ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ប្លែក​ៗ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​យន្តហោះ​ចុះ​ចត​បន្ទាន់​ព្រោះ​កញ្ចក់​ខាង​មុខ​ប្រេះស្រាំ
យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ឆ្ពោះទៅ​ក្រុង​ប្រ៊ី​ស្តូ​ល ចក្រភព​អង់គ្លេស ប្រេះ​កញ្ចក់​ខាង​មុខ ខណៈ​ពេល​ស្ថិត​ក្នុង​រយៈកម្ពស់​៩​គីឡូម៉ែត្រ​ពី​ផែនដី ហើយ​បាន​ចុះ​ចត​ដោយ​សុវត្ថិភាព ។

១-​យន្តហោះ​ចុះ​ចត​បន្ទាន់​ព្រោះ​កញ្ចក់​ខាង​មុខ​ប្រេះស្រាំ
យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ឆ្ពោះទៅ​ក្រុង​ប្រ៊ី​ស្តូ​ល ចក្រភព​អង់គ្លេស ប្រេះ​កញ្ចក់​ខាង​មុខ ខណៈ​ពេល​ស្ថិត​ក្នុង​រយៈកម្ពស់​៩​គីឡូម៉ែត្រ​ពី​ផែនដី ហើយ​បាន​ចុះ​ចត​ដោយ​សុវត្ថិភាព ។

២-​ឧទ្ធម្ភាគចក្រ​ប៉ូលិស​-​ទាហាន​ធ្លាក់​ក្នុង​ថ្ងៃ​តែ​មួយ​ស្លាប់​២៤​នាក់
ឧទ្ធម្ភាគចក្រ​ប៉ូលិស និង​ទាហាន​តួ​ក​គី​ចំនួន​២​គ្រឿង​ធ្លាក់​នៅ​ថ្ងៃ​ទី​១៨ មេ​សា ២០១៧ បណ្តាល​ឱ្យ​ស្លាប់​ចំនួន​២៤​នាក់ នៅ​ភាគ​ខាងកើត​ប្រទេស ។

៣-​យុវតី​អូស្ត្រាលី​ត្រូវ​ឆ្លាម​ត្របាក់​នៅ​មុខ​ឪពុក​-​ម្តាយ
យុវតី​អូស្ត្រាលី អាយុ​១៧​ឆ្នាំ បាន​ស្លាប់​ព្រោះ​ត្រូវ​ឆ្លាម​ត្របាក់ ខណៈ​ពេល​កំពុង​ជិះ​ស្គី​លើ​ទឹកជា​មួយ​ឪពុក ក្នុង​សមុទ្រ​នៅ​ភាគ​ខាងត្បូង ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃ​១៨ មេ​សា ២០១៧ ។

៤-​ក្រុមហ៊ុន​សំណង់​ប្រេ​ស៊ី​ល​សូក​មន្ត្រី
តុលាការ​ប្រេ​ស៊ី​ល ពិន័យ​ក្រុមហ៊ុន​សំណង់​ដ៏​ធំ​«Odebrecht»​ចំនួន​២៦០០​លាន​ដុល្លារ ពី​បទ​សូក​មន្ត្រី​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ ដើម្បី​ឱ្យ​មានការ​ងារ​ម៉ៅ​ការ​សំណង់​ក្នុង​ចំណោម​១២​ប្រទេស នៅ​អា​មេ​រិ​កឡា​ទី​ន និង​អាហ្វ្រិក ។

៥-​ស្រមោច​ធ្វើ​កសិកម្ម​មុន​មនុស្ស​កាលពី​៣០​លាន​ឆ្នាំ​មុន
មនុស្ស​មិន​បាន​ចាប់ផ្តើម​ធ្វើ​កសិកម្ម​តាំងពី​បុរាណ​ទេ ប៉ុន្តែ​អ្នកជំនាញ​ផ្នែក​ស្រមោច​ពី​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ធម្មជាតិ​អា​មេ​រិ​ក ប្រទះ​ឃើញថា​ស្រមោច​បានដឹង​លើ​រឿងរ៉ាវ​កសិកម្ម និង​ដាំ​រុក្ខជាតិ​តាំងពី​៣០​លាន​ឆ្នាំ​មុន ។

៦-​បង្កង​សម័យ​ទំនើប​អាច​បន្លឺ​សំឡេង​បាន
អ្នកជំនាញ​ពី​សារមន្ទីរ​ធម្មជាតិ​របស់​អង់គ្លេស​បាន​ដាក់​ឈ្មោះ​បង្កង​យក្ស​ពណ៌​ស៊ី​ជម្ពូ​ថា​«Pink Floyd»​ព្រោះ​វា​អាច​បន្លឺ​សំឡេង​បាន ប៉ុន្តែ​មិន​ពីរោះ​ដូច​តន្ត្រី​ទេ ។

៧-​រថយន្តក្រុង​ធ្លាក់​ជ្រោះ​នៅ​ហ្វ៊ី​លី​ពី​ន​ស្លាប់​៣១​នាក់
ប៉ូលិស​ហ្វ៊ី​លី​ពី​ន ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៩ មេ​សា ២០១៧ ថា​ចំនួន​អ្នក​ស្លាប់​ពី​ឧប្បត្តិហេតុ​រថយន្តក្រុង​ធ្លាក់​ជ្រោះ​នៅ​ខេត្ត​នូ​វ៉េ​បា​អេ​ស៊ី​ហា ប្រទេស​ហ្វ៊ី​លី​ពី​ន កើនឡើង​ដល់​៣១​នាក់ និង​៤៦​នាក់​រង​របួស ខណៈ​ពេល​៤​នាក់ មាន​អាការ​ធ្ងន់ ។

៨-​ធាក់​កង់​បង្ហាញ​សុដន់
នាង​សាន​ដ្រា អូ​ស្ពី​ណា អ្នក​ធាក់​កង់​ជនជាតិ​កូ​ឡុំ​ប៊ី បាន​ធ្វើ​ឱ្យ​ទស្សនិកជន​កូ​ឡុំ​ប៊ី ចាប់អារម្មណ៍​លើ​ការ​បង្ហាញ​សុដន់​របស់​នាង ។

៩-​ចិន​បារម្ភ​លើ​គម្រោងការ​អភិវឌ្ឍ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង
ក្រោយ​ពី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កូរ៉េ​ខាងជើង​បញ្ជាក់​ប្រាប់​BBC​ថា​នឹង​សាកល្បង​បាញ់​កាំជ្រួច ព្រមទាំង​ត្រៀម​តបត​ប្រឆាំង​អា​មេ​រិ​ក ដោយ​ប្រើ​នុយក្លេអ៊ែរ​ធ្វើ​ឱ្យ​ចិន​មាន​ក្តី​បារម្ភ ។

១០-​ជនជាតិ​រុ​ស្ស៊ី​នៅ​ថៃ​ត្រូវ​ណែនាំ​ឱ្យ​ចេញពី​ទីប្រជុំជន​បារម្ភ​ពី​ភេរវកម្ម
សារព័ត៌មានរ​ស្ស៊ី​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លេខាធិការដ្ឋាន​ទេសចរណ៍​របស់​រុ​ស្ស៊ី បាន​ក្រើនរំលឹក​ដល់​ពលរដ្ឋ​របស់​ខ្លួន​នៅ​ប្រទេស​ថៃ គួរ​ប្រុង​ប្រយ័ត្ន​ពី​ហេតុការណ៍​ភេរវកម្ម ត្រូវ​គេច​ពី​ទីប្រជុំជន ក្រោយ​ពេល​កើតហេតុ​វាយប្រហារ​នៅ​ភាគ​ខាងត្បូង​ថៃ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ៕