ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ និងដកហូតថ្នាំញៀន៣កញ្ចប់
រាជធានីភ្នំពេញ ៖ ជនសង្ស័យ ប្រុសស្រី២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន នៅក្នុងការចុះបង្ក្រាបគ្រឿងញៀ.នកាលពីវេលាម៉ោង ១និង១០នាទីរសៀល
រាជធានីភ្នំពេញ ៖ ជនសង្ស័យ ប្រុសស្រី២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន នៅក្នុងការចុះបង្ក្រាបគ្រឿងញៀ.នកាលពីវេលាម៉ោង ១និង១០នាទីរសៀល
រាជធានីភ្នំពេញ ៖ ជនសង្ស័យ ប្រុសស្រី២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន នៅក្នុងការចុះបង្ក្រាបគ្រឿងញៀនកាលពីវេលាម៉ោង ១និង១០នាទីរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៣ ភូមិខ(២) សង្កាត់ច្រាំងចម្រេះ២ ខណ្ឌឫស្សីកែវ ព្រមទាំងដកហូតបានថ្នាំញៀនចំនួន ៣កញ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន ១.ឈ្មោះ ម៉ាន មូស្លឹម ហៅកុលាប ភេទប្រុស អាយុ៣១ឆ្នាំ ជាជនជាតិខ្មែរឥស្លាម ជាអ្នកចែកចាយ មានទីលំនៅកន្លែងឃាត់ខ្លួនខាងលើ និងទី២.ឈ្មោះ ព្រុំ ស្រីណិត ភេទស្រី អាយុ២០ឆ្នាំ ជាអ្នកប្រើប្រាស់ មានទីលំនៅបន្ទប់ជួលផ្សារទំនប់ ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យ ជាមុខសញ្ញាចែកចាយគ្រឿងញៀន នៅក្នុងមូលដ្ឋាន។ ដោយមានការស្រាវជ្រាវ កម្លាំងនគរបាលខណ្ឌឫស្សីកែវក៏ឈានទៅឆែកឆេរ លំនៅឋានជនសង្ស័យ រកឃើញគ្រឿងញៀន ហើយឃាត់ខ្លួនតែម្តង។ ជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងនគរបាលនាំខ្លួន ទៅសាកសួរ និងចាត់ការតាមច្បាប់៕
ចែករំលែកព័តមាននេះ