ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​​​ខ្លះ​ៗ ​​អាចដឹង​ពីអ្នក​កំពុង​​គិត​ចង់​សម្លា.ប់ខ្លួន​​ឯង

6 ឆ្នាំ មុន

ក្នុង​ពិភពលោក​យើង​នេះ ​នៅ​រៀង​រាល់​​៤០​វិនាទី​​ម្តង អាច​មាន​​មនុស្ស​​ម្នាក់​​ស្លា.ប់ ​ដោយសារ​​ការ​សម្លា.ប់​ខ្លួន ​។ សម្រាប់​អ្នកមាន​ជំងឺ​ធ្លាក់​​ទឹកចិត្ត​ធ្ងន់ធ្ងរ តែងតែ​គិត​​អំពី​​សម្លា.ប់​ខ្លួន ហើយ​សញ្ញា​សម្គាល់​គ្រោះថ្នាក់​ខ្លះ​ៗ​ ដែល​អាច​កត់សម្គាល់​​បាន​ថា ​អ្នកជំងឺ​អាច​នឹង​កំពុង​​គិត​​ពី​ការ​ធ្វើ​អត្ត​​ឃាត​នេះ គឺ​មាន​​ដូច​ខាងក្រោម ​៖

ក្នុង​ពិភពលោក​យើង​នេះ ​នៅ​រៀង​រាល់​​៤០​វិនាទី​​ម្តង អាច​មាន​​មនុស្ស​​ម្នាក់​​ស្លាប់ ​ដោយសារ​​ការ​សម្លាប់​ខ្លួន ​។ សម្រាប់​អ្នកមាន​ជំងឺ​ធ្លាក់​​ទឹកចិត្ត​ធ្ងន់ធ្ងរ តែងតែ​គិត​​អំពី​​សម្លាប់​ខ្លួន ហើយ​សញ្ញា​សម្គាល់​គ្រោះថ្នាក់​ខ្លះ​ៗ​ ដែល​អាច​កត់សម្គាល់​​បាន​ថា ​អ្នកជំងឺ​អាច​នឹង​កំពុង​​គិត​​ពី​ការ​ធ្វើ​អត្ត​​ឃាត​នេះ គឺ​មាន​​ដូច​ខាងក្រោម ​៖

​-គំរាម​​សម្លាប់​ខ្លួន
-និយាយ​ថា​ គ្មាន​នរណា​ម្នាក់​​នឹកនា​ដល់​ខ្ញុំ​ទេ ​បើ​ពេល​ណាមួយ​ខ្ញុំ​បាត់​​ពី​លោក​នេះ​ទៅ​ ។
​-​រិះរក​វិធី​ផ្សេង​ៗ ដើម្បី​សំលាប់​ខ្លួន​ ដូច​ជា​ថ្នាំ​សម្លាប់​សត្វល្អិត អា​វុធ​ ថ្នាំពេទ្យ ឬស្វែងរក​មធ្យោបាយ​ផ្សេង​ៗ​ តាម​អ៊ី​នធើរ​ណេ​ត​ ដើម្បី​ដឹ​ង​​ពី​របៀប​ ក្នុង​ការ​ធ្វើ​អត្តឃាត​។
​-​និយាយ​ពាក្យ​លា ទៅ​កាន់​សមាជិកគ្រួសារ​ណា​ ដែល​ជិតដិត និង​មិត្តភក្តិ​ជិត​ស្និត ឬ​បរិ​ច្ចាឡ​របស់​មាន​តម្លៃ​ផ្ទាល់ខ្លួន​ ឬសរ​សេ​រ​បណ្តាំ ​។

អ្នក​ដែល​អាច​កំពុង​ប្រឈម​គ្រោះថ្នាក់ជាមួយនឹង​ការ​ធ្វើ​អត្តឃាត​នេះមាន​ដូច​ជា​៖
​-​អ្នក​ដែល​ព្យាយាម​សម្លាប់​ខ្លួន​ពី​មុន​។
​​-​អ្នក​ដែល​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​ ឬអ្នក​ដែល​ញ៉ាំ​​ស្រា​ច្រើន ឬ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​។
​-​អ្នក​ដែល​កំពុង​រង​ទុក្ខ​លំបាក​​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ ឧ​ទា​ហ​ណ៍​៖ ក្រោយ​ពី​ការ​ស្លាប់​បាត់បង់​ជីវិត ​មនុស្ស​ជាទី​ស្រឡាញ់ ឬ​បាក់បែក​បាក់​ស្នេហាជាដើម​។
​-​អ្នក​ដែល​កំពុង​រង​ទុក្ខ​លំបាក​ ដោយសារ​មានការ​ឈឹ​ចាប់​ធ្ងន់ធ្ងរ ឬជំងឺរ៉ាំ​​រ៉ៃ​។
​-​អ្នក​ដែល​ធ្លាប់​មាន​បទ​ពិសោធ​ន៍ ​នៅ​ក្នុង​សម័យ​សង្គ្រាមអំពើរ​ហិ​ង្សា ការ​ប៉ះទង្គិច​ផ្លូវចិត្ត ការ​រំលោក​ភ​បំពាន ឫ​ការ​រើស​អើ​ម
​ផ្សេង​ៗ។
​-​អ្នក​ដែល​ព្យាយាម​នៅ​ឆ្ងាយ​ពី​គេឯង​។

​នៅ​ពេល​ដែល​លោក​អ្នក​គិត​ថា​ ជន​ណា​ម្នាក់​ស្ថិត​ក្នុង​សភាព​ដូចដែល​បាន​រៀបរាប់​ខាងលើ​នេះ អ្វី​ដែល​លោក​អ្នក​អាច​ធ្វើ​បាន​នោះ​មាន​ដូច​ជា​៖
​-​ស្វែងរក​ពេលវេលា​សមរម្យ​ និង​កន្លែង​ស្ងាត់​មួយ ​ដើម្បីពិភាក្សា​អំពី​ការ​ធ្វើ​អត្តឃាត ជាមួយ​អ្នក​ណា​ម្នាក់​ដែល​អ្នក​កំពុង​បារម្ភ​ពី​គាត់ ហើយ​ធ្វើ​ឲ្យ​គាត់​ទទួល​អារ​ម្ម​ណ៌​ថា​អ្នក​នៅ​ទីនោះ​ដើម្បី​ស្តាប់​គាត់​។
-​លើ​កទឹកចិត្ត​គាត់​ឲ្យ​ស្វែងរក​ការ​ជួយ​ពី​អ្នកជំនាញ​ដូច​ជា​វេជ្ជបណ្ឌិត អ្នក​ជម​ណា​ញ​ផ្នែក​សុខភាព​ផ្លួ​វ​ចិត្ត អ្នក​ប្រឹក្សា ឬអ្នក​សង្គមកិច្ច ហើយ​អ្នក​អាច​ជួយ​គាត់ ដើម្បី​ស្វែងរក​ការ​ណាត់​ជួយ​ជាមួយ​អ្នកជំនាញ​ទាំងនោះ​។
​-​ប្រសិនបើ​អ្នក​គិត​ថា គាត់​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ខ្លាំង សូមកុំ​ទុក​គាត់​ឲ្យ​នៅ​ម្នាក់ឯង​។ ត្រូវ​ស្វែង​ជំនួយ​ពី​អ្នកជំនាញ ផ្នែក​-​ប្រសិនបើ​អ្នក​ដែល​អ្នក​ព្រួយបារម្ភ​ជា​មនុស្ស​រស់នៅ​ជាមួយ​អ្នក អ្នក​ដាច់ខាត់​ត្រូវ​ប្រក​ដ​ក្នុង​ចិត្ត​ថា គាត់​មិន​អា​ចរក​របស់រប ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​គាត់​បាន​ទេ​។
-​តាមដាន​និង​នៅ​ក្បែរ​គាត់​ជា​និច្ច ដើម្បី​អាច​ដឹង​ថា​គាត់​កំពុង​ធ្វើ​អ្វីខ្លះ​។

ប្រសិនបើ​អ្នកដឹង​ថា មាន​នរណា​ម្នាក់​អាច​កំពុង​គិត​ចង់​សម្លាប់​ខ្លួន សូម​និយាយ​ជាមួយ​គាត់​អំពី​រឿង​នោះ​។ ត្រូវ​ស្តាប់​គាត់​ដោយ​បើក​ចិត្ត​ឱ្យ​​ទូលាយ ​និង​ផ្តល់​ការ​ជួយ​គាំទ្រ​ផ្លូវចិត្ត​ដល់​គាត់​ ។