ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ត្រូវ​បាន​រន្ទះបា.ញ់​ស្លា.ប់​ភ្លាម​ៗ​នៅ​លើ​រ៉ឺ​ម៉ក

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ដំរី​លើកជើង​ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​ស្វាយ​សង្កាត់​បឹង​កន្សែង

ខេត្តរតនគិរី ៖  ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ដំរី​លើកជើង​ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​ស្វាយ​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ជន​រង​គ្រោះ​មានឈ្មោះ អែម ភិ​រៈ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​តាម​រ៉ឺ​ម៉ក​រស់នៅ​ភូមិ​ជ័យជម្នះ សង្កាត់​ឡាន​បាន​សៀ​ក ក្រុង​បាន​លុង មានស្រុក​កំណើត​នៅ​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់​ខេត្តកំពត ជា​ក្មេង​កំព្រា រស់នៅ​ជាមួយ​ជីដូន​ចាស់ជរា​។

បើ​តាម​ព័ត៌មាន​ពី​អ្នក​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ជាមួយ​គ្នា​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រ៉ឺ​ម៉ក​ម៉ូតូ​កំពុង​តែ​បើក​ជូន​ជន​រង​គ្រោះ​មក​ផ្ទះ ហើយ​មាន​អ្នក​ជិះ​ក្នុង​រ៉ឺ​ម៉ក​៤​នាក់ តៃកុង​ម្នាក់ កម្មករ​៣​នាក់ ជិះ​ទន្ទឹម​គ្នា​ស្រាប់តែ​រន្ទះបាញ់​តែ​ម្នាក់​គត់​អង្គុយ​កណ្តាល បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ធ្លាក់​ចូល​ក្នុង​រ៉ឺ​ម៉ក​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ហើយ​ជន​រង​គ្រោះ​ដែល​ស្លាប់មាន​ស្នាម​របួស​ផ្នែក​ឆ្អឹងខ្នង និង​កញ្ចឹងក ជាំ​ខ្មៅ យ៉ាង​ខ្លាំង និង​រន្ទះបាញ់​ដាច់​ខ្សែ​ក​ជន​រង​គ្រោះជា​២​កំណាត់​ថែម​ទៀត​ផង​។

សាក្សី​ដដែល​បាន​បន្ត​ទៀត​ថា អ្នក​រួម​ដំណើរ​ចំនួន​៣​នាក់​ទៀត មិន​មាន​អ្នក​ណា​រង​របួស​នោះ​ទេ សកម្មភាព​ជាក់ស្តែង​ក្នុង​ខេត្តរតនគិរី​មិន​ដែល​មាន​ភ្លៀង​ធ្លាក់​នោះ​ទេ ទើបតែ​លើក​ទី​១​ជា​ភ្លៀង​កក់ខែ​ធ្លាក់​យ៉ាង​ខ្លាំង និង​ខ្យល់​បក់​បោក ក្រុម​គ្រួសារ​សាច់ញាតិ​ជន​រង​គ្រោះ​បាន​យំ និង​ត្អូញ​ថា​អាណិត​ជន​រង​គ្រោះ​យ៉ាង​ខ្លាំង​ដោយ​កំព្រា​ឪពុក​ម្តាយ​ទើបតែ​អាយុ​១៧​ឆ្នាំ​នៅ​លីវ​ទៀត​៕