ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​បំផ្លាញ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​២០​ខ្នង​នៅ​កំពង់ចាម

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ បាតុភូត​ធម្មជាតិ​បាន​កើតឡើង​នៅ​ស្រុក​ចំនួន​ពីរ​ក្នុង​នោះ​មាន ស្រុក​ចម្ការលើ និង​ស្រុក​ជើងព្រៃ ដោយ​ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​លំនៅ​ឋាន របស់​ប្រជាពលរដ្ឋ​អស់​ជា​ច្រើន​ខ្នង

ខេត្តកំពង់ចាម ៖ បាតុភូត​ធម្មជាតិ​បាន​កើតឡើង​នៅ​ស្រុក​ចំនួន​ពីរ​ក្នុង​នោះ​មាន ស្រុក​ចម្ការលើ និង​ស្រុក​ជើងព្រៃ  ដោយ​ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​លំនៅ​ឋាន របស់​ប្រជាពលរដ្ឋ​អស់​ជា​ច្រើន​ខ្នង តែ​សំណាងល្អ​មិន​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ​។

ហេតុការណ៍​នោះ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​២២ មេ​សា ២០១៧​។ លោក​វរសេនីយ៍ឯក ខេ​ង ស្រេង អធិការ​នគរបាល​ស្រុក​ចម្ការលើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ដំបូង​មេឃ​បាន​ខ្មៅ​មីរដេរដាស​ឡើង​ងងឹត​នៅ​វេលា​ម៉ោង​២ និង​១០​នាទី​រសៀល​ថ្ងៃ​ខាងលើ ដែល​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ឃុំ​ចំនួន​២ ក្នុង​មាន​ដូច​ជា នៅ​ឃុំ​ស្វាយ​ទាប​មាន បណ្តាល​ឲ្យ​ជើង​សរសរ​រំកិល​ធ្លាក់​ពី​ជើង​តម្កល់​មក​ដី និង​របើក​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង ទី​១-​ផ្ទះ​ឈ្មោះ អ៊ឹម លី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ងុ​យ ប៉ិក អាយុ​២៣​ឆ្នាំ នៅ​ភូមិ​បុស​ថ្លាន់ ផ្ទះ​ទំហំ​៥​គុណ​៧​ម៉ែត្រ ប្រក់​ស័ង្កសី ទី​២-​ផ្ទះ​ឈ្មោះ ហ៊​ន់ ហេង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ ស៊ូ ផល អាយុ​៣២​ឆ្នាំ ផ្ទះ​ទំហំ​៦​គុណ​៧​ម៉ែត្រ ប្រក់​ស័ង្កសី  របើក​ដំបូល​ទាំងអស់​តែ​ម្តង​។

ចំណែក​នៅ​ឃុំ​ស្ពឺ​វិញ​គឺ បណ្តាល​ឲ្យ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំន​នួន​៤​ខ្នង របើក​ដំបូល​ទាំងស្រុង​១​ខ្នង របើក​ដំបូល​ខ្លះ​៣​ខ្នង ដែល​ក្នុង​នោះ​មាន​១-​ផ្ទះ​ឈ្មោះ ម៉ិ​ល ចាន់​ថន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទំហំ​៤​គុណ​១០​ម៉ែត្រ នៅ​ភូមិ​ព​ព្រេង របើក​ដំបូល​ស័ង្កសី​ទាំងអស់ ២-​ផ្ទះ​ឈ្មោះ ស៊ឹង វុ​ទ្ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ទំហំ​៦​ម៉ែត្រ​គុណ​៦​ម៉ែត្រ របើក​ដំបូល​ស័ង្កសី​មួយ​ចំហៀង​មុខ ៣-​ផ្ទះ​ឈ្មោះ យ៉​ន យ៉ែ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​ទំហំ​៦​ម៉ែត្រ​គុណ​៨​ម៉ែត្រ  របើក​ក្បឿង និង​ទ្រេត​បង្គោល​ភ្លើង​១​ដើម  ៤-​ផ្ទះ​ឈ្មោះ តុង ស៊ឹ​ម​ឡេ​ង ភេទ​ស្រី អាយុ​៥២​ឆ្នាំ ទំហំ​៧​ម៉ែត្រ​គុណ​៩​ម៉ែត្រ ដើម​ដូង​រលំ​លើ​បែក​ក្បឿង​អស់​ជា​ច្រើន​សន្លឹក​។ ទាំង​២​ឃុំ​នេះ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ​។

ចំណែក​លោក​ឧត្តមសេនីយ៍ត្រី ហេង សម្បត្តិ ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​សេនាធិការ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា នៅ​រសៀល​ថ្ងៃ​ទី​២២ មេ​សា ២០១៧  គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​បាន​បង្ក​ឲ្យ​មានផល​ប៉ះពាល់​លើ​ស្រុក​ចំនួន​២​គឺ​នៅ​ស្រុក​ចម្ការលើ ដោយឡែក​នៅ​ស្រុក​ជើងព្រៃ​ក៏​ទទួល​រង​ផល​ប៉ះពាល់​ដែរ​ក្នុង​នោះ​មាន​ដូច​ជា​នៅ​ភូមិ​កោះ​ចំប៉ា ឃុំ​ព្រីង​ជ្រុំ ស្រុក​ជើងព្រៃ ដោយ​បណ្តាល​ឲ្យ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​១៤​ខ្នង​ត្រូវ​រង​ការ​ខូចខាត មិន​មាន​មាន​សេចក្តីរាយការណ៍​មនុស្ស​រងគ្រោះថ្នាក់​នោះ​ទេ​។ ករណី​ទាំង​ពីរ​ស្រុក​នេះ​កម្លាំង​ជំនាញ​កំពុង​តែ​បាន​រាយការណ៍​ទៅ​កាកបាទក្រហម​ស្រុក​នីមួយ​ៗ​ដើម្បីឲ្យ​ចុះ​មក​ពិនិត្យ​មើល​ទំហំ​ការ​ខូចខាត​ដើម្បី​ត្រៀម​នឹង​ចែក​អំណោយ ប្រសិនបើ​ផ្ទះ​ណា​ដែល​រង​ផលប៉ះពាល់​ធ្ងន់​ជាងគេ​នោះ​៕