ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​! ដល់​ចាប់​បាន​ប្រាប់​ថា ឆ្កែ​ហៅ​ឲ្យ​រួម​ភេទ​ជាមួយ

6 ឆ្នាំ មុន

ចិន​៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា តា​ចាស់​អាយុ​៥៨​ឆ្នាំ​ម្នាក់ ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៧​ខែ ពី​បទ​រំលោ.ភ​សត្វ​ឆ្កែ និង​វាយប្រហារ​ទៅ​លើ​អ្នក​យក​ព័ត៌មាន​។

ចិន​៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា តា​ចាស់​អាយុ​៥៨​ឆ្នាំ​ម្នាក់ ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៧​ខែ ពី​បទ​រំលោភ​សត្វ​ឆ្កែ និង​វាយប្រហារ​ទៅ​លើ​អ្នក​យក​ព័ត៌មាន​។

តា​ចាស់ Chung Lin-Fai ជាប់​ទោស​បី​បទ​រំលោភ​សត្វ និង​វាយប្រហារ​ទៅ​លើ​អ្នក​យក​ព័ត៌មាន នៅ​សាលាក្តី West Kowloon Magistrates​។ តា​ចាស់​បាន​ប្រាប់​ទៅ​តុលាការ​ថា ខ្លួន​បាន​នាំ​សត្វ​ឆ្កែ​អាយុ​២​ឆ្នាំទៅ​ជិត​ទឹកធ្លាក់ នៅ​លើ​កោះ Lantau ហុងកុង ដែល​ជា​កន្លែង​គាត់​បាន​ធ្វើបាប​ទៅ​លើ​ផ្លូវភេទ​របស់​សត្វ កាលពី​ថ្ងៃ​ទី​១ ខែកុម្ភៈ​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់ Hong Kong FP​។

សាក្សី​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ថា ខ្លួន​បានឃើញ​សត្វ​ឆ្កែ​មួយ​ក្បាល​នៅ​ជិត​ទឹកធ្លាក់ ហើយ​វា​មាន​របួស​នៅ​ផ្នែក​ខាង​ពាក់កណ្តាល​ខ្លួន​ចុះ​ទៅ​ក្រោម​។ ពេទ្យសត្វ​បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​បាន​រក​ឃើញ​ទឹកកាម​របស់​មនុស្ស​នៅ​ក្នុង​ប្រដាប់​ភេទ​របស់​សត្វ​ឆ្កែ​។ សត្វ​ឆ្កែ​ត្រូវ​បាន​ក្រុម​អ្នក​ស្ម័គ្រចិត្ត​នៅ SPCA យក​ទៅ​មើលថែ​រក្សា​។

កាលពី​២​ស​ប្តា​ហ៍​មុន តា​ចាស់ Lin-Fai បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​រួម​ភេទ​ជាមួយ​សត្វ​ឆ្កែ​មែន​។ គាត់​បាន​ប្រាប់​ថា គាត់​បាន​បញ្ចុក​ចំណី​ឲ្យ​ឆ្កែ​នោះ​ជា​រឿយ​ៗ ហើយ​នាំ​វា​ទៅ​ទឹកធ្លាក់ ដើម្បី​ងូតទឹក​ឲ្យ​វា​។ ទោះបីជា​ដូច្នេះ​ក៏​ដោយ ក៏​គាត់​នៅ​តែ​ប្រកែក​ថា នេះ​ជា​លើក​ទី​មួយ​ដែល​គាត់​រួម​ភេទ​ជាមួយ​សត្វ​ឆ្កែ​។

មេធាវី​របស់​គាត់ បាន​លើក​ឡើង​ថា កូនក្តី​របស់​ខ្លួន​ជា​អ្នកប្រមឹក ដែល​ស្រវឹង​ហើយ​មានការ​ភ័ន្ត​ច្រឡំ​ទៅ​រួម​ភេទ​ជាមួយ​សត្វ​ឆ្កែ​។

ចំណែកឯ​អ្នកជំនាញ​ខាង​ព្យាបាល​រោគ​ចិត្ត​វិញ បាន​រាយការណ៍​ថា តា​ចាស់​ខាងលើ​បានលឺ​សម្លេង​របស់​សត្វ​ឆ្កែ​ហៅ​ឲ្យ​គាត់​រួម​ភេទ​ជាមួយ​។

នៅ​អំឡុង​ពេល​កំពុង​កាត់ក្តី តា​ចាស់​ម្នាក់​នេះ​បាន​វាយ​ទៅ​លើ​អ្នក​យក​ព័ត៌មាន​ទៀត​ផង ដែល​ធ្វើ​ឲ្យ​តុលាការ​ដំឡើង​ទោស​ឲ្យ​ជាប់គុក​មួយ​ខែ​ថែម​ទៀត​។

សរុប​ទោស​មក​គឺ តា​ចាស់​ព្រើល​ម្នាក់​នេះ ត្រូវ​ជាប់​ពន្ធនាគារ​៦​ខែ​ពី​បទ​រំលោភ​សត្វ និង​១​ខែ​ទៀត​ពី​បទ​វាយប្រហារ​ទៅ​លើ​អ្នក​យក​ព័ត៌មាន​៕