ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាយ​៦៩​ឆ្នាំរ​ស់ពឹង​លើ​ការ​ត្បាញកន្ទេល​លក់ ហូប​មិន​គ្រប់​សុំ​ក្តី​មេត្តា​ពី​សប្បុរ​ជន

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ជីវភាព​យ៉ាង​លំបាក ពឹង​លើ​ការ​ត្បាញកន្ទេល​លក់​បាន​ប្រាក់​បន្តិចបន្តួច លោកយាយ អាយុ​៦៩​ឆ្នាំ ដែល​កំពុង​រស់​ជាមួយ​កូនប្រុស មាន​ស្មារតី​មិន​គ្រប់ បាន​លើកដៃ​សំពះ​សុំ​ក្តី​មេត្តា​ពី​

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ជីវភាព​យ៉ាង​លំបាក ពឹង​លើ​ការ​ត្បាញកន្ទេល​លក់​បាន​ប្រាក់​បន្តិចបន្តួច លោកយាយ អាយុ​៦៩​ឆ្នាំ ដែល​កំពុង​រស់​ជាមួយ​កូនប្រុស មាន​ស្មារតី​មិន​គ្រប់ បាន​លើកដៃ​សំពះ​សុំ​ក្តី​មេត្តា​ពី​សប្បុរសជន​ជិត​ឆ្ងាយ សូម​មត្តា​ជួយ​ឧ​ប​ត្ថ​ម​ជា​ស្បៀង ឬ​ថវិកា​ខ្លះ​សម្រាប់​គាត់​ចិ​ញ្ជឹ​ម​ជីវិត​ផង សព្វថ្ងៃ​គាត់​រស់នៅ​ក្នុងភូមិ​ទួល​ធ្លក ឃុំ​មេលំ ស្រុក​បរិបូរណ៍​។ នៅ​ក្រោមផ្ទះ​ស្លឹក​ដ៏​តូច​មួយ លោកយាយ តេត រ៉ុ​ន អាយុ​៦៩​ឆ្នាំ ដែល​កំពុង​ត្បាញកន្ទេល​រំចេក បាន​រៀបរាប់​ថា កាលពី​សង្គមចាស់ គាត់​មាន​ប្តី និង​កូន​រស់នៅ ភូមិ​កាន់​យួរ ក្នុង​ឃុំ​មេលំ លុះ​ក្រោយ​សម័យ​ប៉ុ​ល​ពត គ្រួសារ​គាត់​បាន​មក​រស់នៅ​ភូមិ​ទួល​ធ្លក​នេះ​វិញ​។ ប្តី​គាត់​កាល​នៅ​រស់​ធ្វើ​ជា​អនុប្រធាន​សេនា​ជន​ឃុំ តែ​ជា​កម្ម​អកុសល​ប្តី​គាត់​បាន​ស្លាប់​នៅ​ឆ្នាំ​១៩៩៧  ចាប់តាំងពី​នោះ​មក​គាត់​រស់នៅ​ជាមួយ​កូនប្រុស​ម្នាក់​ដែល​មិន​គ្រប់ទឹក ។

គាត់​មាន​ដីស្រែ​ជិត​កន្លះ​ហិ​កតា​ដែរ កាល​នៅ​ជើង​ជា​ស្មា​រឹង​គាត់​ចេះ​តែ​ធ្វើស្រែ​បាន​ហូប តែ​ដល់​ឥឡូវ​គាត់​ជរា​ហើយ មិន​អាច​ធ្វើស្រែ​បាន​ទៀត​ទេ គាត់​ជួល​កូន​ស្រែ​នោះ​ឲ្យ​គេ បាន​ស្រូវ​បន្តិចបន្តួច​ហូប​មិន​គ្រប់​។ សព្វថ្ងៃ​គាត់​ត្បាញ​កន្ទេលស្លឹកត្នោត កន្ទេលរំចេក​លក់ រយៈពេល​១០​ទៅ​២០​ថ្ងៃ​ទើបបាន​កន្ទេល​១ លក់​បាន​៣​ទៅ​៤​ម៉ឺន​រៀល​។ ជីវភាព​គាត់​ពេល​ខ្លះ​ដាច់​បាយ​ម្តងម្កាល បាន​អ្នក​ជិតខាង​ជួយ​ឲ្យ​បាយ​សម្ល រស់​មួយ​ពេល​ៗ​អ៊ីចឹង​ទៅ ពេល​ខ្លះ​ក៏​ទៅ​សុំ​អង្ករ​ព្រះសង្ឃ មក​គ្រាន់​ដាំបាយ​ហូប​។

លោកយាយ​លើកដៃ​សំពះ​សុំ​ក្តី​មេត្តា​ពី​សប្បុរ​ជន អាជ្ញាធរ​ស្រុក ខេត្ត និង​សម្តេច ប៊ុ​ន រ៉ា​នី ហ៊ុន​សែន សូម​មេត្តា​ជួយ​គាត់​ផង ជាមួយ​គ្នា​នោះ​ដែរ លោក វ៉​ន វឺ​ន មេ​ភូមិ​ទួល​ធ្លក​ក៏​បាន​បញ្ជាក់​ដែរ​ថា លោកយាយ តេត រ៉ុ​ន ពិតជា​ក្រីក្រ​លំបាក​ពិត​ប្រា​កកដ​មែន ពឹង​លើ​ការ​ត្បាញកន្ទេល​លក់ កន្លះ​ខែ​ទើប​អាច​ត្បាញ​បាន​១​។ ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ភូមិ ក៏​សូម​ចូលរួម​អំពាវនាវ​សប្បុរ​ជន​នានា សូម​មេត្តា​ជួយ​ដល់​លោកយាយ​ម្នាក់​នេះ​ផង សង្ឃឹមថានឹង​មាន​សប្បុរសជន ផ្តល់​ក្តី​មេត្តា​ជួយ​ដល់​លោកយាយ​ជា​ពុំខាន ពិសេស​អាជ្ញាធរ​ស្រុក ខេត្ត ពិតជា​មិន​ទុក​ឲ្យ​គាត់​ដាច់​បាយឡើយ​៕