ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​ចាប់​ឈើ​ធ្នង់​បាន​មិន​តិច​ទេ

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ដែល​ដឹក​តាម​រទេះគោ​ជា​ច្រើន​ត្រូវ​បាន​សមត្ថកិច្ច​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​គណៈ​អភិបាលខេត្ត​ធ្វើការ​បង្ក្រាប ខណៈ​ឈ្មួញ

ខេត្តកំពង់ស្ពឺ ៖ ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ដែល​ដឹក​តាម​រទេះគោ​ជា​ច្រើន​ត្រូវ​បាន​សមត្ថកិច្ច​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​គណៈ​អភិបាលខេត្ត​ធ្វើការ​បង្ក្រាប ខណៈ​ឈ្មួញ​ជួល​ពលរដ្ឋ​ឱ្យ​ដឹក​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ យក​មក​លាក់​ទុក​ដើម្បី​លក់​បន្ត​។

ការ​បង្ក្រាប​ឈើ​ប្រណីត​ទាំងនេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៧ នៅ​ក្រោយ​សាលារៀន​រលាក់​កងជើង ស្ថិត​ក្នុងភូមិ​រលាក់​កងជើង ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ ឈើ​ទាំងនេះ ត្រូវ​បានដឹង​ថា ជា​របស់​មន្ត្រី​សមត្ថកិច្ច​ស្រុក​ឱ​រ៉ា​ល់​មួយ​រូប ដែល​ជា​ឈ្មួញ​ប្រចាំ​តំបន់​ខាងលើ និង​ជា​បងប្រុស​ឈ្មោះ​ស្នា ដែល​សមត្ថកិច្ច ទើប​ចាប់ខ្លួន​កាលពី​ពេល​ថ្មី​ៗ​នេះ​។