ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ស្លា.ប់​ ភរិយា​ផ្តាំ​អ្វី​ដល់់​លោ​ករិន សា​វ៉េ​ត ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាន់តែ​ដុនដាប ហើយ​ក៏​ស្លា.ប់​ទៅ គឺជា​ស្ថានភាព​នៃ​ជីវិត​របស់​ភរិយា​លោ​ករិន សា​វ៉េ​ត ដែល​មិន​អាច​យកឈ្នះ​ជំងឺមហារីក​សុដន់​បាន ។ សព​ត្រូវ​បាន​នាំ​យក​ទៅ​តម្កល់​ធ្វើបុណ្យ​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ជា​កន្លែង​

រាជធានី​ភ្នំពេញ ៖ កាន់តែ​ដុនដាប ហើយ​ក៏​ស្លាប់​ទៅ គឺជា​ស្ថានភាព​នៃ​ជីវិត​របស់​ភរិយា​លោ​ករិន សា​វ៉េ​ត ដែល​មិន​អាច​យកឈ្នះ​ជំងឺមហារីក​សុដន់​បាន ។ សព​ត្រូវ​បាន​នាំ​យក​ទៅ​តម្កល់​ធ្វើបុណ្យ​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ជា​កន្លែង​កំណើត​របស់​នាង ។

ប្រពន្ធ​របស់​លោ​ករិន សា​វ៉េ​ត បាន​ស្លាប់​ក្រោយ​ពី​សម្រាក​ព្យាបាល​ជា​ច្រើន​ខែ ។ នាង មាន​ជំងឺមហារីក​សុដន់​កម្រិត​ធ្ងន់ ហើយ​ព្យាបាល​តាំងពី​ចុងឆ្នាំ​២០១៦ រហូត​ទល់​ពេល​នេះ ។ ការ​លាចាក​លោក​របស់​អ្នកស្រី​គង់ សា​វី អាយុ​៣៧​ឆ្នាំ ធ្វើ​ឱ្យ​ស្វាមី​លោ​ករិន សា​វ៉េ​ត តក់ស្លុត និង​សោកស្តាយ​យ៉ាង​ខ្លាំង ។ សិល្បករ និង​មហាជន​ក៏​ចូលរួម​សោកស្តាយ​ជាមួយ​លោ​ករិន សា​វ៉េ​ត ដែរ ។

ក្រោយ​ពេល​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​២៣ មេ​សា ២០១៧ វេលា​ម៉ោងជាង​៣​រសៀល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​សូ​វៀត​ហៅ​ពេទ្យ​រុ​ស្ស៊ី លោ​ករិន សា​វ៉េ​ត បាន​នាំ​សព​ភរិយា​តាម​រថយន្ត​ពេទ្យ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ដោយ​គ្រូពេទ្យ​ចាក់​បា​រ៉​ត សម្រាប់​រក្សា​ទុក​រយៈពេល​៥​ថ្ងៃ ។

លោ​ករិន សា​វ៉េ​ត និយាយ​ថា «​មុន​ពេល​ប្រពន្ធ​ខ្ញុំ​ឈឺ ដុនដាប​ទៅ​ៗ គាត់​តែងតែ​គិតដល់​កូនប្រុស​របស់​គាត់​ដែល​នៅ​តូច ដោយ​រមែង​និយាយ​ឱ្យ​ខ្ញុំ​ជា​ប្តី ទោះបី​យ៉ាងណា កុំ​ចោល​កូន ជួយ​មើលថែ​កូន និង​ចិញ្ចឹម​កូន​ឱ្យ​មាន​អនាគត​ល្អ សមជា​ទឹកចិត្ត​របស់​ឪពុក ។ មូលហេតុ​បែប​នេះ​ហើយ​ខ្ញុំ​គ្មាន​អ្វី​ក្រៅពី​ខំ​ធ្វើ​តួនាទី​ជា​ឪពុក​ល្អ​ប្តី​ល្អ​ដែល​បាន​តាំងចិត្ត​ដើម្បី​ឱ្យ​ភរិយា​ស្ងប់ចិត្ត និង​ធ្វើ​ប្តី​ល្អ​ដូច​បុរស​ទូទៅ​ដូច​គេឯង » ។

ភរិយា​លោ​ករិន សា​វ៉េ​ត ពី​ដំបូង​អាការ មិនសូវ​ធ្ងន់​ទេ ប៉ុន្តែ​ក្រោយ​ចាក់​ថ្នាំ​គីមី​បន្ថែម​ដើម្បី​សម្លាប់​មេរោគ​មហារីក​ជំងឺ​កាន់តែ​ធ្វើទុក្ខ​ខ្លាំង ឡើង​ៗ ។ មិន​ត្រឹមតែ​មាន​ជំងឺមហារីក ត្រង់​សុដន់​១​មុខ​ឡើយ ភរិយា​របស់​លោក​ត្រូវ​មេរោគ​នោះ​រីក​រាលដាល​ស្ទើរ​ពេញ​ខ្លួន​ទាំងអស់ ពោល​គឺ​នៅ​ត្រង់​ខួរក្បាល និង​សួត ។ បន្ទាប់​ពី​ចាក់​ថ្នាំ​គីមី​លើក​ទី​៤​មក បាន​ធ្វើទុក្ខ​ដល់​ខួរក្បាល គឺ​ក្បាល​ចាប់ផ្ដើម​ឈឺ​កាន់តែ​ខ្លាំង​ឡើង​ស្ទើរ​ផ្ទុះ​សន្លប់ ។ ក្នុង​ស្ថានភាព​បែប​នេះ​បុរស​ជា​ប្តី​បាន​នាំ​ភរិយា​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។ គ្រូពេទ្យ​បាន​ស្គែ​ន​មើល​ក្បាល​ក៏​ឃើញ​មេរោគ​មហារីក​នៅ​ក្នុង​ខួរក្បាល​ទៀត ។ បន្ទាប់​ពី​ចាក់​ថ្នាំ​គីមី​ព្យាបាល​នៅ​ត្រង់​ខួរក្បាល នាំ​ឲ្យ​នាង​ហត់ ខ្លាំង គ្រូពេទ្យ​ពិនិត្យ​សួត ឃើញ​មាន​មហារីក​ទៀត ។

បុណ្យសព​រៀបចំ​នៅ​ស្រុក​ត្រាំកក់ ដូច្នេះ​អ្នក​ចង់​ចូលរួម​សូម​អញ្ជើញ​ទៅ​ទីនោះ ៕