G20 ៖ គោលនយោបាយការពារនិយមប៉ះពាល់សេដ្ឋកិច្ចសកល
ទីក្រុងវ៉ាស៊ីនតោន ៖ ក្រុមប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំង២០ (G20) អះអាងកាលពីថ្ងៃទី២១ មេសា កន្លងមកថា ការកើនឡើងនៃគោលនយោបាយការពារនិយម បានគំរាមកំហែងដល់សេដ្ឋកិច្ចសកល ប៉ុន្តែ
ទីក្រុងវ៉ាស៊ីនតោន ៖ ក្រុមប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំង២០ (G20) អះអាងកាលពីថ្ងៃទី២១ មេសា កន្លងមកថា ការកើនឡើងនៃគោលនយោបាយការពារនិយម បានគំរាមកំហែងដល់សេដ្ឋកិច្ចសកល ប៉ុន្តែ
ទីក្រុងវ៉ាស៊ីនតោន ៖ ក្រុមប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំង២០ (G20) អះអាងកាលពីថ្ងៃទី២១ មេសា កន្លងមកថា ការកើនឡើងនៃគោលនយោបាយការពារនិយម បានគំរាមកំហែងដល់សេដ្ឋកិច្ចសកល ប៉ុន្តែសហរដ្ឋអាមេរិកបង្ហាញភាពមិនប្រាកដប្រជាលើជំហររបស់ខ្លួន ។
លោក Steven Mnuchin លេខាធិការរតនាគារសហរដ្ឋអាមេរិក បានលើកឡើងម្តងហើយម្តងទៀតពីគោលជំហររបស់រដ្ឋាភិបាលលោក Trump ក្នុងការការពារអាមេរិកពីសកម្មភាពធ្វើពាណិជ្ជកម្មអយុត្តិធម៌ និងស្នើដល់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ឲ្យដើរតួនាទីត្រួតពិនិត្យបន្ថែម ។
លោកបានមានប្រសាសន៍ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចប្រជុំ G20 រវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុនៅក្រុងវ៉ាស៊ីនតោន ដែលមានលោក Wolfgang Schaeuble តំណាងប្រទេសអាល្លឺម៉ង់ ដោយយល់ស្របគ្នាថា ការធ្វើពាណិជ្ជកម្មដោយសេរី គឺល្អសម្រាប់ការលូតលាស់របស់ពិភពលោកជាង ។
រដ្ឋមន្ត្រីអាល្លឺម៉ង់បានប្រាប់អ្នកកាសែតថា ៖ « មានការយល់ស្របជាឯកច្ឆន្ទថា គោលនយោបាយការពារនិយម គឺអាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចសកល » ។
វាហាក់ផ្ទុយនឹងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុនៅអាល្លឺម៉ង់កាលពីមួយខែមុន ដោយមានសហរដ្ឋអាមេរិករាំងស្ទះ G20 មិនឲ្យរួមការសន្យាប្រឆាំងនឹងគោលនយោបាយការពារនិយមក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយ និងនិយាយថា ការធ្វើដូច្នេះ វាមិនទាក់ទិននឹងប្រធានបទកិច្ចប្រជុំឡើយ ។
ក្នុងសេចក្តីថ្លែងការណ៍ដ៏ខ្លី និងមានអត្ថន័យមួយ លោក Mnuchin និយាយថា ៖ «សហរដ្ឋអាមេរិកនឹងបន្តលើកតម្កើងពង្រីកការធ្វើពាណិជ្ជកម្មជាមួយដៃគូ ដែលបានប្តេជ្ញាប្រកួតប្រជែងយោងតាមទីផ្សារ ខណៈការពារខ្លួនពីសកម្មភាពធ្វើពាណិជ្ជកម្មអយុត្តិធម៌ » ។
មន្ត្រីរបស់លោក Trump បានរិះគន់ចំៗដល់ប្រទេសអាល្លឺម៉ង់ និងចិនខ្លាំងជាងគេ ។
លោក Mnuchin បន្តថា ៖ « ប្រទេសមានធនធានជាច្រើនលើសលប់ និងហិរញ្ញវត្ថុសាធារណៈស្ថិរភាព គួរតែមានតួនាទីចូលរួមបន្ថែមក្នុងសេដ្ឋកិច្ចសកល តាមរយៈចេញគោលនយោបាយហិរញ្ញវត្ថុជាច្រើនដើម្បីជំរុញការលូតលាស់ និងជួយសម្រួលការធ្វើឲ្យមានលំនឹងឡើងវិញក្នុងពិភពលោក » ។
លោកបន្ថែមថា IMF គួរតែតាមដានប្រទេសទាំងនោះបន្ថែម និងស្វែងរកការធ្វើកំណែទម្រង់គោលនយោបាយណាមួយដែលពួកគេគួរអនុម័ត ៕
ចែករំលែកព័តមាននេះ