ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

OPEC ស្នើ​បង្កើន​រយៈពេល​កាត់​បន្ថយ​ទិន្នផល​ប្រេង​6​ខែ​ទៀត

7 ឆ្នាំ មុន

គណៈកម្មាធិការ​បច្ចេកទេស​របស់ OPEC និង​មិនមែន OPEC បាន​ណែនាំ​ប្រទេស​អ្នក​ផលិត​ប្រេង​ឲ្យ​បន្ត​កិច្ចព្រមព្រៀង​ជាស​កល ដើម្បី​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​រយៈពេល​៦​ខែ​ទៀត ចាប់ពី​ខែមិថុនា។ នេះ​បើ​តាម​

គណៈកម្មាធិការ​បច្ចេកទេស​របស់ OPEC និង​មិនមែន OPEC បាន​ណែនាំ​ប្រទេស​អ្នក​ផលិត​ប្រេង​ឲ្យ​បន្ត​កិច្ចព្រមព្រៀង​ជាស​កល ដើម្បី​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​រយៈពេល​៦​ខែ​ទៀត ចាប់ពី​ខែមិថុនា។ នេះ​បើ​តាម​ប្រភព​ជិត​ស្និទ្ធ​បាន​និយាយ​ក្នុង​កិច្ច​ប្រឹងប្រែង​ជម្នះ​បញ្ហា​ទិន្នផល​ប្រេង​ឆៅ​លើសលប់​ដែល​ប៉ះពាល់​ដល់​តម្លៃ​ប្រេង ។

រុ​ស្ស៊ី និង​ប្រទេស​ផលិត​ប្រេង​ផ្សេង​ទៀត ពី​ដំបូង​បាន​យល់ព្រម​កាត់​បន្ថយ​ការ​ផលិត​ត្រឹម​១,៨​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ​សម្រាប់​រយៈពេល​៦​ខែ ចាប់ពី​ថ្ងៃ​ទី​១ មក​រា ដើម្បី​គាំទ្រ​ដល់ទី​ផ្សារ​នេះ ។

ការ​អនុលោម​តាម​ច្បាប់​ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ​ផង​ដែរ​ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង Vienna ថ្ងៃ​សុក្រ រួម​មាន មន្ត្រី​មក​ពី​ប្រទេស​ត្រួតពិនិត្យ​កិច្ចព្រមព្រៀង​លើ​កម្រិត​ទិន្នផល សមាជិក​អង្គការ OPEC ប្រទេស​កូ​វ៉ែត វ៉េ​ណេ​ស៊ុ​យ​អេ​ឡា អាល់​ហ្សេ​រី និង​ប្រទេស​មិនមែន​សមាជិក​អង្គការ OPEC គឺ​រុ​ស្ស៊ី និង​អូ​ម៉​ង់ ។

ប្រភព​មួយ​ឱ្យ​ដឹង​ថា ការ​យល់ព្រម​ទាំងស្រុង​ជាមួយ​កិច្ចសន្យា​កាត់​បន្ថយ​ត្រឹម​៩៨%​ក្នុង​ខែមីនា ។ ប្រភព​ពីរ​ទៀត​ឱ្យ​ដឹង​ថា អត្រា​ក្នុង​ខែមីនា គឺ​តំណាង​ឲ្យ​ការ​កើនឡើង​នៃ​កម្រិត​ខែកុម្ភៈ ។

តម្លៃ​ប្រេង​នៅ​តែ​ធ្លាក់​ចុះ​កាលពី​ថ្ងៃ​សុក្រ ខណៈ​តម្លៃ​ប្រេង​ឆៅ Brent ស្មើ​ក្រោម​៥២​ដុល្លារ​ក្នុង​១​បារ៉ែល ។ គេ​បារម្ភ​ថា ការ​បង្កើន​ផលិតកម្ម​របស់​សហរដ្ឋអាមេរិក និង​ការ​ស្តុក​ទុក​ច្រើន​អាច​នឹង​បំផ្លាញ​កិច្ច​ខិតខំ​របស់​អង្គការ OPEC និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ដើម្បី​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់ ។

ការ​ណែនាំ​របស់​គណៈកម្មាធិការ​ដើម្បី​បន្ត​កិច្ចព្រមព្រៀង​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់ គឺ​មិនមែន​ជា​ការ​ភ្ញាក់ផ្អើល​ទេ បន្ទាប់​ពី​រដ្ឋមន្ត្រី​ប្រេង​ពី​មក​ពី​ប្រទេស​នាំ​ចេញ​ប្រេង​កំពូល គឺ​អា​រ៉ា​ប៊ី​សា​អូឌីត និង​កូ​វ៉ែត​បាន​ផ្តល់​សញ្ញា​ច្បាស់​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពួក​គេ​គ្រោង​នឹង​ពន្យារ​កិច្ចព្រមព្រៀង​នេះ ។

រដ្ឋមន្ត្រី​ថាមពល​រុ​ស្ស៊ី លោក Alexander Novak បាន​ថ្លែង​នៅ​ថ្ងៃ​សុក្រ​ថា សេចក្តីសម្រេច​បន្ត​កិច្ចព្រមព្រៀង​នេះ មិន​ទាន់​ត្រូវ​បាន​គេ​យក​មក​ពិចារណា​ទេ ប៉ុន្តែ​នឹង​ត្រូវ​យក​ទៅ​ពិភាក្សា​ជាមួយ​អង្គការ OPEC នៅ​ថ្ងៃ​ទី​២៤ ឧសភា​។ រដ្ឋមន្ត្រី​អង្គការ OPEC និង​មិនមែន OPEC គ្រោង​នឹង​ជួប​ប្រជុំ​នៅ​ថ្ងៃ​ទី​២៥ ឧសភា ខាង​មុខ ។

ក្រុម​ជួប​ប្រជុំ​គ្នា​នៅ​ទីស្នាក់ការ​កណ្តាល​របស់ OPEC ក្នុង​ក្រុង Vienna ជា​គណៈកម្មាធិការ​បច្ចេកទេស​ចម្រុះ (JTC) ដែល​បាន​បង្កើត​ឡើង​នៅ​ខែមករា ដើម្បី​ត្រួតពិនិត្យ​ការ​ប្រកាន់ខ្ជាប់​កិច្ច​ព្រម​ព្រៀង​​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់ ។

ប្រទេស​អ្នក​ផលិត​ប្រេង​កំពូល​របស់ OPEC គឺ​អា​រ៉ា​ប៊ី​សា​អូឌីត គឺជា​សមាជិក JTC ក្នុង​នាម​ជា​ប្រធាន OPEC នៅ​ឆ្នាំ​២០១៧ ៕