ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រម​រឿង​កូន​បើក​មុង​ម្តាយបង្កើត​រំលោ.ភ​បាន​សម្រេច នឹង​ប្រកាស​ថ្ងៃ​ទី​១២ ឧសភា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៤ មេ​សា បាន​លើកយក​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ ដោយ​កូនបង្កើត​បាន​ផឹកស្រា និង​ប្រើប្រាស់​គ្រឿងញៀ.ន

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៤ មេ​សា បាន​លើកយក​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ ដោយ​កូនបង្កើត​បាន​ផឹកស្រា និង​ប្រើប្រាស់​គ្រឿងញៀន ដែល​ស្រវឹង​ភ្លេចខ្លួន​ច្រឡំ​បើក​មុង​ម្តាយបង្កើត​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច តែ​សាលក្រម​នេះ ត្រូវ​បាន​លើក​ពេល​ប្រកាស​ទៅ​ថ្ងៃ​ទី​១២ ឧសភា ២០១៧ ខាង​មុខ​។ ជន​ត្រូវ​ចោទ​ឈ្មោះ យឹ​ម ហួរ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២១៧ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះជា​ម្តាយបង្កើត អាយុ​៦០​ឆ្នាំ ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​អំឡុង​ឆ្នាំ​២០១០ មក​ម្លេះ​។ ប៉ុន្តែ​ដោយសារ​ជន​ត្រូវ​ចោទ​មិន​រាងចាល និង​មិន​ព្រម​កែខ្លួន ថែម​ទាំង​អុកឡុក​គំរាមកំហែង​ក្នុង​ក្រុម​គ្រួសារ ទើបត្រូវ​សាច់ញាតិ និង​ម្តាយបង្កើត​សម្រេចចិត្ត​ប្តឹង​សមត្ត​កិច្ច​ឲ្យ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២៦ តុលា ២០១៦​។ ដូច្នេះ​រង់ចាំ​មើល​តើ​ជោគវាសនា ជន​ត្រូវ​ចោទ​ដែល​ជា​កូន​អកតញ្ញូ រំលោភ​សេពសន្ថវៈ​ម្តាយបង្កើត សាលក្រម និង​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ប៉ុន្មាន​ឆ្នាំ​៕