ជប៉ុនជាប្រទេសមួយនិយមខាងផ្លូវភេទ ប៉ុន្ដែបើប្រៀបធៀបលើគុណភាពនៃការរស់នៅ រួមទាំងបញ្ហារំលោភបំពានលើផ្លូវភេទអាចដោះស្រាយបានយ៉ាងល្អ ដោយអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួន សម្រេចចំណង់ផ្លូវភេទដោយសេរី ប៉ុន្ដែត្រូវស្ថិតក្នុងបទដ្ឋានកំណត់ ។
មានក្លិបសម្សាន្ដសម្រាប់មនុស្ស ដែលចង់បំពេញចំណង់ផ្លូវភេទមួយឈ្មោះ «The Viber Bar Wild One» ស្ថិតនៅខណ្ឌShibuya ។ លក្ខណៈពិសេសរបស់រង្គសាល ក្រៅពីមានភេសជ្ជៈជាច្រើនប្រភេទនោះ នៅមានឧបករណ៍សិច ឬ «Sex Toy» ជាង៣៥០ម៉ាក ប្រមូលផ្ដុំទុកឱ្យអតិថិជនបានកម្សាន្ដសប្បាយ ។
សម្រាប់ថ្លៃបម្រើក្នុងម្នាក់៣០០០យ៉េន មានភេសជ្ជៈ២កែវ និងមានសិទ្ធិសាកល្បងប្រើSex Toy គ្រប់ប្រភេទ ។ ចំពោះគុណភាព និងអនាម័យរបស់Sex Toy គឺលាងសម្អាតនៅរៀងរាល់លើកមុនពេលយកប្រើ ។ ចំពោះបុគ្គលិកដែលបម្រើនៅទីនោះអាចនិយាយភាសាអង់គ្លេសបាន ។
បទបញ្ជានៅក្នុងក្លិបកម្សាន្ដ គឺហាមបំពេញចំណង់ផ្លូវភេទនៅកណ្ដាលវាល ដោយមានបន្ទប់សម្រាប់ជួលក្នុងរយៈពេល៩០នាទី នៅពេលដល់ម៉ោងមានបុគ្គលិក ទៅគោះទ្វារជាសញ្ញាបញ្ជាក់ថា ដល់ម៉ោងហើយ ។ ពេលវេលានៃការបម្រើនៅក្នុងហាងចាប់ពីម៉ោង៥ល្ងាចដល់ពាក់កណ្ដាលយប់ ប៉ុន្ដែបម្រាមម្យ៉ាងហាមបុរសចូលទៅតែម្នាក់ឯង គឺត្រូវនាំនារីសំណព្វចិត្ដម្នាក់ចូលដែរ ។
ចំពោះនារីអាចចូលម្នាក់ឯង បានដោយនាំយកឧបករណ៍សិចជាប់តាមខ្លួន ។ រង្គសាលនោះ មានគម្រោងទទួលតែអ្នកនៅលីវ ក្នុងបំណងរួមចំណែកកាត់បន្ថយបទល្មើសផ្លូវភេទនៅក្នុងប្រទេស ៕
ចែករំលែកព័តមាននេះ