ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​គណបក្ស​យុវជន​ប្រកាស​ថា ​សម រ​ង្ស៊ី ជំពាក់​គុណ​កម្មករ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ នៅ​ថ្ងៃ​ទី​២២ ខែមេសា បាន​អះអាង​ថា សម្រាប់​ឆាកជីវិត​នយោបាយ​របស់​លោក សម រ​ង្ស៊ី ដែល​បាន​ល្បីឈ្មោះ​នោះ គឺ​

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ នៅ​ថ្ងៃ​ទី​២២ ខែមេសា បាន​អះអាង​ថា សម្រាប់​ឆាកជីវិត​នយោបាយ​របស់​លោក សម រ​ង្ស៊ី ដែល​បាន​ល្បីឈ្មោះ​នោះ គឺ​បាន​មក​ពី​កម្មករ ដែល​កត្តា​នេះ​ធ្វើ​ឲ្យ​លោក​ជំពាក់​កម្មករ​ច្រើន ។

លោក ពេជ្រ ស្រស់ បញ្ជាក់​ថា «​និយាយ​ពី​ជីវិត ខ្ញុំ​ក៏​ជា​សមាជិក​នៃ​ជីវិត​ជា​កម្មករ​រោងចក្រ​កាត់ដេរ​ម្នាក់​ដែរ ហើយ​បាន​ហែល​ឆ្លង​ផ្ទៃ​សាគរ​យ៉ាង​វែង​ឆ្ងាយ ទើប​ខ្ញុំ​បាន​សម្រេច​ក្តី​ប្រាថ្នា​ដូច​សព្វ​ថ្ងៃនេះ ។ ចំពោះ​ជីវិត​កម្មករ​រោងចក្រ គឺ​គ្មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ធ្វើ​កិច្ចការ​ដែលខ្លួន​ចង់​ធ្វើ​នោះ​ឡើយ រួម​ទាំង​ការ​ទទួល​បាន​ប្រាក់​កម្រៃ​ខ្វះមុខខ្វះក្រោយ​ទៀត ។ ជីវិត​ជួបនឹង​ផល​លំបាក​ប៉ុណ្ណឹង​ហើយ នៅ​តែ​មាន​អ្នកនយោបាយ​កន្លង​មក​ឆ្លៀត​កេង​ចំណេញ​លើ​ជីវិត​កម្មករ​រោង​ចក្រ​ទៀត​»​។

ប្រធាន​គណបក្ស​យុវជន​កម្ពុជា  ដែល​ទើបតែ​ប្រឡូក​នឹង​ឆាកនយោបាយ​នេះ គូសបញ្ជាក់​ថា «​និយាយ​ឲ្យ​ចំ​ទៅ គឺ​លោក សម រ​ង្ស៊ី បាន​ជំពាក់​គុណ​បំណាច់​បងប្អូន​កម្មករ​រោងចក្រ​ច្រើន​ណាស់ ដោយហេតុ​ថា ជីវិត​នយោបាយ​របស់​លោក សម រ​ង្ស៊ី មួយ​ផ្នែក​ធំ​គឺ​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​បងប្អូន​កម្មករ​រោងចក្រ ទើប​លោក សម រ​ង្ស៊ី មាន​កិត្តិនាម​ល្បី​ដូច​សព្វ​ថ្ងៃនេះ ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​សង្វេគ​នោះ គឺ​លោក សម រ​ង្ស៊ី បាន​ចាត់​ទុក​បងប្អូន​កម្មករជា​ឧបករណ៍​នយោបាយ​របស់​ខ្លួន​គាត់​ទៅ​វិញ​។

លើស​ពី​នេះ​ទៅ​ទៀត លោក សម រ​ង្ស៊ី មិនបាន​សងគុណ​ដល់​បងប្អូន​កម្មករ​រោងចក្រ​ទេ ហើយ​ថែម​ទាំង​នាំ​បងប្អូន​កម្មករ​រោងចក្រ​យើង​ឲ្យ​ចាក​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​»​។
លោក​បន្ថែម​ថា បងប្អូន​កម្មករ​រោងចក្រ​មួយ​ចំនួន​ត្រូវ​បាន​លោក សម រ​ង្ស៊ី នាំ​ទៅ​ឲ្យ​ស្លាប់​ដោយសារ​តែ​ភាព​ចង់បាន​អំណាច​យ៉ាងតក់ក្រហល់​របស់​លោក ។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​ឃើញ​ថា ក្រោយ​ពី​ការ​ស្លាប់​របស់បងប្អូន​កម្មករ​រោងចក្រ​ហើយ មិន​ដែល​ឃើញ​លោក សម រ​ង្ស៊ី ងើប​ប្រឆាំង​ទាមទារ​រក​យុត្តិធម៌​ជូន​កម្មករ និង​ក្រុម​គ្រួសារ​កម្មករ​ដែល​បាន​ស្លាប់​សោះឡើយ ។ ផ្ទុយ​ទៅ​វិញ​លោក​មានការ​ភ័យ​ស្លន់ស្លោ​រត់​ចោល​បងប្អូន​កម្មករ​រោងចក្រ​ទៅ​ទៀត ។

ដូច្នេះ សូម​បងប្អូន​កម្មក​រោងចក្រ ឈប់​ជឿ​ការ​ឃោសនា​បោកប្រាស់​របស់​លោក សម រ​ង្ស៊ី បន្ត​ទៅ​ទៀត កុំ​ឲ្យ​ស្រមោល​អតីត​តាម​លង​បន្លាច​បងប្អូន​កម្មករ​បាន គឺ​បងប្អូន​ត្រូវ​សង្កេត មើល​អ្នកនយោបាយ​ណា​ដែល​គិតគូរ​ដល់​អាយុជីវិត​របស់​បងប្អូន ទើប​ជីវិត​របស់​បងប្អូន​ជួបនឹង​សេចក្តីសុខ និង​នៅ​ជួបជុំ​គ្រួសារ​របស់​បងប្អូន​ប្រកបដោយ​សុភមង្គល​។

ក្រុម​អ្នក​តាមដាន​សកម្មភាព​អ្នកនយោបាយ​និយាយ​ថា មតិ​របស់​អ្នកនយោបាយ​វ័យក្មេងរូប​នេះ គឺជា​សិទ្ធិ​បញ្ចេញមតិ​របស់​ខ្លួន​មិន​មាន​អ្វី​ជំទាស់​នោះ​ទេ តែ​គណបក្ស​នយោបាយ​ថ្មី​បើថ្លែងការណ៍​វាយប្រហារ​ទៅ​លើ​បុគ្គល​នយោបាយ​ផ្សេង គឺ​បាន​ត្រឹមតែ​ធ្វើ​ឲ្យ​បង់ខាត​ខ្លួនឯង​ប៉ុណ្ណោះ​៕