អាហារដែលមានរសជាតិហឹរប្រហែលជាអាហារដែលល្អបំផុត និងឆ្ងាញ់បំផុត ចំពោះសុខភាពអ្នកក្នុងចំណោមអាហារ ផ្សេងៗទៀត។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួននៃការបរិភោគអាហារដែលមានរសជាតិហឹរចំពោះសុខភាព ។
១-វាជំរុញការសម្រកទម្ងន់ តើអាហារដែលមានរសជាតិឆ្ងាញ់នេះអាចជួយសម្រកទម្ងន់របស់អ្នកតាមវិធីណា ? សារធាតុ Capsaicin ដែលជាសារធាតុធ្វើឱ្យម្ទេសមានរសជាតិហឹរ អាចបង្កើនការរំលាយអាហាររបស់អ្នករហូតដល់ទៅ៨% ។ លើសពីនេះទៅទៀតអាហារមានរសជាតិហឹរអាចជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានលឿន និងឆ្អែតបានយូរ ។ ដោយសារកត្តាទាំងនេះ អាហារប្រភេទនេះនឹងជួយអ្នកក្នុងការកាត់បន្ថយការបរិភោគ និងកាឡូរីនៅក្នុងខ្លួនរបស់អ្នក។
២-បង្គ្រប់វីតាមីន C ដែលរាងកាយរបស់អ្នកត្រូវការ វីតាមីន C ចាំបាច់ក្នុងការរក្សាដំណើរការរាងកាយរបស់អ្នក ហើយវាក៏ចាំបាច់ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ បំផ្លាញរ៉ាឌីកាល់សេរី និងជួយបង្កើតកោសិកាថ្មី។ វីតាមីន C ក៏ជាភ្នាក់ងារសំខាន់ក្នុងការបង្កើតឡើងវិញនូវស្រទាប់កូឡាជែន ។ ដូច្នេះប្រសិនបើអ្នកចង់ឱ្យស្បែករបស់អ្នកមើលទៅក្មេងជាងវ័យ សូមទទួលទានវីតាមីននេះឲ្យបានគ្រប់គ្រាន់ ។ រាងកាយរបស់អ្នកត្រូវការវីតាមីននេះក្នុងបរិមាណតិចតួចប៉ុណ្ណោះក្នុងមួយថ្ងៃ ដូច្នេះការបរិភោគអាហារមានរសជាតិហឹរអាចជួយបំពេញតម្រូវការវីតាមីន C ប្រចាំថ្ងៃរបស់អ្នក។
៣-វាជួយកម្ចាត់ស្លេស្ម អាហារដែលមានរសជាតិហឹរជាមួយនឹងសារធាតុ capsaicin អាចបំបាត់ការតឹងច្រមុះ ធ្វើឱ្យអ្នកហៀរសម្បោរ និងជួយឲ្យអ្នកដកដង្ហើមបានស្រួល ។ ប៉ុន្តែមិនមែនអាហារមានរសជាតិហឹរទាំងអស់មានប្រសិទ្ធភាពដូចគ្នានោះទេ។ ខណៈពេលដែលម្ទេសអាចជួយបំបាត់អាការតឹងច្រមុះរបស់អ្នកបាន តែអាហារដូចជាវ៉ាសាប៊ី និង mustard អាចធ្វើឲ្យអ្នកតឹងច្រមុះកាន់តែខ្លាំង និងធ្វើឱ្យអ្នកមានអារម្មណ៍ថាកាន់តែយ៉ាប់។
៤-បង្ការការរលាក ការរលាកត្រូវបានបង្កឡើងដោយប្រព័ន្ធភាពស៊ាំក្នុងខ្លួនរបស់យើងផ្ទាល់ក្នុងគោលបំណងដើម្បីជួយព្យាបាលកន្លែងណាមួយក្នុងរាងកាយរបស់យើងដែលរងរបួសឲ្យវាសះស្បើយដោយខ្លួនវា ។ ទោះជាយ៉ាងណាក្តី នៅពេលដែលមានការរលាក វាអាចនាំឱ្យមានជំងឺរលាកសន្លាក់ ជំងឺរលាកទងសួត មុននឹងជំងឺដទៃទៀត ។ សារធាតុ Capsaicin ដែលមានក្នុងម្ទេសអាចប្រយុទ្ធប្រឆាំងនឹងការរលាក និងការពាររាងកាយរបស់អ្នកពីជំងឺទាំងនេះ ។
៥-ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម ការបរិភោគអាហារមានរសជាតិហឹរអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាម និងការផលិតអាំងស៊ុយលីនក្នុងរាងកាយ ។ ខណៈពេលដែលការធ្វើលំហាត់ប្រាណ និងរបបអាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារការចាប់ផ្តើមនៃជំងឺទឹកនោមផ្អែម សារធាតុ Capsaicin អាចជួយបន្ធូរបន្ថយរោគសញ្ញានៃជំងឺនេះនៅពេលដែលវាកើតមានឡើង ៕
ចែករំលែកព័តមាននេះ