ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​ផ្អើល​ហាង​កាហ្វេ​ដេ​លី សំណាងល្អ​ត្រូវ​ពន្លត់​ទាន់​ពេលវេលា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មាន​ករណី​ទុ​ស្សេ​ខ្សែភ្លើង​មួយ​បាន​បង្ក​ឡើង​ដោយ​មាន​អណ្តាតភ្លើង​ឆេះ និង​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​នៅ​ហាង​កាហ្វេ (​ដេ​លី កាហ្វេ​) បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​ភ្ញៀវ

រាជធានី​ភ្នំពេញ ៖ មាន​ករណី​ទុ​ស្សេ​ខ្សែភ្លើង​មួយ​បាន​បង្ក​ឡើង​ដោយ​មាន​អណ្តាតភ្លើង​ឆេះ និង​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​នៅ​ហាង​កាហ្វេ (​ដេ​លី កាហ្វេ​) បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​ភ្ញៀវ និង​បុគ្គលិក​រត់​ចែក​ជើង​គ្នា សំណាងល្អ​ត្រូវ​បាន​បុគ្គលិក​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់ និង​បិទ​បា​រ៉ែត​ភ្លើងទាន់​ពេលវេលា​។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង ៣៥​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៧ នៅ​ហាង​កាហ្វេ​យីហោ (​ដេ​លី កា​ហ្វ​) ផ្ទះ​លេខ​២០២-២០៤ ផ្លូវ​ព្រះ​សីហ​នុ កែង​នឹង​ផ្លូវ​លេខ​១១៣ ក្នុង​សង្កាត​បឹង​កេងកង​ទី​២ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​មូ​ដ្ឋា​ន​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ក្រុម​បុគ្គលិក​ដែល​បម្រើ​ការងារ​នៅ​ក្នុង​ហាង​កាហ្វេ ដេ​លី បានឃើញ​អណ្តាតភ្លើង​ឆាបឆេះ និង​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម ចេញពី​ក្នុង​ពី​ដាន​ហាង ក៏​នាំ​គ្នា​មានការ​ភ្ញាក់ផ្អើល និង​ឆោឡោ​ឡើង រួម​ទាំង​ភ្ញៀវ​ជា​ច្រើន​នាក់​ដែល​កំពុង​តែ​អង្គុយ​ផឹក​កាហ្វេ​នៅ​ខាងក្នុង​នាំ​គ្នា​រត់​ចែក​ជើង​គ្នា​ចេញ​ប្រសាច​ចេញ​ផង​ដែរ​។ ភ្លាម​នោះ ក្រុម​បុគ្គលិក និង​អ្នក​ដែល​មាន​ទីលំនៅ​ក្បែរ​ខាង​ក៏​បាន​នាំ​គ្នារ​ត់ទៅ​យក​បំពង់​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​បំពង់​មក​បាញ់​ពន្លត់ និង​បិទ​បា​រ៉ែត​ភ្លើង​កុំ​ឲ្យ​ឆេះ​បន្ត​ទៅ​ទៀត​ទាន់​ពេលវេលា​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទ​ទៀត​ថា ករណី​ទុ​ស្សេ​ខ្សែភ្លើង​នេះ​ដែរ​បាន​កើតឡើង​នៅ​ក្នុង​ប្រអប់​ភ្លើង​លេខ OP ៦៣-១១៤ ដោយសារ​តែ​ការ​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​សំណុំ​ខ្សែភ្លើង​មួយ​ដុំ​ធំ ដែល​គេ​បាន​ដាក់​បង្កប់​នៅ​ក្នុង​ពិ​ដាន​ទៅ​តាម​ផ្ទះ​ជា​ច្រើន​ដែល​នៅ​ក្បែរ​ខាង​នោះ​។ ក្នុង​ហេតុការណ៍​ទុ​ស្សេ​ខ្សែភ្លើង​បង្ក​ជា​អគ្គិភ័យ​នៅ​ហាង​កាហ្វេ ដេ​លី នេះ​ដែរ ត្រូវ​បាន​គេ​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​អស់​ចំនួន ៣​បំពង់ និង​បិទ​បា​រ៉ែត​ភ្លើង ដើម្បី​កុំ​ឲ្យ​មានការ​ឆាបឆេះ​រីក​រាលដាល​ជា​បន្ត​ទៅ​ទៀត​បាន​ទាន់​ពេលវេលា សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ធំ​ជាង​នេះ​៕