ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំ​5​ប្រភេទ​គ្មាន​វេជ្ជបញ្ជា​អាច​ប៉ះពាល់់​ជីវិត​ផ្លូវភេទ

6 ឆ្នាំ មុន

មូលហេតុ​ដែល​ធ្វើ​ឲ្យ​បាត់បង់​ចំណង់​ផ្លូវភេទ​គឺ​មាន​ច្រើន​។ មូលហេតុ​មួយ​អាច​ជា​ថ្នាំ​គ្រាប់​ដែល​មាន​ក្នុង​ទូ​ថ្នាំ​របស់​អ្នក ។ ថ្នាំ​ទាំងអស់​សុទ្ធតែ​មាន​ផល​ប៉ះពាល់​មួយ ឬ​ច្រើន។ ផល​ប៉ះពាល់​ទាំងនោះ​អាច​រួម

មូលហេតុ​ដែល​ធ្វើ​ឲ្យ​បាត់បង់​ចំណង់​ផ្លូវភេទ​គឺ​មាន​ច្រើន​។ មូលហេតុ​មួយ​អាច​ជា​ថ្នាំ​គ្រាប់​ដែល​មាន​ក្នុង​ទូ​ថ្នាំ​របស់​អ្នក ។ ថ្នាំ​ទាំងអស់​សុទ្ធតែ​មាន​ផល​ប៉ះពាល់​មួយ ឬ​ច្រើន។ ផល​ប៉ះពាល់​ទាំងនោះ​អាច​រួម​មាន​ទាំង​ការ​បាត់បង់​ចំណង់​ផ្លូវភេទ​ផង​ដែរ ។

ខាងក្រោម​នេះ​ជា​ថ្នាំ​មួយ​ចំនួន​ដែល​អាច​បំផ្លាញ​ចំណង់​ផ្លូវភេទ​របស់​អ្នក ៖
១-​ថ្នាំ​អាស្ពីរីន
ថ្នាំ​បំបាត់​ការ​ឈឺចាប់​គ្មាន​វេជ្ជបញ្ជា​ដូច​ជា​ថ្នាំ​អាស្ពីរីន​អាច​ធ្វើ​ឲ្យ​អ៊័​រ​ម៉ូ​ន​របស់​អ្នក​ប្រែប្រួល និង​កាត់​បន្ថយ​ចំណង់​ផ្លូវភេទ​របស់​អ្នក​។ ថ្នាំ​ទាំងនេះ​អាច​មាន​ផល​ប៉ះពាល់​ដល់​អ៊័​រ​ម៉ូ​ន​ដែល​ទទួលខុស​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ ។

២-​ថ្នាំ​អា​លែ​ក​ហ្សី
ថ្នាំ​អា​លែ​ក​ហ្សី​ដែល​គេ​និយម​ប្រើប្រាស់​ចំពោះ​ជំងឺ​ផ្តាសាយ ក៏​មាន​ឥទ្ធិពល​ក្នុង​ការ​ធ្វើ​ឲ្យ​ចំណង់​ផ្លូវភេទ​មានការ​ថយ​ចុះ​ដែរ ។ ពួក​វា​ជួយ​កាត់​បន្ថយ​ប្រតិកម្ម​អា​លែ​ក​ហ្សី​របស់​អ្នក ប៉ុន្តែ​មិន​មាន​ប្រយោជន៍​ជាមួយនឹង​ជីវិត​ស្នេហា​របស់​អ្នក​ទេ​។ ពួក​វា​អាច​បណ្តាល​ឱ្យ​មានការ​ថយ​ចុះ​ចំណង់​ផ្លូវភេទ​របស់​អ្នកជា​បណ្តោះអាសន្ន ។

៣-​ថ្នាំ​រាក
ថ្នាំ​រាក​អាច​បន្ថយ​ចំណង់​ផ្លូវភេទ​របស់​អ្នកផង ដោយ​វា​មានការ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ខួរក្បាល​របស់​អ្នក ។

៤-​ថ្នាំ​ប្រឆាំង​ជំងឺ​ធ្លាក់​ទឹកចិត្ត
ខណៈ​ពេល​ដែល​ថ្នាំ​បន្ថយ​ទុក្ខ​ព្រួយ​នេះ​ជួយ​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នកមាន​ភាព​ធូរស្រាល និង​កាត់​បន្ថយ​រោគ​សញ្ញា​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត ប៉ុន្តែ​វា​អាច​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​របស់​អ្នក​។ ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា មនុស្ស​ដែល​លេបថ្នាំ​បន្ថយ​ទុក្ខ​ព្រួយ​នេះ​នឹង​ធ្វើ​ឲ្យ​ចំណង់​ផ្លូវភេទ​ធ្លាក់​ចុះ ដោយសារ​តែ​ការ​ផលិត​អ៊័​រ​ម៉ូ​ន testosterone មាន​តិចតួច ។

៥-​ថ្នាំ​ព្យាបាល​ការ​ជ្រុះ​សក់
ប្រសិនបើ​អ្នក​កំពុង​ប្រើប្រាស់​ថ្នាំ​ព្យាបាល​បញ្ហា​ជ្រុះ​សក់​សូម​ប្រុង​ប្រយ័ត្ន ព្រោះ​វា​អាច​សម្លាប់​ចំណង់​ផ្លូវភេទ​របស់​អ្នក ថ្នាំ​មួយ​ចំនួន​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ទំពែក​ក្បាល​របស់​បុរស​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវភេទ និង​ប៉ះពាល់​ដល់​សុខភាព​ទូទៅ​របស់​មនុស្ស​ម្នាក់​នោះទៀត​ផង ៕