ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បទល្មើស​នេសាទ អតីត​ឡូត៍​នេសាទ​លេខ​៩

6 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក្នុង​នោះ​មាន អាវុធហត្ថ​នគរបាល និង​ជលផល​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ត្រង់​ចំណុច​បឹង​កាំ​ពិត ក្នុង​ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ នា​ព្រឹក​ថ្ងៃ​ទី​២១

ខេត្ត​ត្បូងឃ្មុំ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក្នុង​នោះ​មាន អាវុធហត្ថ​នគរបាល និង​ជលផល​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ត្រង់​ចំណុច​បឹង​កាំ​ពិត ក្នុង​ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ នា​ព្រឹក​ថ្ងៃ​ទី​២១ មេ​សា ២០១៧ ក្នុង​នោះ
បាន​វះកាត់​ស្បៃ​មុង​៣២​មាត់ បំផ្លាញ​បង្គោល​ឫស្សី​៨០០​ដើម ព្រមទាំង​បាន​ចាក់​លែង​កូន​ត្រី​២០​គីឡូក្រាម ទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ​ផង​ដែរ​។

លោក ម៉ា យ៉ុ​ង​រី នាយ​ខណ្ឌ​ជលផល​ខេត្ត​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​២​ថ្ងៃមុន​ចុះ​បង្ក្រាប​នោះ កម្លាំង​សហគមន៍​នេសាទ​ក្នុង​មូលដ្ឋាន​បាន​រាយការណ៍​មក​រូប​លោក ពី​សកម្មភាព​បទល្មើស​ដែល​បាន​ដាក់​នៅ​ក្នុង​ផ្ទៃ​ទឹក​បឹង​ព្រោងព្រាត ដើម្បី​ចាប់​យក​ត្រី​ដោយ​ខុសច្បាប់ ហាក់បីដូចជា​មិន​ញញើត​នោះ​ទេ ទោះបីជា​មានការ​អប់រំ​ផ្សព្វផ្សាយ​ជា​រឿយ​ៗ យ៉ាងណា​ក្តីនា​ពេល​កន្លង​មក​នោះ​។ លោក ម៉ា យ៉ុ​ង​រី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត ប្រាប់​បន្ត​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២១ មេ​សា កម្លាំង​របស់​លោក​បាន​ចុះ​សហ​ការណ៍​ជាមួយនឹង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​អូរ​រាំង​ឪ បាន​ចុះ​ទៅ​បង្ក្រាប​បទល្មើស​នេសាទ​បាន​ចំនួន​ខាងលើ​នោះ​។

  បឹង​កា​ពិត​នេះ​អតីត​ឡូត៍​នេសាទ​លេខ​៩  ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា បាន​កាត់​មក​ឲ្យ​ប្រជាពលរដ្ឋ​ដើម្បី​នេសាទ តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​យល់​នឹង​ច្បាប់​នោះ​ទេ​ដោយ​ពួក​គាត់​បាន​នាំ​គ្នា​ប្រព្រឹត្ត​បទល្មើស ដាក់​ឧបករណ៍​នេសាទ​ខុសច្បាប់ ក្នុង​ផ្ទៃ​ទឹក​បឹង​ដើម្បី​បំផ្លាញ​ពពួក​មច្ឆា​ជាតិ​តូច​ធំ​ទៅ​វិញ​។ កន្លង​មក​មន្ត្រី​ជំនាញ​ជលផល  ក៏​ដូច​ជា​អាជ្ញា​មូលដ្ឋាន​ធ្លាប់​បាន​ធ្វើការ​ផ្សព្វផ្សាយ​ជា​រឿយ​ៗ ធ្វើ​យ៉ាងណា​ឲ្យ​ពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​បឹង​កា​ពិត ក្នុង​ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ ប្រើប្រាស់​ឧបករណ៍​នេសាទ​ស្របច្បាប់​ជា​លក្ខណៈ​គ្រួសារ ដើម្បី​ថែរក្សា​ឲ្យ​មាន​ភាព​យូរអង្វែង​ទៅ​ថ្ងៃ​មុខ​នោះ​។

ក៏​ប៉ុន្តែ​ពលរដ្ឋ​បាន​ស្តាប់​យល់ព្រម​ធ្វើ​តាម លុះ​ពេល​ដែល​ជំនាញ​ចេញ​មក​បាត់​បែរជា​លួច​ដាក់​ឧបករណ៍​នេសាទ​ខុសច្បាប់​ព្រោងព្រាត​តាម​បឹង​ទៅ​វិញ តាម​ច្បាប់​ក្នុង​ករណី​ដែល​ចាប់​បាន​ពេល​កំពុង​តែ​ប្រព្រឹត្ត​បទល្មើស​នោះ នឹង​ត្រូវ​ចាប់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។ លោក ម៉ា យ៉ុ​ង​រី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ត្បូងឃ្មុំ បញ្ជាក់​ថា ទាំង​រដូវ​បិទ និង​រដូវ​បើក​នេសាទ​នា​ពេល​កន្លង​មក​អាជ្ញាធរ​ស្រុក​ក៏​ដូច​ជា​ស្ថាប័ន​ជំនាញ បាន​ចុះ​ទៅ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​កា​ពិត​ខាងលើ​ជា​ញឹកញាប់​មក​ហើយ តែ​បទល្មើស​នេសាទ​របស់​ពលរដ្ឋ​ខិលខូច​នៅ​តែ​បន្ត​លួច​ដាក់​ដដែល​ដើម្បី​ចាប់​យក​ត្រី​នោះ​។

ក្នុង​ករណី​មិន​រាងចាល​តែ​បទ​សមត្ថកិច្ច​ចាប់​បាន​ពេល​ដែល​កំពុង​តែ​ប្រព្រឹត្ត​បទល្មើស​នោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការខេត្ត ដោយ​មិន​អាច​អត់​ឳ​ន​ឲ្យ​បាន​ទេ ព្រោះ​ដដែល​ៗ​ពេក​ទ​ង្វើ​នេះ​នាំ​ឲ្យ​អន្តរាយ​ហិនហោច​ត្រី​គ្រប់​ប្រភេទ​៕