ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល​ប៉ះពាល់​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​ដែល​លោក​អ្នក​គួរ​យល់​ដឹង

6 ឆ្នាំ មុន

មនុស្ស​មួយ​ចំនួន​ដែល​មាន​បញ្ហា​ធ្លាក់​ទឹកចិត្ត រមែង​បណ្តោយ​ខ្លួន​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថានភាព​អាក្រក់​ៗ ។ មាន​ជន​ខ្លះ​អាច​ប្រើប្រាស់​គ្រឿង​ស្រវឹង គ្រឿងញៀ.ន ឬ​ក៏​ធ្វើ​អត្តឃា.ត​ដើម្បី​បញ្ចប់ជីវិត​របស់​ខ្លួន​ជាដើម ។

មនុស្ស​មួយ​ចំនួន​ដែល​មាន​បញ្ហា​ធ្លាក់​ទឹកចិត្ត រមែង​បណ្តោយ​ខ្លួន​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថានភាព​អាក្រក់​ៗ ។ មាន​ជន​ខ្លះ​អាច​ប្រើប្រាស់​គ្រឿង​ស្រវឹង គ្រឿងញៀន ឬ​ក៏​ធ្វើ​អត្តឃាត​ដើម្បី​បញ្ចប់ជីវិត​របស់​ខ្លួន​ជាដើម ។

សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត យឹ​ម សុ​បុត្រា ទេស​វិកល​វិទ្យា និង​ជា​ប្រធាន​ផ្នែក​ជំងឺផ្លូវចិត្ត​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បង្ហាញ​ឱ្យ​ដឹង​អំពី​ផល​ប៉ះពាល់​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត ដែល​អ្នក​នៅ​ក្នុង​ក្រុម​គ្រួសារ ឬ​ក៏​អ្នក​ដែល​នៅ​ជុំវិញ​អ្នកជំងឺ​ត្រូវ​តែ​ឈ្វេងយល់ និង​រិះរក​ដំណោះស្រាយ​ជួយ​គេ ។

ផល​ប៉ះពាល់​មាន​ដូច​ជា ៖
១-​បុគ្គល​អ្នកជំងឺ​វ័យ​កុមារ និង​ជំទង់ ៖
-​ការ​ប៉ះពាល់​ទៅ​លើ​ការ​សិក្សា ដោយ​ពិបាក​ក្នុង​ការ​ផ្ចង់អារម្មណ៍ ការ​ព្យាយាម​ប្រឹងប្រែង និង​ថាមពល ។
-​ជំងឺ​ធ្លាក់​ទឹកចិត្ត​កើត​លើ​វ័យ​កុមារ និង​ជំទង់​ម្តង​ហើយ​ម្តងទៀត​នៅ​ពេល​ពេញវ័យ នាំ​ឱ្យ​ពួក​គេ​អាច​នឹង​មាន​ជំងឺផ្លូវចិត្ត និង​ផ្លូវ​កាយ​ផ្សេង​ទៀត ។
-​បាត់​ឱកាស​ទទួលយក​ការងារ និង​រក​ប្រាក់​ចំណូល ។
-​បាត់​ឱកាស​ទទួលយក​ភាព​ជោគជ័យ ។
-​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​សារធាតុ​ញៀន ។
-​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​អ្នក​ដទៃ ។
-​ប៉ះពាល់​ទៅ​លើ​គុណភាព​ជីវិត និង​អាយុ​រំពឹង​រស់ ។

២-​គ្រួសារ ៖
-​អសមត្ថភាព​ជា​ឪពុក ម្តាយ​ក្នុង​ការ​បីបាច់រក្សា​បុត្រ​ធីតា ។
-​អសមត្ថភាព​ជា​ឪពុក​ម្តាយ​ក្នុង​ការ​ប្រើប្រាស់​អារម្មណ៍ និង​កាយវិការ​ទៅ​លើ​បុត្រ​ធីតា ។
-​បាត់បង់​ប្រាក់​ចំណូល​ក្នុង​គ្រួសារ និង​សមាជិក​ផ្សេង​ទៀត​ចំណាយ​ទៅ​លើ​ការ​ព្យាបាល
(​កាយ និង​ចិត្ត​)​រួម​ទាំង​ការ​ថែរក្សា ។
-​បង្ក​ឱ្យ​មានការ​តានតឹង​ក្នុង​ចិត្ត និង​ជំងឺ​ធ្លាក់​ទឹកចិត្ត ឬ​ជំងឺផ្លូវចិត្ត​ផ្សេង​ទៀត​ដល់​សមាជិកគ្រួសារ ។
-​បាត់បង់​កម្លាំង​ផលិត​ក្នុង​គ្រួសារ ។

៣-​សង្គម ៖
-​ឈាន​ទៅ​ដល់​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​និង​សារធាតុ​ញៀន ។
-​បាត់បង់​កម្លាំង​ផលិត​ក្នុង​សង្គម ។
-​ប៉ះពាល់​ប្រាក់​ចំណូល​ក្នុង​សង្គម ទាំង​ប្រាក់​ប្រើប្រាស់​ដោយ​ផ្ទាល់ខ្លួន ទាំង​ប្រាក់​ដោយ​ប្រយោល ។
-​ហិង្សា និង​សុ​វត្តិភាព​ក្នុង​សង្គម ។ ដើម្បី​ឱ្យ​ប្រសើរ​ឡើង​វិញ លោក​អ្នក​មិន​ត្រូវ​លាក់​ទុក​រឿងរ៉ាវ​ក្នុង​ចិត្ត និង​ត្រូវ​ស្វែងរក​អ្នកជំនាញ ដើម្បី​ពិភាក្សា​កែប្រែ​ស្ថានភាព​ដែល​កំពុង​យ៉ាប់​យុ​ឺ​ន​ឱ្យមក​ល្អ​ប្រសើរ​ឡើង​វិញ ការពារ​ការ​ឈាន​ទៅ​ដល់​បញ្ហា​ធ្លាក់ទឹក​ចិត្តធ្ងន់ ៕