ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូ​ក្យូ​នឹង​មាន​អគារ​ខ្ពស់​ៗ​មុន​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​2020

6 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ តូ​ក្យូ​បាន​ត្រៀមខ្លួន​ស្វាគមន៍​អគារ​ខ្ពស់​ៗ​កប់​ពពក​ថ្មី​ចំនួន​៤៥ ខណៈ​ទីក្រុង​នេះ​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ឆ្នាំ​២០២០ ។
« រដ្ឋធានី​របស់​ប្រទេស​ជប៉ុន

ប្រទេស​ជប៉ុន ៖ តូ​ក្យូ​បាន​ត្រៀមខ្លួន​ស្វាគមន៍​អគារ​ខ្ពស់​ៗ​កប់​ពពក​ថ្មី​ចំនួន​៤៥ ខណៈ​ទីក្រុង​នេះ​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ឆ្នាំ​២០២០ ។

« រដ្ឋធានី​របស់​ប្រទេស​ជប៉ុន នឹង​មាន​អគារ​ខ្ពស់​ថ្មី​បន្ថែម​ទៀត​ជិត​៥០%​ក្នុង​រយៈពេល​៣​ឆ្នាំ​ខាង​មុខ ដែល​ច្រើន​ជាង​កាលពី​៣​ឆ្នាំ​មុន » ។ នេះ​បើ​តាម​លោក Toyokazu Imazeki ប្រធាន​អ្នកវិភាគ​ក្រុមហ៊ុន​ជួល និង​ប្រឹក្សា​នៃ​ការិយាល័យ Sanko Estate Co Ltd បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ ។

លោក Imazeki និយាយ​ថា កំណើន​នេះ​ត្រូវ​បាន​ជំរុញ​ដោយ​ការ​បង្កើន​ពន្ធ និង​ការ​បន្ធូរបន្ថយ​គោលនយោបាយ​រូបិយ​វត្ថុ នៅ​ក្រោម​កម្មវិធី​សេដ្ឋកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន  លោក Abe បន្ទាប់​ពី​ការ​បោះ​ឆ្នោត​នៅ​ចុងឆ្នាំ​២០១២ ។ លោក​ថា ៖ « ការ​កំណត់​ពេលវេលា​បញ្ចប់​ការ​សាងសង់​អគារ​ទាំងនេះ គឺ​បាន​គ្រោងទុក​តាំងពី​ឆ្នាំ​២០១៣​មក​ម្ល៉េះ ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​រំពឹង​ថា សេដ្ឋកិច្ច​នឹង​កើនឡើង » ។

លោក​បន្ត​ថា ការ​កើនឡើង​ក្នុង​វិស័យ​អគារ មិន​ត្រឹមតែ​គាំទ្រ​ការ​ពង្រីក​គោលនយោបាយ​របស់​លោក Abe ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដោយសារ​អត្រា​ការ​ប្រាក់​ទាប​ខ្លាំង​របស់​ជប៉ុន​ផង​ដែរ ។

លោក Imazeki បន្ថែម​ថា ការ​ជួល​ការិយាល័យ​ថ្មី​នៅ​អគារ​ជា​ច្រើន​ជាន់ មាន​ទំហំ​៦៦១​ម៉ែត្រការ៉េ​ក្នុង​តំបន់​កណ្តាល​ទាំង​បី​នៃ​ទីក្រុង​តូ​ក្យូ នឹង​កើន​ប្រហែល​១,៨​លាន​ម៉ែត្រការ៉េ​នៅ​ឆ្នាំ​២០២០ ពី​១,២​លាន​ម៉ែត្រការ៉េ​ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លង​មក ។ អចលនទ្រព្យ​ទាំងនោះ​ស្ថិត​នៅ​ស្រុក Marunouchi នៅ​ជិត​ស្ថានីយ​ក្រុង​តូ​ក្យូ និង​អគារ​ថ្មី​មួយ​មាន​កម្ពស់​៤១​ជាន់ គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៩ ។

សំណង់​ថ្មី​៧៥% ក្នុង​រយៈពេល​ពី​ឆ្នាំ​២០១៦-២០១៨ នឹង​មាននៅ​ក្នុង​តំបន់ Chiyoda, Chuo និង Minato បើ​ប្រៀប​នឹង​ចំនួន​៦១%​ពី​ឆ្នាំ​២០១១ ដល់​២០១៥ ។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន Mori Building Co Ltd ។

លោក Takashi Ishizawa អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​ប្រចាំ​ក្រុមហ៊ុន Mizuho Securities ថ្លែង​ថា ៖ « អគារ​ភាគច្រើន​ស្ថិត​នៅ​កណ្តាល​តំបន់​ប្រណីត​ទាំង​បី​ក្នុង​ទីក្រុង​តូ​ក្យូ ។ វា​នឹង​ប្រកួតប្រជែង​ខ្លាំង​ជាមួយ​ការ​ជួល​ក្នុង​តំបន់​ផ្សេង​ទៀត​នៃ​ទីក្រុង ដោយសារ​អ្នក​ជួល​ការិយាល័យ​ងាក​ទៅ​រក​ទីតាំង​ប្រណីត​ទាំងនេះ » ។

លោក Ishizawa បន្ថែម​ថា នឹង​មាន​តម្រូវការ​ទាក់ទង​នឹង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០២០ ក្នុង​ទីក្រុង​តូ​ក្យូ ៕