ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជន​រង​គ្រោះ​សន្លប់ ហើយ​ម៉ូតូ​រួញ​មួយ​កំណាត់​មុខ

6 ឆ្នាំ មុន

ខេត្តកំពត ៖ បុរស​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​សន្លប់​ស្តូកស្តឹង និង​មាន​ឈាម​ហូរ​តាម​មាត់​ផង ដោយ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់

ខេត្តកំពត ៖ បុរស​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​សន្លប់​ស្តូកស្តឹង និង​មាន​ឈាម​ហូរ​តាម​មាត់​ផង ដោយ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៧ លើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​ចូល​ទៅ​រមណីយដ្ឋាន​ទឹកឈូ នៅ​ត្រង់​ចំណុច​ផ្លូវបត់​ចូល​ទៅ​កន្លែង​ហាង​ជនបរទេស​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​អូ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​។

លោក​វរសេនីយត្រី ឆែម ហាក់ អធិការរង​ក្រុង​កំពត​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​របស់​ជន​រង​គ្រោះ​ម៉ាក​ឃ្លី​ប​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​1A-0989 បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្រោយ​ពី​មាន​ហេតុការណ៍​គេ​ឃើញ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​មក​ឈរ​មើល ប៉ុន្តែ​ពុំ​មាន​ប្រជាពលរដ្ឋ​ណាមួយ​ដឹង​ពី​មូលហេតុ​នៃ​ការ​គ្រោះថ្នាក់​នេះ​ឡើយ ទើប​សមត្ថកិច្ច​សន្និដ្ឋាន​ថា​គ្រោះថ្នាក់​នេះ​បង្ក​ឡើង​ដោយ​បើក​ម៉ូតូ​ដួល​ខ្លួនឯង​។ បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​យក​រថយន្ត​ចរាចរណ៍​ក្រុង​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស៊ុន​យ៉ា​ឃៀ​ល​(​ចំការ​ដូង​)​ស្ថិត​ក្នុងភូមិ​បឹង​ទូក ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត​។

លោក​អធិការរង​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​នេះ​មានឈ្មោះ ឃាង ហៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បត់​ក្បាលដំរី ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ (​រង​របួសធ្ងន់​) តែ​ពុំ​ឃើញ​ស្លាកស្នាម​ខាងក្រៅ​នោះ​ទេ ឃើញ​តែ​ឈាម​ហូរ​ចេញ​តាម​មាត់ (​ជន​រង​គ្រោះ​មាន​ពាក់មួក​សុវត្ថិភាព​)​។ ក្រោយ​ពី​ពិនិត្យ​វាស់វែង​រួច សមត្ថកិច្ច​បាន​នាំ​យក​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ទុក​ប្រគល់​ជូន​ក្រុម​គ្រួសារ​ឲ្យ​មក​ទទួលយក​ទៅ​ផ្ទះ​វិញ​៕