ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ស្រស់​ស្អាត​ស៊ិ​ច​ស៊ី​2​នាក់​រួម​ជាមួយ​បុរស​ម្នាក់​ចេញពី​ក្លិប​ភ្លាម​ស្រាប់តែ​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ប្រុស​ស្រី​ចំនួន​៣​នាក់​បាន​ចេញពី​ក្លិប​កម្សាន្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ ខណៈ​ជិះ​ម៉ូតូ​ដល់​ពាក់កណ្ដាល​ផ្លូវ​ក៏​ស្រាប់តែ​

រាជធានី​ភ្នំពេញ ៖ យុវជន​ប្រុស​ស្រី​ចំនួន​៣​នាក់​បាន​ចេញពី​ក្លិប​កម្សាន្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ ខណៈ​ជិះ​ម៉ូតូ​ដល់​ពាក់កណ្ដាល​ផ្លូវ​ក៏​ស្រាប់តែ​មាន​យុវជន​៤​នាក់​បាន​ជិះ​ម៉ូតូ​ដេញ​តាម​វាយ​ធ្វើឱ្យ​ជន​រង​គ្រោះភ័យ​ពេក​បាន​ជិះ​ម៉ូតូ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​នឹង​រទេះ​លក់​មីឆា និង​កន្លែង​លក់​ផ្លែ​ឈើ បណ្ដាល​ឲ្យ​រង​កា​ខូចខាត​បែក និង​ខ្ទាត់​ផ្លែ​ឈើ​ពាសពេញ​ផ្លូវ ព្រមទាំង​ធ្វើ​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់​២​នាក់ និង​ស្រាល​ម្នាក់ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៧ ផ្លូវវេ​ង​ស្រេង ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ  ខណ្ឌមានជ័យ ។

តាម​សម្ដី​ស្ត្រី​ម្នាក់​ដែល​រង​បួស​ស្រាល​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​នាង​មាន​គ្នា​បី​នាក់​ប្រុស​ម្នាក់ ស្រី​២​នាក់ បាន​ចេញពី​រាំ​កម្សាន្ត​នៅ​ក្លឹ​ប spyder នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ម្ដុំ​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ដោយ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AZ-9594 បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​វ៉េ​ង​ស្រេង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​មក​ដល់​ពាក់កណ្ដាល​ផ្លូវ ក៏​ស្រាប់តែ​មាន​បុរស​បួន​នាក់​ប្រដាប់​ដោយ​ខ្សែ​ក្រ​វ៉ា​ត់​កាន់​គ្រប់​ដៃ​មិនដឹង​ថា ចេញពី​ណា​មក​ទេ​ជិះ​ម៉ូតូ​២​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​មិន​ចាំ​ស្លាក​លេខ បាន​ជិះ​ដេញ​វាយ​ពួក​គេ​ព្រមទាំង​រក​ឆក់​យក​កាបូបស្ពាយ​ពី​រូប​នាង​ទៀត​ផង ពេល​នោះ​ពួក​នាង​ភ័យ​ស្លន់ស្លោ​ពេក​បាន​ជិះ​ម៉ូតូ​រត់គេច​លុះដល់​ចំណុច​កើតហេតុ​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​នឹង​រទេះ​លក់​មីឆា ហើយ​ជ្រុល​ទៅ​បុក​កន្លែង​លក់​ផ្លែ​ឈើ​មួយ​កន្លែង​ទៀត បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​បាក់ជើង​ខាងឆ្វេង និង​នារី​ម្នាក់​ដែល​ត្រូវជា​សង្សារ​អ្នក​ឌុ​បរងរ​បួស​ជើង​ខាងឆ្វេង​ដូច​គ្នា ចំណែក​រូប​នាង​ជា​អ្នក​អង្គុយ​ខាងក្រោយ​រង​របួស​រលាត់​ដៃជើង រីឯ​ម៉ូតូ​រង​ការ​ខូចខាត ។ 

ដោយឡែក​ខាង​អ្នកលក់​មីឆា និង​ផ្លែ​ឈើ​វិញ​អត់​មាន​រង​របួស​នោះ​ទេ​គ្រាន់តែ​ខូចខាត​បែក​កញ្ចក់​ទូរ សម្ភារ​លក់​មីឆា  ព្រមទាំង​ខូចខាត​ផ្លែ​ឈើ​អស់​មួយ​ចំនួន​តែ​ប៉ុណ្ណោះ  ។ ចំណែក​ក្រុម​យុវជន​ដែល​ដេញ​វាយ​ពួក​គេ​ឃើញ​សភាព​ដូចនេះ​បាន​បត់​ម៉ូតូ​ត្រឡប់​ក្រោយ​រត់គេច​ខ្លួន​អស់​ទៅ ។ ក្រោយ​ពេល​កើតហេតុ​នៅ​សល់​តែ​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ជំនាញ​មក​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ជាមួយនឹង​កន្លែង​លក់​ផ្លែ​ឈើ និង​រទេះ​លក់​មីឆា ៕