ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​បងប្អូន​មេត្តា​ប្រុងប្រ​យ័​ត្ន ! ខ្យល់​កន្ត្រាក់​វាយប្រហារ​ខូចខាត​លំនៅ​ឋាន​ពលរដ្ឋ​ជាង​80​ខ្នង

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ យោង​តាម​សេចក្ដី​រាយ​ការ​ណ៏​នានា​បាន​ឲ្យ​ដឹង​ថា រយៈពេល​ត្រឹមតែ​២​ថ្ងៃ​ប៉ុណ្ណោះ​ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ​ទៅ​លើ​បណ្ដា​ស្រុក​ចំនួន​៤ ក្នុង​ខេត្តបាត់ដំបង ដែល​បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ជាង​៨០​ខ្នង ប៉ុន្តែ​មិន​ទាន់​មាន​របាយ​ការ​ណ៏​អំពី​ការ​ខូចខាត​ផលដំណាំ និង​អំពី​ការ​គ្រោះថ្នាក់​មនុស្ស​នៅឡើយ​ទេ ។

ខេត្តបាត់ដំបង ៖  យោង​តាម​សេចក្ដី​រាយ​ការ​ណ៏​នានា​បាន​ឲ្យ​ដឹង​ថា រយៈពេល​ត្រឹមតែ​២​ថ្ងៃ​ប៉ុណ្ណោះ​ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ​ទៅ​លើ​បណ្ដា​ស្រុក​ចំនួន​៤ ក្នុង​ខេត្តបាត់ដំបង ដែល​បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ជាង​៨០​ខ្នង ប៉ុន្តែ​មិន​ទាន់​មាន​របាយ​ការ​ណ៏​អំពី​ការ​ខូចខាត​ផលដំណាំ និង​អំពី​ការ​គ្រោះថ្នាក់​មនុស្ស​នៅឡើយ​ទេ ។

សេចក្ដី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា  ខ្យល់​កន្ត្រាក់​ដែល​លាយឡំ​ជាមួយនឹង​ភ្លៀង​កក់ខែ​ដើមឆ្នាំ​ផង​បាន​កើត​នៅ​រសៀល​ថ្ងៃ​ទី​២៣ និង​២៤ ខែមេសា ឆ្នាំ​២០១៧ ដោយ​ប៉ះ​ទៅ​លើ​ស្រុក​ចំនួន​៤ ក្នុង​ខេត្តបាត់ដំបង ។ បើ​តាម​របាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា  នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៧ ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ​ទៅ​លើ​ស្រុក​ភ្នំព្រឹក ប៉ះ​ទ​ង្កិ​ច​ទៅ​លើ​ឃុំ​ពេជ្រ​ចិន្តា  បណ្ដាល​ឲ្យ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​៧​ខ្នង បាន​រង​ការ​ខូចខាត ។

ដោយឡែក​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៧ ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ​ដំណាល​ៗ​គ្នា​ទៅ​លើ​ស្រុក​ចំនួន​៣​ទៀត​គឺ​ស្រុក​មោង​ឬ​ស្សី ប៉ះ​លើ​ឃុំ​តា​លាស់ និង​ឃុំ​កកោះ បណ្ដាល​ឲ្យ​ខូចខាត​លំនៅ​ឋាន​ចំនួន​១៩​ខ្នង រលំ​ទាំងស្រុង​៤​ខ្នង ។ ស្រុក​បាណ​ន់ ប៉ះ​លើ​ឃុំ​ស្នឹង និង​ឃុំ​ភ្នំ​សំពៅ ខូចខាត​លំនៅ​ឋាន​ពលរដ្ឋ​ចំនួន​២៩​ខ្នង និង​ស្រុក​គាស់​ក្រឡ ប៉ះ​លើ​ឃុំ​ដូន​បារ បណ្ដាល​ឲ្យ​ខូចខាត​លំនៅ​ឋាន​ពលរដ្ឋ​២៩​ខ្នង​ទៀត ។ ប៉ុន្តែ​មិន​ទាន់​មាន​សេចក្ដី​រាយ​ការ​ណ៏​អំពី​ការ​ខូចខាត​ផលដំណាំ ឬ​គ្រោះថ្នាក់​មនុស្ស​នៅឡើយ​ទេ ។ 

អាជ្ញាធរ​បាន​និយាយ​ថា  ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ភ្លៀង​បាន​បង្អោរ​ធ្លាក់​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ដែល​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំងក្លា​ផង​ដែរ​ដែល​បាន​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​ផ្ទះ​ប្រជាពលរដ្ឋ និង​អគារ​សាលារៀន​មួយ​ចំនួន​ផង ។ ទោះជា​យ៉ាងណា​សាខា​កាក្ក​បាត​ក្រហម​ខេត្ត និង​អាជ្ញាធរ​ខេត្ត​ក៏​បាន​ចុះ​អន្តរា​គម​ន៏​ផ្ដល់​អំណោយ​ដើម្បី​សង្គ្រោះ​បន្ទាន់​ជា​បន្តបន្ទាប់​ភ្លាម​ៗ​ដែរ​ក្រោយ​ពេល​កើតហេតុ ។ បើ​តាម​របាយ​ការ​ណ៏​ខាងលើ រយៈពេល​២​ថ្ងៃ​ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​អស់​៨៤​ខ្នង​ហើយ​លំនៅ​ឋាន​មួយ​ចំនួន​ត្រូវ​បំផ្លាញ​ទាំង​ស្រុក​តែ​ម្ដង ៕