ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ទុកចិត្ត​«​ខ្លាក្រដាស​»

6 ឆ្នាំ មុន

ចាស់​ជាន់មុន​ដែល​សល់​ពី​របប​ប៉ុ​ល ពត សម្លា.ប់​មិន​ទាន់​អស់​…​នឹកឃើញ​កាលសម័យ​សង្គមរាស្ត្រនិយម​…​សម្តេចព្រះ​ប្រមុខរដ្ឋ​តែងតែ​ប្រមាថ​រដ្ឋការ​អា​មេ​រិ​កាំ​ង​ថា

ចាស់​ជាន់មុន​ដែល​សល់​ពី​របប​ប៉ុ​ល ពត សម្លាប់​មិន​ទាន់​អស់​…​នឹកឃើញ​កាលសម័យ​សង្គមរាស្ត្រនិយម​…​សម្តេចព្រះ​ប្រមុខរដ្ឋ​តែងតែ​ប្រមាថ​រដ្ឋការ​អា​មេ​រិ​កាំ​ង​ថា​…​ជា​ចក្រពត្តិនិយម​…​ជា​ខ្លាក្រដាស​…​ចក្រពត្តិ​ឈ្លានពាន​…​អា​គាំង ។​ល​។​

សម្តេចព្រះ​ប្រមុខរដ្ឋ ព្រះ​នរោត្តម សីហ​នុ ប្រឆាំង​នយោបាយ​អា​មេ​រិ​ក​ចាប់ផ្តើម​ពី​ឆ្នាំ​១៩៦៣…​ព្រមទាំង​ផ្តាច់ចំណង​ទូត​…​ដេញ​ទូត​អា​មេ​រិ​ក​ឆ្នាំ​១៩៦៣…​។ អា​មេ​រិ​ក​ខឹង​ណាស់​ក្រហម​មុខ​ដាក់​រហូត​…

អា​មេ​រិ​ករក​គ្រប់​លទ្ធភាព​ទម្លាក់​សម្តេចព្រះ​ប្រមុខរដ្ឋ​គ្រប់​ជំហាន​…​តាម​ទម្លាក់​សម្តេច នរោត្តម សីហ​នុ ទាល់តែ​បាន​នៅ​ថ្ងៃ​១៨ មីនា ១៩៧០…​ដោយ​ទិញ លន់ ន​ល់​-​សិរិ​មតៈ ។ ហ្នឹងហើយ​«​ខ្លាក្រដាស​»​សម័យ​លោ​កនិច សុ​ន ប្រធានាធិបតី​…​។

តាមចំណាំ​កាលណា​អា​មេ​រិ​ក​គុំ​ហើយ​…​មិនយូរ​មិនឆាប់​គង់តែ​របូត​…​ព្រោះ​មនុស្ស​យើង​មាន​ថ្ងៃ​ហេង​…​ថ្ងៃ​ស៊យ​…​។
ពេល​នេះ​ឬ​សម័យនេះ​…​គ្រប់​មជ្ឈដ្ឋាន​កំពុង​តាមដាន​…​កំពុង​សម្លក់សម្លឹង​ទៅ​មើល​ស្ថានការណ៍​នយោបាយ​នៅ​ឧបទ្វីប​កូរ៉េ​…​។
ម្នាក់​ៗ​ចង់​ដឹង​…​តើ​អា​មេ​រិ​ក​ហ៊ាន​វ៉ៃ​កូរ៉េ​ខាងជើង​មែនឬ​អត់ ? ខ្លះ​ថា អា​មេ​រិ​ក​គ្រាន់តែ​កំញើញ​…​ខ្លះ​ថា អា​មេ​រិ​ក​គំរាម​តែ​ប៉ុណ្ណោះ​…​ខ្លះ​ទាយ​ទុក​ទៀត​ថា​…​អត់​ហ៊ាន​ទេ ! ១០០​ស៊ី​តែ​១…​។

ពេល​នេះ​គេ​នាំ​គ្នា​ចោទ​អា​មេ​រិ​កសម័យ​លោក​ត្រាំ ថា​ជា​«​ខ្លាក្រដាស​»ទៀត​ហើយ​…​បាន​តែ​គំរាម​កំញើញ​…មុន​នេះ​បន្តិច​«​ខ្លាក្រដាស​»​បាន​បញ្ជូន​កាដូ​មី​ស៊ីល​ជិត​៦០​គ្រាប់​ឱ្យ​ប្រទេស​ស៊ី​រី​…​មួយ​គ្រាប់​តម្លៃ​ជាង​១​លាន​ដុល្លារ​…​បន្ទាប់​មក​បញ្ជូន​មេ​គ្រាប់បែក ឬ​បរមាណូ​មួយ​គ្រាប់​…​ជា​កាដូ​ជូន​ប្រទេស​អា​ហ្គា​នី​ស្ថាន​…​។ មួយ​គ្រាប់​នេះ​បំផ្លាញ​ផ្ទៃដី​ជាង​៣​គ​.​ម​៤ជ្រុង​…​។ កាដូ​អា​មេ​រិ​ក​អត់​មាន​អង្គការ​អន្តរជាតិ​ណា​ថ្កោលទោស​ទេ​…​ស្ងាត់ឈឹង !

តាម​កំហឹង​អា​មេ​រិ​ក​…​សង្ស័យ​ណាស់​«​ខ្លាក្រដាស​»…​។ ចាំ​មើល​មួយ​ភ្លែត​ទៀត​សិន​…​ចាំ​មើល​តើ​កូរ៉េ​ខាងជើង​ហ៊ាន​សាកល្បង​មី​ស៊ីល​ទៀត​ឬអត់ ? ព្រោះ​អួត​ថា មី​ស៊ីលអាច​បាញ់ឆ្លង​ទ្វីប​ទៅ​រំលាយ​អា​មេ​រិ​កបាន​…​។ ប្រសិនបើ​កូរ៉េ​ខាងជើង​ដែល​មាន​មេដឹកនាំ គឺ​ម ជុង​អ៊ុ​ន អាយុ​៣០​ឆ្នាំ​ប្លាយ​…​ជា​ក្មេង​ទំនើង​ហ៊ាន​សាកល្បងទៀត​…​មិន​ខុស​ពី​ក្មេង​ចាក់ក្រឡេក​ចាស់​ឡើយ​…​បើ​ស​ប្តា​ហ៍​នេះ​ហ៊ានប្រថុយ​សាកល្បង​ទៀត​…​យើង​គិតថា​«​ខ្លាក្រដាស​»​ច្បាស់​ជា​ហក់​សង្គ្រប់គ្មាន​ប្រណី​ទេ​មើលទៅ​…​។

អា​មេ​រិ​ក​ជា​ខ្លា​…​ចាត់​ទុក​កូរ៉េ​ខាងជើង​ជា​កណ្តុរ​…​ចាំ​មើល​កណ្តុរ​ហ៊ាន​ចាក់ក្រឡេក​ខ្លា​ទៀត​ឬ​អត់ ? យ៉ាងណា​ក៏​ដោយ​…​កុំ​ទុកចិត្ត​«​ខ្លាក្រដាស​»…
              អា​ឡេវ