ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​សំណាង​ឈ្នះ​ទទួល​រង្វាន់​យ៉ាង​រីករាយ

7 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​20 ខែមេសា ឆ្នាំ​2017 នេះ លោក ហេង គៀន អ្នកមាន​សំណាង​ធំ​ឈ្នះ​រង្វាន់​ទូរទស្សន៍ “Sony BRAVIA 4K Android TV ទំហំ 55 អ៊ី​ញ​” ដែល​មាន​តម្លៃ​ដល់​ទៅ $1,599 បាន​បង្ហាញ​រូប​ពិត

កាលពី​ថ្ងៃ​ទី​20 ខែមេសា ឆ្នាំ​2017 នេះ លោក ហេង គៀន អ្នកមាន​សំណាង​ធំ​ឈ្នះ​រង្វាន់​ទូរទស្សន៍ “Sony BRAVIA 4K Android TV ទំហំ 55 អ៊ី​ញ​” ដែល​មាន​តម្លៃ​ដល់​ទៅ $1,599 បាន​បង្ហាញ​រូប​ពិត មក​ទទួល​រង្វាន់​ពី​ក្រុមហ៊ុន Sony ក្នុង​ទឹកមុខ​រំភើប​រីករាយ​ក្រៃ​លែង នៅ​បន្ទប់​តាំង​បង្ហាញ​ផលិតផល Sony (Sony Showroom) ដែល​មា​នទី​តាំងនៅ​ខាងត្បូង​វិមាន​ឯករាជ្យ​។

លោក ហេង គៀន មានឈ្មោះ​នៅ​ក្នុង Facebook: Kean Heng មាន​ទីលំនៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​អាយុ ២៥ ឆ្នាំ បាន​ឲ្យ​ដឹង​ថា លោក​មាន​អារម្មណ៍​រំភើប​រីករាយ​យ៉ាង​ខ្លាំង​នៅ​ពេល​ដឹង​ថា​ខ្លួន​ជា​អ្នក​ដែល​មានសំណាង​ដ៏​អស្ចារ្យ​ត្រូវ​បាន​ក្រុមហ៊ុន​ចាប់​រង្វាន់​ចំ​ឈ្មោះ​របស់​លោក​ក្នុង​ចំណោម​បេក្ខជន​ចូលរួម​ដល់​ទៅ 20០​នាក់ ឈ្នះ​រង្វាន់​ធំ​ពី​ព្រឹត្តិការណ៍ #​សូ​នី​ធំ​ធំ កាលពី​ថ្ងៃ​ទី 13 ខែមេសា​នេះ​។

លោក ហេង គៀន អ្នក​ឈ្នះ​រង្វាន់​ធំ​ពី​ព្រឹត្តិការណ៍ #​សូ​នី​ធំ​ធំ បាន​បន្ត​ទៀត​ថា “​ការ​ចូលរួម​លេង​នេះ គ្រាន់តែ​ខ្ញុំ​មាន​បំណង​ចង់​ឈ្នះ​នូវ​ទូរទស្សន៍​ដ៏​ធំ​ពី​កម្មវិធី #​សូ​នី​ធំ​ធំ ហើយ​ខ្ញុំ​ក៏​មិន​ធ្លាប់​នឹក​ស្មាន​សោះ​ថា​ខ្ញុំ​នឹង​បាន​ក្លាយជា​អ្នក​ឈ្នះ​នោះ​ទេ ប៉ុន្តែ​ឥឡូវនេះ បំណងប្រាថ្នា​មួយ​នេះ​បាន​ក្លាយជា​ការ​ពិត​ហើយ ហើយ​អ្នក​ឈ្នះ​នោះ​គឺ​ពិតជា​រូប​ខ្ញុំ​! ខ្ញុំបាទ​ផ្ទាល់​ពិតជា​មាន​អារម្មណ៍​រំភើប​សប្បាយ​រីករាយ​ខ្លាំង​មែនទែន ហើយ​ក៏​សូម​អរគុណ​ដល់​ក្រុមហ៊ុន Sony ដែល​បាន​រៀបចំ​កម្មវិធី​នេះ​ឡើង​ដែល​អាច​អោយ​ខ្ញុំ​បាន​ឈ្នះ និង​ក៏​សូម​ជូនពរ​ដល់​ក្រុមហ៊ុន Sony សូម​អោយ​មាន​អតិថិជន​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​”

លោក គង់ ជំនោរ អ្នកតំណាង​នៃ​ក្រុមហ៊ុន ស៊ុន​ស៊ី​ម៉ិច​កូ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ប្រគល់​រង្វាន់​នោះ​ថា អស់​រយៈពេល​ជិត​មួយ​ខែ​ហើយ ដែល​ក្រុមហ៊ុន​បាន​ដំណើរការ​កម្មវិធី​ប្រកួត​ឈ្នះ​រង្វាន់​ក្នុង​ព្រឹត្តិការណ៍ #​សូ​នី​ធំ​ធំ ទីបំផុត​យើង​ក៏​បាន​ប្រគល់​នូវ​រង្វាន់​ធំ​ជូន​ដល់​បេក្ខជន​ដែល​មានសំណាង​គឺ លោក ហេង គៀន នូវ​ទូរទស្សន៍​អេ​ក្រង់​ធំ និង​ស្រស់​ស្អាត “Sony BRAVIA 4K Android TV ទំហំ 55 អ៊ី​ញ​” មួយ​គ្រឿង ដែល​ជា​កម្មវិធី​មួយ​រៀបចំ​ឡើង​ក្នុង​គោលបំណង បង្កើត​ភាព​សប្បាយ​រីករាយ​ជូន​អ្នកគាំទ្រ​ផលិតផល Sony នា​ឱកាស​ចូល​ឆ្នាំ​ខ្មែរ ចូលរួម​លេង​កម្សាន្ត និង​ផ្សងសំណាង​សប្បាយ​ៗ តាម​រយៈ Facebook page របស់ Sony Showroom by Sunsimexco Co., Ltd.​។