​អន្តរជាតិ » ព្រឹត្តិការណ៍អន្តរជាតិ

តើ​ពួក​អា​មេរិ​ក​មាន​រៀបចំ​ខ្លួន​សម្រាប់​ទី​បញ្ចប់​នៃ​ពិភពលោក​ដែរ​ទេ?

ដោយ ៖ ខាន់ សុខឃន   

ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧ ម៉ោង ១៥:៣៧   (21-04-2017 15:37)

លោក PAUL SEYFRIED សហ​ស្ថាបនិក​ក្រុមហ៊ុន​អា​េ​ម​រិ​ក​មាន​ឯកទេស​ក្នុង​ការ​កសាង​ជម្រក​ក្រោម​ដី​ទំនើប​គឺ​ក្រុមហ៊ុន UTAH SHELTER SYSTEMS ថ្លែងប្រាប់ SPUTNIK ថា ប្រវត្តិ​អំពី​ពលរដ្ឋ​អាមេ​រិ​កក​សាង​លេណដ្ឋាន​ក្រោម​ដី​ទំនើប ដើម្បី​ឱ្យ​អាច​នៅ​រស់រាន​មានជីវិត​ពី​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​ពិតជា​ការ​និយាយ​បំផ្លើស​ខ្លាំង​ហើយ ។
លោក PAUL SEYFRIED គូសបញ្ជាក់​ថា ពលរដ្ឋ​អា​មេ​រិ​ក​ដែល​ទិញ​លេណដ្ឋាន​ហៅ BUNKERS ពុំ​មាន​ច្រើន​ដូច​ជា​គេ​គិត​ឡើយ រួច​តាម​ការ​ពិត​វិញ​នោះ មាន​មិន​ដល់​១%​នៃ​ប្រជាជន​ផង​ទេ ។ ក្រុមហ៊ុន​របស់​លោក​មាន​ឯកទេស​ក្នុង​ការ​កសាង​ជម្រក​ការពារ​នុយក្លេអ៊ែរ​នោះ ។

លោក​បន្ត​ថា បណ្តា​អ្នកកាសែត​តែង​សួរ​ខ្ញុំ​ថា តើ​មាន​មនុស្ស​ច្រើន​ទេ ដែល​កសាង​ជម្រក​ក្រោម​ដី​នៅ​សហរដ្ឋ​អា​មេ​រិ​ក ហើយ​ខ្ញុំ​ឆ្លើយ​តប​ពួក​គេ​ដោយ​ត្រង់​បំផុត​ថា​ទេ ។

តាម​ពិត​បើ​មាន​អ្នក​ចង់​កសាង​ច្រើន​នោះ​ក្រុមហ៊ុន FORDS ក្រុមហ៊ុន CHRYSLER និង​ក្រុមហ៊ុន GENERAL MOTORS ពុំ​បោះបង់​ចោល​ចាប់ពី​យូរ​ការ​ផលិត​រថយន្ត​សម្រាប់​កសាង​ជម្រក​ក្រោម​ដី​នេះ​ឡើយ ។ ប្រទេស​ដែល​មាន​ជម្រក​ក្រោម​ដី​ច្រើន​គឺ​ប្រទេស​ស្វ៊ី​ស ដែល​នៅ​ទីនោះ​ការ​កសាង​ជម្រក​បែប​នេះ​គ្រោង​ដោយ​ច្បាប់ ហើយ​ពលរដ្ឋ​ស្វ៊ី​ស​១០០%​ត្រូវ​តែ​មាន ។

យោង​តាម​មាត្រា​ទី​៤៥ និង​៤៦​នៃ​ច្បាប់​ស្តី​ពី​កិច្ច​ការពារ​ប្រជាជន និង​ស្តី​ពី​កិច្ច​ការពារ​ស៊ី​វិល​ចែង​ថា ប្រជាជន​ស្វ៊ី​សម្នាក់​ៗ​ត្រូវ​មាន​ទីតាំង​ការពារ​ក្នុង​ជម្រក​មួយ​ស្ថិត​នៅ​ក្បែរ​កន្លែង​រស់នៅ ហើយ​អាចរ​ត់ទៅ​ដល់​ឆាប់ ។ ម្ចាស់​អគារ​ស្នាក់​នៅ ឬ​មន្ទីរពេទ្យ​ត្រូវ​កសាង​ជម្រក​បែប​នេះ ហើយ​បំពាក់​ឧបករណ៍​នានា ៕