ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុកនេះ គឺបុក​ខ្ទេចមើល​លែងចង់​យល់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ រថ​យន្ត​ដឹក​ស៊ីម៉ង់​ត៍​​១​គ្រឿង ​បាន​​​បុក​​​​​ជាមួយ​រថយន្ត​ដឹក​មាន់មួយ​គ្រឿង​​ទៀត​​​​យ៉ាង​ពេញទំហឹង ​បណ្ដាល​ឱ្យ​​រថ​យន្ត​ដឹក​មាន់ ​រង​ការ​ខូចខាត​​ខ្ទេច​មុខអស់​ទាំងស្រុង ​​និងអ្នក​​​ជិះ​នៅ​ក្នុង​រថយន្ត​​រង​របួសធ្ងន់​ម្នាក់​ និង​ស្រាល​៣​នាក់ ​​ត្រូវ​​​បញ្ជូន​ទៅ​​

រាជធានី​ភ្នំពេញ​ ៖ រថ​យន្ត​ដឹក​ស៊ីម៉ង់​ត៍​​១​គ្រឿង ​បាន​​​បុក​​​​​ជាមួយ​រថយន្ត​ដឹក​មាន់មួយ​គ្រឿង​​ទៀត​​​​យ៉ាង​ពេញទំហឹង ​បណ្ដាល​ឱ្យ​​រថ​យន្ត​​ដឹក​មាន់ ​រង​ការ​ខូចខាត​​ខ្ទេច​មុខអស់​ទាំងស្រុង ​​និងអ្នក​​​ជិះ​នៅ​ក្នុង​រថយន្ត​​រង​របួសធ្ងន់​ម្នាក់​ និង​ស្រាល​៣​នាក់ ​​ហើយត្រូវ​​​បញ្ជូន​ទៅ​​​សង្គ្រោះ​​​នៅមន្ទីរពេទ្យ​​​ភ្លាម​ៗ ។ ​រីឯ​រថយន្ត​ដឹក​ស៊ីម៉ង់​ត៍ ​រង​ការ​ខូចខាត​បន្តិចបន្តួច​ ហើយ​អ្នកបើក​​​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។

​ហេតុការណ៍នេះ​ ​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ​មេសា ​ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ត្រង់​ចំណុច​​ជិត​​សាលា​ពហុបច្ចេកទេស​​ពូន​ភ្នំ ហៅ​សាលា​កូរ៉េ ​ក្នុងភូមិ​ស្រែ​រា​ជ្ជៈ​ សង្កាត់​​សំរោង​​ក្រោម ខណ្ឌ​ពោធិ៍​​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

ប្រភពឱ្យដឹងថា ​រថយន្ត​​ដឹក​មាន់ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ព​ណ៌​ខៀវ​ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​2A-3695 បើកបរ​ដោយ​យុវជន​មិន​ស្គាល់​ឈ្មោះ​ម្នាក់ និង​​​​​រួម​ដំណើរមាន​ចំនួន​៣​នាក់​ទៀត ។ ​ពួក​គេ​​រង​របួស​ទាំងអស់​គ្នា ​​ហើយរថយន្ត​នេះ​ក៏​​រង​ការ​ខូចខាត​អស់ទាំងស្រុង​ដែរ​ ។ ​ចំណែក​រថយន្ត​ដឹក​ស៊ីម៉ង់​ត៍ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌.​​ស ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​3A-2721​ របស់​ក្រុមហ៊ុន​HC ដែល​អ្នកបើកបរ ​បាន​​​រត់គេច​ខ្លួន​បាត់ ​។

តាម​​ប្រ​ភព​ឱ្យ​​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ រថយន្ត​ទាំង​ពីរ​គ្រឿង ​​​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​​​គ្នា ដោយ​រថយន្ត​ដឹក​មាន់​​បើកបរ​ក្នុង​​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ ចំណែក​រថយន្ត​ដឹក​ស៊ីម៉ង់​ត៍ ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ​។ ​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើត​ហេតុ​ខាងលើមិនដឹង​ថា​ មាន​បញ្ហា​អ្វី​នោះ​ទេ ​ទើប​បុក​គ្នា ហើយ​ទំនង​រថយន្ត​ដឹក​មាន់​បុក​ចំ​ធុង​ប្រេង​​របស់​រថយន្ត​ដឹក​ស៊ីម៉ង់​ត៍ ​។​ព្រោះ​ធុង​ប្រេង​បែក ចំណែក​រថយន្ត​ដឹក​មាន់បាន​រង​ការ​ខូចខាត​ក្លាយជា​ដែក​អេ​ត​ចាយ​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ​ រថយន្ត​ទាំង២គ្រឿង ​ត្រូវ​​​នគរបាល​កា​រិ​យ​ល័យ​ចរាចរ​ណ៍ផ្លូវគោក​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ​នាំ​ទៅ​រក្សា​​ទុក​ រង់ចាំ​ការ​ដោះស្រាយ​​។