ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អាជីវក​រអា​មេ​រិ​ក​ជំរុញ​ដល់​រដ្ឋាភិបាល​ប្រើប្រាស់​តួនាទី​ដើម្បី​ប្រឆាំង​នឹង​ចិន

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រុម​អាជីវករ​នៅ​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា សហរដ្ឋអាមេរិក​គួរតែ​ប្រើ​តួនាទី​ដើម្បី​ធានា​ថា នឹង​មាន​ភាព​យុត្តិធម៌​ក្នុង​ទីផ្សារ​ប្រទេស​ចិន និង​ព្រមាន​ថា ឆ្នាំ​២០១៧ អាច​នឹង​ជា​ឆ្នាំ​ពិបាក​ជាង

សហរដ្ឋអាមេរិក ៖ ក្រុម​អាជីវករ​នៅ​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា សហរដ្ឋអាមេរិក​គួរតែ​ប្រើ​តួនាទី​ដើម្បី​ធានា​ថា នឹង​មាន​ភាព​យុត្តិធម៌​ក្នុង​ទីផ្សារ​ប្រទេស​ចិន និង​ព្រមាន​ថា ឆ្នាំ​២០១៧ អាច​នឹង​ជា​ឆ្នាំ​ពិបាក​ជាងគេ​សម្រាប់​ក្រុមហ៊ុន​អា​មេ​រិ​ក​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ ។

សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​នៅ​ចិន​បាន​និយាយ​ក្នុង​សេចក្តីរាយការណ៍​ពី​បរិយាកាស​អាជីវកម្ម​ប្រចាំឆ្នាំ​របស់​ពួក​គេ​ថា គោលនយោបាយ​របស់​ចិន​បង្កើត​ឡើង​ដើម្បី​គាំទ្រ​ក្រុមហ៊ុន​ក្នុងស្រុក និង​បង្កើត​ឲ្យ​មាន​ក្រុមហ៊ុន​ធំ​ៗ​ក្នុងស្រុក ហើយ​ធ្វើ​ឲ្យ​មាន​ចន្លោះ​ចង្អៀត​សម្រាប់​ក្រុមហ៊ុន​បរទេស ។

សេត​វិមាន​និយាយ​ថា មន្ត្រី​អា​មេ​រិ​ក និង​ចិន​កំពុង​តែ​កសាង​ការ​សន្យា​មួយ​ដោយ​អ្នកដឹកនាំ លោក Donald Trump និង​លោក Xi Jinping ក្នុង​ផែនការ​១០០​ថ្ងៃ​ដើម្បី​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជ​កម្ម​របស់​អា​មេ​រិ​ក​ជាមួយ​ចិន ដែល​បាន​កើន​ដល់​៣៤៧​ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ។ សភា​ខាងលើ​និយាយ​ថា ពួក​គេ​សង្ឃឹមថា មានការ​ផ្តោត​បន្ថែម​លើ​ការ​ចូលរួម​ក្នុង​ទីផ្សារ​ចិន ។

លោក William Zarit ប្រធាន​សភា​ខាងលើ​និយាយ​ថា ៖ « ពេល​នេះ ពួក​យើង​កំពុង​ស្នើ​សុំ​រាល់​អ្វី​ដែល​អ្នកមាន សូម​ប្រើប្រាស់​រាល់​ផ្លែ​ព្រួញ​ដែល​អាច​ប្រើប្រាស់​បាន បើ​ទោះជា​ដឹង​ថា ការ​ធ្វើ​ដូច្នេះ​អាច​នឹង​បង្ក​ផល​អវិជ្ជមាន​ដល់​ពួក​យើង​វិញ​ខ្លះ​ក៏​ដោយ » ។

ក្រុម​អាជីវករ​នៅ​សហរដ្ឋអាមេរិក​ចង់​ឲ្យ​មន្ត្រី​អា​មេ​រិ​ក​ចេញ​សកម្មភាព​ប្រឆាំង​នឹង​ចិន ទាក់ទិន នឹង​ឱនភាព​ពាណិជ្ជកម្ម ប៉ុន្តែ​មិន​ចង់​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​ពីរ​របស់​ពិភពលោក មាន​សង្គ្រាម​ពាណិជ្ជកម្ម​ទេ ។

យ៉ាងណា​ក្តី ក្រុមហ៊ុន​បច្ចេកវិទ្យា​បរទេស​ក្នុង​ប្រទេស​ចិន ព្រួយបារម្ភ​ពី​ផែនការ​របស់​ចិន ក្នុង​ការ​ឧបត្ថម្ភ​ធន​រាប់​ប៊ី​លាន​ដុល្លារ​ដល់​ក្រុមហ៊ុន​ប្រកួតប្រជែង​ក្នុងស្រុក និង​ការ​ប្រើប្រាស់​ច្បាប់ ដែល​អាច​បង្ខំ​ឲ្យ​ក្រុមហ៊ុន​បរទេស​ទាំងនោះ​បាត់បង់​ភាព​ប្រកួតប្រជែង ។

សភា​ខាងលើ​បន្ត​ថា ៖ « ដោយ​មាន​ភាព​មិន​ប្រាកដប្រជា​បង្ក​ពី​ការ​ផ្ទេរអំណាច​នយោបាយ​និង​សេដ្ឋកិច្ច​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ទស្សនៈ​បរិស្ថាន​វិនិយោគ​កំពុង​តែ​ថយ​ចុះ​សម្រាប់​ក្រុមហ៊ុន​បរទេស​នៅ​ចិន និង​ការ​ធ្លាក់​ចុះ​នៃ​ការ​លូតលាស់​សេដ្ឋកិច្ច​ឆ្នាំ​នេះ អាច​នឹង​ក្លាយជា​ឆ្នាំ​ពិបាក​ជាងគេ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​សម្រាប់​ក្រុមហ៊ុន​អា​មេ​រិ​ក​នៅ​ចិន » ។
ក្រសួងការបរទេស​ចិន​អះអាង​ថា ប្រទេស​នេះ​ប្តេជ្ញា​បន្ត​បើក​សេដ្ឋកិច្ច​ឲ្យ​ទូលាយ​ដែល​អាច​មើលឃើញ​ច្បាស់ ។

អ្នកដឹកនាំ​អាជីវកម្ម​នៅ​សហរដ្ឋអាមេរិក​ក៏​ព្រួយបារម្ភ​ថា ការ​ផ្តោត​គំនិត​របស់​លោក Trump លើ​ការ​ប្រឆាំង​នឹង​កូរ៉េ​ខាងជើង គឺ​អាច​នឹង​ប៉ះពាល់​ដល់​ផលប្រយោជន៍​ពាណិជ្ជកម្ម​របស់​អា​មេ​រិ​ក​ក្នុង​ប្រទេស​ចិន​ផង​ដែរ ។ កាលពី​ស​ប្តា​ហ៍​មុន លោក Trump បាន​បង្ហោះ​លើ Twitter ថា ចិន​អាច​ទទួល​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ល្អ​ជាងគេ ប្រសិនបើ​ពួក​គេ​ជួយ​ដោះស្រាយ​បញ្ហា​នេះ ៕