ចិនបា.ញ់បង្ហោះយានអវកាសកាហ្គោ TIANZHOU-1
ប្រទេសចិនកាលពីថ្ងៃទី២០ មេសា បានបា.ញ់បង្ហោះយានអវកាសកាហ្គោលើកដំបូងរបស់ខ្លួនឈ្មោះ TIANZHOU-1 ទៅកាន់ទីអវកាសដែលនេះជាដំណាក់កាលសំខាន់សម្រាប់ការកសាង
ប្រទេសចិនកាលពីថ្ងៃទី២០ មេសា បានបា.ញ់បង្ហោះយានអវកាសកាហ្គោលើកដំបូងរបស់ខ្លួនឈ្មោះ TIANZHOU-1 ទៅកាន់ទីអវកាសដែលនេះជាដំណាក់កាលសំខាន់សម្រាប់ការកសាង
ប្រទេសចិនកាលពីថ្ងៃទី២០ មេសា បានបាញ់បង្ហោះយានអវកាសកាហ្គោលើកដំបូងរបស់ខ្លួនឈ្មោះ TIANZHOU-1 ទៅកាន់ទីអវកាសដែលនេះជាដំណាក់កាលសំខាន់សម្រាប់ការកសាងស្ថានីយអវកាសចិនមួយរង្វង់ឆ្នាំ២០២២ ។
បញ្ជូនដោយកាំជ្រួច LONGUE MARCHE-7Y2 យាន TIANZHOU-1 ត្រូវបានបាញ់បង្ហោះនាយប់ថ្ងៃទី២០ មេសា ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះ WENCHANG ខេត្តហៃណាន់ភាគខាងត្បូងចិន ។ នៅទីអវកាសយានកាហ្គោនេះនឹងទៅភ្ជាប់ខ្លួនជាមួយមន្ទីរពិសោធន៍អវកាស TIANGONG-2 ដែលស្ថិតក្នុងតារាវិថីរួចនឹងផ្តល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ ព្រមទាំងឧបករណ៍ឯទៀតៗ ។ យាននេះក៏នឹងធ្វើការពិសោធន៍អវកាសនានាផងដែរ មុនវិលត្រឡប់មកកាន់ផែនដីវិញ ។
ចិនគ្រោងកសាងស្ថានីយអវកាសអចិន្ត្រៃយ៍មួយដែលនឹងដំណើរការនៅទីអវកាសរយៈពេលយ៉ាងតិចក៏១០ឆ្នាំដែរ ។ យានកាហ្គោមានសារសំខាន់ណាស់ ព្រោះវាជាអ្នកផ្គត់ផ្គង់ជួយដល់ស្ថានីយអវកាស ៕
ចែករំលែកព័តមាននេះ