ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​រះ​ទៀត​ហើយ ! ស្ត្រី​រូប​ស្រស់​ម្នាក់​បើករថយន្ត​បា​ឡែ​ន​បុក​រះ​ស្លា.ប់​មនុស្ស​ម្នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​រវាង​រថយន្ត​បា​ឡែ​ន​ព​ណ៍​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ​2U-1295 បើកបរ​ដោយ​ស្ត្រី​រូប​ស្រស់​ម្នាក់​

រាជធានី​ភ្នំពេញ ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​រវាង​រថយន្ត​បា​ឡែ​ន​ព​ណ៍​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ​2U-1295 បើកបរ​ដោយ​ស្ត្រី​រូប​ស្រស់​ម្នាក់​ជា​អ្នក​បង្កហេតុ​បុក​រះ​ម៉ូតូ​ឌ្រី​ម​សង់​សេ​១២៥ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង​1J-2250​ស៊េរី​ឆ្នាំ​២០១៦ ហើយ​ជ្រុល​ទៅ​បុក​ម៉ូតូ​រ៉ឺ​ក​ម៉ក​កង់​បី​ក្រឡាប់​ផ្ងារជើង កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​រង្វង់​មូល​សម្ដេច​សង្ឃ​ជួនណា​ត តាម​ផ្លូវ​ព្រះ​សីហ​នុ​កែង​ផ្លូវ​រដ្ឋ​សភាជាតិ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ដែល​បានឃើញ​ហេតុការណ៍​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​កោះសន្តិភាព​ថា ដោយ​មុន​កើតហេតុ​មាន​រថយន្ត​ម៉ាក​បា​ឡែ​ន​បើកបរ​ដោយ​ស្ត្រី​រូប​ស្រស់​ម្នាក់​បើក​តាម​ផ្លូវ​រដ្ឋ​សភាជាតិ​ក្នុង​ទិស​ដៅ​ពី​រដ្ឋ​សភាជាតិ​មក​សម្ដេច​សង្ឃ​ជួនណា​ត​ដោយ​ល្បឿន​លឿន​ពេក​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​សង់​ឌ្រី​ម​ដែល​ជិះ​២​នាក់​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​ម្នាក់​ដែល​កំពង់​ជិះ​នៅ​រង្វង់​មូល​សម្ដេច​សង្ឃ​ជួនណា​ត ហើយ​បុក​ចំហៀង​ខាងឆ្វេង​ខ្ចាត​បោក​ក្បាល​ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ រីឯ​ស្ត្រី​រង​គ្រោះ​របួសស្រាល ហើយ​រថយន្ត​មិន​ទាន់​អស់​លឿន​ជ្រុល​ទៅ​បុក​ម៉ូតូ​រ៉ឺ​ក​ម៉ក​កង់​បី​១​គ្រឿង​ពីក្រោយ​ទៀត​បណ្ដាល​ឱ្យ​ក្រឡាប់​ផ្ងារជើង​តែ​មិន មាន​របួស​ទេ ក្រោយ​កើតហេតុ​ក៏​មាន​រថយន្ត​សង្គ្រោះ​ឯកជន​មក​ដឹក​យក​ទៅ​ព្យាបាល​ដែរ ប៉ុន្តែ​គ្រូពេទ្យ​ប្រាប់​ថា បុរស​អ្នក​បើក​ម៉ូតូ​ស្លាប់​ហើយ រីឯ​នារី​អ្នក​អង្គុយ​ខាងក្រោយ​សង្ស័យ​ភ័យ​ពេក​ដើរ​ឡើង​ជិះ​ម៉ូតូឌុប​ទៅ​បាត់​ហើយ​ក្រោយមក​ទើប​ឃើញ​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ដើម្បី​ធ្វើការ​វាស់វែង ។ ចំណែក​អ្នក​បើករថយន្ត​បង្កហេតុ​បាន​រត់គេច​ខ្លួន​បាត់ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ នី រ​ដ្ឋា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​បុគ្គលិក​ចាក់​សាំង​មានស្រុក​កំណើត​ផ្ទះ​លេខ​៩ ភូមិ​ពាម​ស្ពឺ ឃុំ​ព្រែ ជ្រៃ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង ជា​ម្ចាស់​ម៉ូតូ​ម៉ាក​សង់​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ព្រៃវែង​1J-2250 ស៊េរី​ឆ្នាំ​២០១៦ ស្លាប់​នៅ​កន្លែង​កើតហេតុ​បោក​ក្បាល​ទៅ​នឹង​ថ្នល់ ។ ចំណែក​ស្ត្រី​មានឈ្មោះ វ​ណ្ណី ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជា​កម្ម​ការី​នី​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​នៅ​ម្ដុំ​កំ​បូល ស្នាក់​នៅ​បន្ទប់​ជួល​សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​ត្រូវជា​បងស្រី​បង្កើត​បាន​ប្រាប់​សមត្ថកិច្ច​ទាំង​ទឹកភ្នែក​ថា ប្អូន​គាត់​រៀន​ផង​ឆ្លៀត​ធ្វើការ​ផង​ដោយ​មាន​មិត្តភក្តិ​យក​ទូរស័ព្ទ​ខ​ល​ប្រាប់​ទើប​ឱ្យ​បងប្អូន​ជូន​មក​ដល់​កន្លែង​កើតហេតុ​សឹងតែ​មិន​ចង់​ជឿរ​ពេល​មក​ដល់​ឃើញ​ប្អូនប្រុស​គាត់​ដេក​ស្លាប់​នៅ​នឹង​ថ្នល់​បែកក្បាល​ឈាម​ពេញ​មុខ​ហើយ​ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួច និង​យក​សព​ដាក់​រថយន្ត​ដឹក​សព​ទៅ​ស្រុក​កំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ ៕