សហរដ្ឋអាមេរិក ៖ យោងតាមសហគ្រាសស្រាវជ្រាវអចលនទ្រព្យ Reis Inc ឲ្យដឹងថា អត្រាជួលការិយាល័យនៅអាមេរិកគ្មានការប្រែប្រួលទេក្នុងត្រីមាសទី១ឆ្នាំនេះ គឺនៅកម្រិត១៥,៨% បើធៀបនឹងត្រីមាសទី៤ឆ្នាំមុន ។
តម្លៃដាក់ជួលបានកើនឡើង១,៨%នៅក្នុងត្រីមាសទី១ បើធៀបនឹងខែដដែលឆ្នាំមុន។ ដោយសារតែដូច្នោះហើយ ទើបហៅថា ជាអត្រាមួយយ៉ាងយឺតចាប់តាំងពីឆ្នាំ២០១១មក ។ ចំណែកតម្លៃម្ចាស់ផ្ទះទទួលបានវិញ គឺកើនឡើង០,៤% ។
តាមប្រសាសន៍របស់ឧត្តមសេដ្ឋវិទូ Reis លោកស្រី Barbara Denham ឲ្យដឹងថា ប្រសិនបើរដ្ឋបាលថ្មីរបស់អាមេរិកបន្ថយពន្ធ ចំនួនការងារសម្រាប់ប្រជាជនធ្វើអាចនឹងកើនឡើង វានឹងជំរុញទីផ្សារការិយាល័យឲ្យលូតលាស់កាន់តែខ្ពស់ ។
លោកស្រី Denham និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ « អត្រាជួលសរុបបានកើនឡើងក្នុងត្រីមាសទី១ ប៉ុន្តែការលូតលាស់នៅតែតិចជាងការគិតទុក ព្រោះតែការជួលប្រចាំឆ្នាំបានធ្លាក់ចុះក្នុងកម្រិតទាបជាងគេតាំងពីឆ្នាំ២០១៤មក » ។
អត្រាជួលប្រចាំឆ្នាំបានធ្លាក់ចុះច្រើនជាង ៦៥%ទៅទៀត មកត្រឹមតែ៤,៩២លានហ្វីតការ៉េប៉ុណ្ណោះ ។
សកម្មភាពសាងសង់បានថយចុះយឺតជាងឆ្នាំមុន ដោយការសាងសង់ការិយាល័យថ្មីរួចរាល់បាន៧,៩៤លានហ្វីតការ៉េនៅត្រីមាសទី១ ខណ:ត្រីមាសទី៤ឆ្នាំមុន សាងសង់បាន៩,០៩លានហ្វីតការ៉េ ៕
ចែករំលែកព័តមាននេះ