ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ប្លែក​ៗ​នៅ​លើ​ពិភពលោក

7 ឆ្នាំ មុន

១-​មេដឹកនាំ​ហ្វ៊ី​លី​ពី​ន​កាន់កា.ប់​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង
លោក​ប្រធានាធិបតី​ឌូ​តឺ​តេ​របស់​ហ្វ៊ី​លី​ពី​ន​បាន​ចេញ​បញ្ជា​កាលពី​ថ្ងៃ​ទី​៦ មេ​សា ២០១៧​ឱ្យ​ទ័ព​ចូល​កាន់កា.ប់​កោះ​ដែល​គ្មាន​មនុស្ស​រស់នៅ​ហើយ​

១-​មេដឹកនាំ​ហ្វ៊ី​លី​ពី​ន​កាន់កាប់​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង
លោក​ប្រធានាធិបតី​ឌូ​តឺ​តេ​របស់​ហ្វ៊ី​លី​ពី​ន​បាន​ចេញ​បញ្ជា​កាលពី​ថ្ងៃ​ទី​៦ មេ​សា ២០១៧​ឱ្យ​ទ័ព​ចូល​កាន់កាប់​កោះ​ដែល​គ្មាន​មនុស្ស​រស់នៅ​ហើយ​ហ្វ៊ី​លី​ពី​ន​អះអាង​ជា​កម្មសិទ្ធិ​នៅ​លើ​កោះ​ក្នុង​ដែនសមុទ្រ​នេះ ។

២-​ក្រុម​ហា​ម៉ាស់​ព្យួរ​ក​បុរស​ប៉ា​ឡេ​ស្ទី​ន​៣​នាក់
បុរស​ប៉ា​ឡេ​ស្ទី​ន​៣​នាក់ ត្រូវ​ក្រុម​ហា​ម៉ាស់​ដែល​កាន់កាប់​តំបន់​កា​ហ្សា​ចាប់​ព្យួរ​ក​ប្រហារជីវិត​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ពី​បទ​រួមគំនិត​ជាមួយ​អុ​ី​ស្រា​អែ​ល បណ្តាល​ឱ្យ​មានការ​លួច​សម្លាប់​មនុស្ស​សំខាន់​របស់​ក្រុម​ហា​ម៉ាស់ ។

៣-​រថយន្តក្រុង​២​ជាន់​ក្រឡាប់​របួស​ជា​ច្រើន​នាក់
រថយន្ត​ដឹក​អ្នកដំណើរ​សាធារណៈ​ប្រភេទ​២​ជាន់​ក្រឡាប់​នៅ​ហុងកុង កាលពី​យប់​ថ្ងៃ​ទី​៥ មេ​សា ២០១៧ ធ្វើ​ឱ្យ​អ្នកដំណើរ​១៤​នាក់ រង​របួស ។ ប៉ូលិស​បាន​ចាប់ខ្លួន​អ្នក​បើក​បរ​ពី​បទ​បើកបរ​ប្រមាថ ។

៤-​អ្នក​ជិះ​កង់​ផ្តាច់​ព្រលឹង​វិះ​ស្លាប់
អ្នក​ជិះ​កង់​ផ្តាច់​ព្រលឹង​ម្នាក់​វិះ​ស្លាប់ ក្រោយ​ពី​មាន​កំហុសឆ្គង​លោត​ខុស​គោលដៅ​ធ្លាក់​លើ​ដី​បណ្តាល​ឱ្យ​របួសធ្ងន់​នៅ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក ។

៥-​ជីក​អន្លង់​នៅ​មាត់ទន្លេ​ត្រី​ចូល​ពេញ
ជីក​អន្លង់​រួច ទុក​ចោល​មួយ​យប់​លុះ​ព្រឹក​ឡើង​ពេញ​ដោយ​ត្រី និង​ក្តាម ។

៦-​ធ្លាក់​បា​ឡុ​ង​ហោះ​នៅ​តួ​ក​គី​ស្លាប់​ម្នាក់​របួស​៦​នាក់
បា​ឡុ​ង​ហោះ​មួយ​បាន​ធ្លាក់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នៅ​តួ​ក​គី​បណ្តាល​ឱ្យ​អ្នកទេសចរ​ជនជាតិ​បារាំង​ម្នាក់​ស្លាប់ និង​៦​នាក់​ទៀត​រង​របួស ។

៧-​រថភ្លើង​រុ​ស្ស៊ី​បុក​គ្នា​របួស​១២​នាក់
មាន​អ្នក​របួស​១២​នាក់ ត្រូវ​ស​ង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រោយ​ពី​រថភ្លើង​ដឹក​អ្នកដំណើរ​២​ខ្សែ​បុក​គ្នា​នៅ​ភាគ​ខាងលិច​ក្រុង​មូ​ស្គូ ប្រទេស​រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​៨ មេ​សា ២០១៧ និង​ជា​ហេតុការណ៍​កម្រ​កើតឡើង​នៅ​រុ​ស្ស៊ី ។

៨-​បាតុកម្ម​បណ្តេញ​មេដឹកនាំ​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា
ក្រុម​បាតុករ​បាន​តវ៉ា​នៅ​លើ​ដងផ្លូវ ដើម្បី​បណ្តេញ​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា កាលពី​ពេល ថ្មី​ៗ​កន្លង​មក ព្រោះ​ស្ថានភាព​នយោបាយ​ក្នុង​ពេល​បច្ចុប្បន្ន​មិន​ទាន់​មាន​ភាព​ធូរស្រាល​ខណៈ​ពេល​មេដឹកនាំ​នៅ​បន្តកាន់កាប់​ប្រទេស ។

៩-​ម៉ា​ឡេ​ស៊ី​រឹបអូស​យក​កុយរមាស​ដែល​នាំ​ចូល
អាជ្ញាធរ​ម៉ា​ឡេ​ស៊ី​បាន​រឹបអូស​កុយរមាស​នាំ​ចូល​ពី​ប្រទេស​ម៉ូ​សំ​ប៊ិក​មាន​ចំនួន​១៨​ដើម ទម្ងន់​៥១,៤​គីឡូក្រាម មាន​តម្លៃ​ប្រហែល​៣​លានដុល្លារ ។

១០-​ចៅប្រុស​លោក​ដូ​ណា​ល់ ត្រាំ​អាយុ​១​ឆ្នាំ​រៀន​ភាសា​ចិន
Theodore James​អាយុ​១​ឆ្នាំ​ចៅប្រុស​លោក​ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អា​មេ​រិ​ក រៀន​ភាសា​ចិន​ហើយ​ត្រូវ​ម្តាយ​បង្ហោះ​រូបថត​តាម Instagrame បង្ហាញ​ទស្សនិកជន ៕