ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងដេនី ក្វាន់ ទីបំផុតក្រសួង​សម្រេច​ហើយ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ​​ទីបំផុត​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​បាន​សម្រេច​​ហាម​មិនឱ្យ​​តារា​សម្តែង​​នាង ដេ​នី​ក្វា​ន់ ​​ប្រឡូក​​ក្នុងសិល្បៈ​​បន្ត​ទៀត​ ក្នុងរយៈ​​ពេល​១​ឆ្នាំ ក្នុង​ពេល​ដែល​តារា​រូប​នេះ ​បាន​ធ្វើ​សកម្មភាព​ផ្គើន​ទៅ​នឹង​ការ​ណែនាំ​របស់​ក្រសួង​ «រឿង​បញ្ចេញ​រូប
សិច​​ស៊ី​ហួស​ប្រមាណ​» ។

រាជធានីភ្នំពេញ​ ៖ ​​​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​បាន​សម្រេច​​ហាម​មិនឱ្យ​​តារា​សម្តែង​​នាង ដេ​នី​ក្វា​ន់ ​​ប្រឡូក​​ក្នុងសិល្បៈ​​បន្ត​ទៀត​ ក្នុងរយៈ​​ពេល​១​ឆ្នាំ ក្នុង​ពេល​ដែល​តារា​រូប​នេះ ​បាន​ធ្វើ​សកម្មភាព​ផ្គើន​ទៅ​នឹង​ការ​ណែនាំ​របស់​ក្រសួង​ «រឿង​បញ្ចេញ​រូបសិច​​ស៊ី​ហួស​​ប្រមាណ​» ។

សេចក្តីសម្រេច​នេះ​ បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​មួយ​ ជាមួយ​ក្រុមប្រឹក្សា​ពិន័យ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បៈ ​កាលពី​ព្រឹក​ថ្ងៃទី​២៥ ​មេសា ​​នេះ​។ ក្នុងកិច្ចប្រជុំ​ បាន​ធ្វើ​ឡើង​ដោយ​មិន​មាន​វត្តមាន​ចូលរួម​ពី​​នាង ដេ​នី​ក្វា​ន់ ​នោះ​ឡើយ ប៉ុន្តែ​ក្រុមប្រឹក្សា​ដាក់​ពិន័យ​បាន​ពិភាក្សា​ជាមួយ​អ្នក​ប្រឹក្សា​ផ្នែក​ច្បាប់​បាន​ចូលរួម​បាន​សម្រេច​ដាក់​ពិន័យ​លើ​តារា​រូប​នេះ​ចំនួន​៣​ចំណុច​ ។

លោក​ចំរើន វ៉ា​ន់​ថា ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បៈ​បាន​អះអាង​ប្រាប់​កោះសន្តិភាព​​តាម​ទូរ​ស័​ព្ទ​ថា យើង​បាន​ពិភាក្សា​គ្នា​យ៉ាង​ល្អិតល្អន់​ ជាមួយ​ក្រុមប្រឹក្សា​ពិន័យ​ជាមួយ​អ្នក​ប្រឹក្សា​ផ្នែក​ច្បាប់ ដោយ​ក្នុង​នោះ​យើង​បាន​សម្រេច​ដាក់​ពិន័យ​លើ​នាង ដេ​នី​ក្វា​ន់​ចំនួន​៣​ចំណុច​ ​មាន​ទី​១-​គឺ​ហាម​មិន​ឱ្យ​​តារា​រូប​នេះ ​​​ដាច់ខាត​ក្នុង​ការ​ឈាន​ជើង​ចូល​ក្នុង​វិស័យ​សិ​ល្បៈ​រយៈពេល​១​ឆ្នាំ​។ ទី​២-​ក្នុង​ករណី​​ដែល​តារា​រូប​នេះ ​នៅ​មិនរាង​ចាល​ ក្រសួង​នឹង​​ស្នើ​សុំ​ទៅ​ដល់​ម្ចាស់​ផលិតកម្ម​នានា​ មិន​ឱ្យ​​ហៅ​តារា​រូប​នេះ ​យក​ទៅ​សម្តែង​បន្ត​ទៀត​ឡើយ និង​ទី​៣​-ហាម​ដាច់ខាត​ មិន​ឲ្យ​មានការ​ចាក់​ផ្សាយ​រាល់​ស្នាដៃ​របស់​នាង​ដេ​នី​ក្វា​ន់​ឡើយ​ ក្នុង​ពេល​ដែល​តារា​រូប​នេះ​កំពុង​​តែ​ជាប់​ក្នុង​ពិន័យ​ ។

ត្រង់​ចំណុច​ទាំងនេះ​ លោក​ចំរើន វ៉ា​ន់​ថា បាន​បញ្ជាក់​ថា យើង​បាន​ហាមឃាត់​ តែ​ស្នាដៃ​ដែល​ដេ​នី​ក្វា​ន់​បាន​ថត​នៅ​ក្រោយ​ការ​ផាក​ពិន័យ​ប៉ុ​ណ្ណះ ចំណែក​ស្នាដៃ​ដែល​នាង​បាន​ថត​មុន​​សេចក្តីសម្រេច​ផាកពិន័យ​​បាន​ចេញ​ជា​ផ្លូវការ​នោះ ​គឺ​យើង​អនុញ្ញាត​ឲ្យ​មានការ​ចាក់​ផ្សាយ​ដដែល ​។

បើ​តាម​​លោក​ចំរើន វ៉ា​ន់ ​ថា សេចក្តីសម្រេច​ក្នុង​ការ​ដាក់​ពិន័យ​នេះ ​នឹង​ចេញ​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ តាមតែ​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​យើង​បើក​សិទ្ធិ​ចំពោះ​ការ​តវ៉ា​ណាមួយ​ពី​នាង​ដេ​នី​ក្វា​ន់ ហើយ​បើ​ច្បាប់​បាន​ធ្វើ​ហើយ ​គឺ​ត្រូវ​តែ​អនុវត្ត​​ ។ លោក​បាន​បន្ថែម​ថា ការ​ដាក់​ពិន័យ​ទៅ​លើ​តារា​សម្តែង​នាង​ដេ​នី​ក្វា​ន់ នា​ពេល​នេះ ​គឺ​យើង​បាន​ធ្វើការ​ពិភាក្សា​គ្នា​យ៉ាង​ល្អិត​ល្អ​​ន់​ មុន​ពេល​ចេញ​សេចក្តី​សម្រេច​រួម​មួយ ព្រោះ​ករណី​របស់​តារា​រូប​នេះ ​មិនមែន​កើតឡើង​តែ​ម្តងនោះ​ឡើយ ហើយ​កន្លង​មក​តារា​រូប​នេះ​ ក៏​បាន​ទទួល​ការ​ណែនាំ​ពី​ក្រសួង​ម្តង​រួច​មក​ហើយ ប៉ុន្តែ​តារា​រូប​នេះ​នៅ​តែ​ប្រ​ព្រឹត្ត​ផ្ទុយ​ ។