ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល ! ឃើញ​តែ​រថយន្ត​បាត់​ស្រមោល​ម្ចាស់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ទុក​ចត​ចោល​នៅ​ក្បែរ​បង្គោល​ភ្លើង​មួយ​ដើម​នៅ​ខាងត្បូង​វិមាន​ឯករាជ្យ​ដោយ​ទំនងជា​ម្ចាស់​ស្រវឹងស្រា​ខ្លាំង​ហើយ​បើក​បុក​នឹង​បង្គោល​នោះ​បណ្តាល​ឱ្យ​បែក​កង់​មុខ​ទៅ​មុខ​លែង​រួច​ហើយ​នាំ​គ្នា​គេចខ្លួន​បាត់​ស្រមោល​អស់

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ទុក​ចត​ចោល​នៅ​ក្បែរ​បង្គោល​ភ្លើង​មួយ​ដើម​នៅ​ខាងត្បូង​វិមាន​ឯករាជ្យ​ដោយ​ទំនងជា​ម្ចាស់​ស្រវឹងស្រា​ខ្លាំង​ហើយ​បើក​បុក​នឹង​បង្គោល​នោះ​បណ្តាល​ឱ្យ​បែក​កង់​មុខ​ទៅ​មុខ​លែង​រួច​ហើយ​នាំ​គ្នា​គេចខ្លួន​បាត់​ស្រមោល​អស់ ។ ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៧ នៅ​ខាងត្បូង​វិមាន​ឯករាជ្យ ផ្លូវ​ព្រះ​នរោត្តម ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​ជាង​៥​ព្រឹក ថ្ងៃ​ទី​២៤ ខែមេសា នេះ​រូប​គាត់​បានឮ​សំឡេង​មួយ​លាន់​ខ្លាំង​ដោយ​ស្មាន​តែ​មានការ​ផ្ទុះ​នៅ​តាម​ទូរ​ATM ដែល​នៅ​ក្បែរ​ៗ​នោះ​ក៏​រត់​ទៅ​រក​មើល​ក៏​បានឃើញ​បុរស​ម្នាក់​ក្នុង​ចំណោម​គ្នា​ពី​៤​ទៅ​៥​នាក់​ឈរ​នៅ​ក្បែរ​រថយន្ត​នោះ និង​បាន​លើក​ពោះវៀន​កង់​រថយន្ត​ឡើង​ទើបបាន​ដឹង​ថា ជា​សំឡេង​រថយន្ត​បែក​កង់ និង​មិន​បានដឹង​ថា រថយន្ត​នោះ​បើក​ទៅ​បុក​បង្គោល​ភ្លើង​មួយ​ដើម​ដែល​នៅ​ក្បែរ​នោះ​ឡើយ ។

មន្ត្រី​នគរបាល​ចរាចរណ៍​ខណ្ឌចំការមន​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​ដែល​គេ​ប្រទះ​ឃើញ​ចត​ទុក​ចោល​នោះ​គឺ​ម៉ាក VIGO ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ បាត់ដំបង​2A-6191 ដោយ​បាន​បែក​កង់​ខាង​មុខ​ខាងស្តាំ និង​កំ​ពិត​ផ្នែក​ខាង​មុខ​រង​ការ​ខូចខាត​យ៉ាងដំណំ និង​មិន​បង្ក​ឱ្យ​បាក់​បង្គោល​ភ្លើង​ឬ​ខូចខាត​ធ្ងន់ធ្ង​ឡើយ ។ រថយន្ត មួយ​គ្រឿង​ខាងលើ មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ថា បាន​បើក​បុក​បង្គោល​ភ្លើង​មួយ​ដើម​នៅ​ចំណុច​ខាងលើ​តាំងពី​ពេល​ណា​នោះ​ឡើយ​ដោយ​ទំនង​តាំងពី​យប់​មក​ម្ល៉េះ លុះ​ព្រឹក​ឡើង​ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​តែ​ម្តង ដោយ​ក្នុង​ករណី​នេះ​ដែរ​ទំនងជា​អ្នកបើកបរ​ស្រវឹងស្រា ឬ​ក៏​ងងុយដេក​ខ្លាំង​ទើប​បើករថយន្ត​ឡើង​ទៅ​លើ​ចិញ្ចើម​ផ្លូវ​ទៅ​បុក​បង្គោល​ភ្លើង​បែប​នេះ ។

ក្រោយ​ពេល​មានការ​ភ្ញាក់ផ្អើល​កើតឡើង​នេះ​រថយន្ត​ខាងលើ​ដែល​គេ​ចត​ទុក​ចោល​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ខណ្ឌចំការមន​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ និង​ហៅ​រថយន្ត​មក​ស្ទូច​យក​ទៅ​រក្សា​ទុក​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​ចូល​មក​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្ត​ទៅ​ទៀត ៕