ឈ្មោះ​សោម ចិន អាយុ​៥១​ឆ្នាំ កសិករ រស់នៅ​ភូមិ​ពពេល ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។ ការ​ធ្វើ​អត្តឃាត​នេះ មិន​ត្រូវ​បាន​​ដឹង​ពី​មូលហេតុ​នោះ​ទេ ហើយ​ក៏​មិន​បាន​សម្រេចដែរ​ ព្រោះ​មាន​កម្លាំង​នគរបាល​ចម្រុះ​ប្រទះ​ឃើញ​ចុះ​អន្តរា​គមន៍​ទាន់​ពេល ។

ប្រភព​បញ្ជាក់​បន្ថែម​ថា ក្រោយ​ពី​បាន​ជួយ​ជន​រង​គ្រោះ​ហើយ ក៏​បាន​ធ្វើការ​ពន្យល់​ណែនាំ​កុំឱ្យ​គិត​ខ្លី ហើយ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែរ។