ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​ដល់​ថ្ងៃ​រៀប​ការ​ស្រាប់តែ​បាត់​កូនក្រមុំ ដល់​ពេល​ឃើញ​ស្រាប់តែនាង​បដិសេធ

6 ឆ្នាំ មុន

ខេត្ត​កែប ៖ ជិត​ដល់​ថ្ងៃ​រៀប​ការ​ហើយ ស្រាប់តែ​បាត់​ខ្លួន​កូនក្រមុំ ធ្វើ​ឲ្យ​កូនកំលោះ​មានការ​ខកបំណង​យ៉ាង​ខ្លាំង ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង​

ខេត្ត​កែប ៖ ជិត​ដល់​ថ្ងៃ​រៀប​ការ​ហើយ ស្រាប់តែ​បាត់​ខ្លួន​កូនក្រមុំ ធ្វើ​ឲ្យ​កូនកំលោះ​មានការ​ខកបំណង​យ៉ាង​ខ្លាំង ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង​៩​ព្រឹក នៅ​ផ្សារ​កំពុងត្រាច ។

តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា កូនក្រមុំ​ឈ្មោះ ង៉ែត ទូច ហៅ​ស្រី​ពេជ្រ អាយុ​១៩​ឆ្នាំ និង​កូនកំលោះ​ឈ្មោះ តាន់ សុ​ភ័ក្ត្រ អាយុ​២៤​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​អូរ​ដូង ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើ ខេត្ត​កែប ។

បើ​តាម​ក្រុម​គ្រួសារ​កូនកំលោះ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៤​នោះ អនាគត​កូនក្រមុំ​ត្រូវជា​កូនប្រសារ និង​កូនកំលោះ ព្រមទាំង​សាច់ញាតិ​ខាង​កូនស្រី​៣-៤​នាក់​ទៀត បាន​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ចេញពី​ផ្សារ​ពងទឹក ហួស​ទៅ​ផ្សារ​កំពង់ត្រាច ដោយ​នាំ​គ្នា​ទិញ​សម្លៀក​បំពាក់​ត្រៀម​នឹង​ចូល​រោងការ​នៅ​ថ្ងៃ​ទី​២០ មេ​សា តែ​អកុសល​បាត់​កូនក្រមុំ​ធ្វើ​ឲ្យ​កូនកំលោះ និង​អ្នក​រួម​ដំណើរ​មានការ​ឆោឡោ​ដើរ​រក​ពេញ​ផ្សារ​កំពង់ត្រាច ។

នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ​សាច់ញាតិ​ទាំងស្រី​ទាំងប្រុស​បាន​និយាយ​ថា នៅ​មុន​ពេល​បាត់​កូនក្រមុំ​ក្នុង​ផ្សារ​កំពង់ត្រាច កូនក្រមុំ​បាន​ប្រាប់​បងប្អូន​ជីដូនមួយ​របស់​នាង​ដែល​ទៅ​ផ្សារ​ដូច​គ្នា​ថា សុំ​ទៅ​បន្ទប់ទឹក ស្រាប់តែ​បាត់​ដំណឹង​សូន្យឈឹង ទោះ​ចុច​ទូរស័ព្ទ​ទៅ​នាង​ជា​ច្រើន​ដង​ក៏​គ្មាន​អ្នក​លើក​ដែរ ពេល​នោះ​បាន​នាំ​គ្នា​ដើរ​រក​អស់​ពេល​ពេញ​១​ថ្ងៃ​តែ​ម្តង ក៏​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន ។

បើ​តាម​សម្តី​ឪពុក​ម្តាយ​ខាង​កូនក្រមុំ​បានឱ្យ​ដឹង​ថា កូនស្រី​របស់​គាត់​នៅ​ថ្ងៃ​កើតហេតុ​នោះ បាន​សុំ​ទៅ​ផ្សារ​កំពង់ត្រាច ដើម្បី​ទិញ​សម្លៀក​បំពាក់​ចូល​រោងការ ហើយ​ជញ្ជៀន​១​ជី និង​លុយ​ខ្មែរ​១០​ម៉ឺន​ជាប់​ខ្លួន ។ ក្រោយមក​ស្រាប់តែ​ឮ​ថា​បាត់​កូនស្រី គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ខំ​ដើរ​រក​គ្រប់​ច្រកល្ហក សូ​ម្បី​តែ​ចុច​ទូរស័ព្ទ​ទៅ​នាង​ចូល​ច្រើន​ដង​មិន​លើក លុះ​ចុង​ក្រោយ​បិទ​ទូរស័ព្ទ​ចោល​ទៀត ។ គាត់​បន្ត​ទៀត​ថា រហូត​ដល់​ថ្ងៃ​ទី​១៧ មេ​សា គាត់​តាម​រក​កូនស្រី​របស់​គាត់​ឃើញ​នៅ​ឯ​ក្រុងភ្នំពេញ​ក៏​នាំ​មក​ផ្ទះ​វិញ ហើយ​ឃើញ​រាង​កាយ​របស់​នាង​មាន​ស្នាម​ជាំ​ពេញ​ភ្លៅ​ខាងឆ្វេង និង​ដៃ​ជា​ច្រើន​កន្លែង ចំណែកឯ​សម្ភារ​នៅ​ក្នុង​ខ្លួន​មាន​មាស​១​ជី ទូរស័ព្ទ​១​គ្រឿង ក៏​បាត់​អស់​ដែរ រួច​ហើយ​គាត់​បាន​នាំ​កូនស្រី​យក​ទៅ​ស្រោច​ទឹក ដើម្បី​រំដោះគ្រោះ ។ ហើយ​នៅ​ថ្ងៃ​ទី​១៨ មេ​សា គាត់​បាន​ហៅ​ឪពុក​ម្តាយ និង​កូនកំលោះ​ដើម្បី​ពិភាក្សា​ពី​រឿង​រៀប​ការ ស្រាប់តែ​កូនក្រមុំ​បាន​ប្រកែក​ថា​មិន​ព្រម​រៀប​ការ​ជា​ដាច់ខាត ធ្វើ​ឲ្យ​ខាង​កូនកំលោះ និង​ឪពុក​ម្តាយ​មានការ​ខកបំណង​យ៉ាង​ខ្លាំង ។ ចំណែកឯ​បណ្តា​ដែល​ខាង​កូនកំលោះ​ប្រគល់​ឱ្យ​មាន​ចំនួន​១.៥០០​ដុល្លារ ហើយ​កក់​សម្ភារ​ជា​ច្រើន និង​ដើរ​ប្រាប់​ភ្ញៀវ​ចំនួន​៧០០​នាក់ តែ​បែរជា​កូនក្រមុំ​ប្រកែក​មិន​ព្រម​វិញ ធ្វើ​ខាង​កូនកំលោះ​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​។ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩  ខាង​កូនកំលោះ​បាន​ប្តឹង​ទៅ​អាជ្ញាធរ​ឃុំ​ពងទឹក ដើម្បី​ឱ្យ​សង​បណ្តា​ការ​នោះ ដោយ​ខាង​កូនក្រមុំ​បាន​សង​ទៅ​ខាង​កូនកំលោះ​បាន​ចំនួន​៧០០​ដុល្លារ​ខាត​អស់​៨០០​ដុល្លារ ហើយ​ភាគី​ខាង​កូន​ក​ម្លោះ​ខ្ជិល​សន្សំរឿង​ក៏​ទទួលយក​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​ឃុំ​បានឱ្យ​ដឹង​ថា ទ​ង្វើ​ខាង​កូនស្រី​ធ្វើ​បែប​នេះ​មិន​សម​ទាល់តែ​សោះ ធ្វើ​ឲ្យ​ភាគី​ខាង​កូនកំលោះ​ខាតបង់​ទាំង​ថវិកា និង​ពេលវេលា​។ ទាក់ទិន​នឹង​ករណី​ខាងលើ​សារព័ត៌មាន​យើង​បាន​សួរ​ទៅ​សមត្ថកិច្ច​ប៉ូលិស​ឃុំ​ពងទឹក ពី​រឿង​ខាង​កូនក្រមុំ​ត្រូវ​ថ្នាំ​សណ្តំ​របស់​គេ​នោះ ខាង​ប៉ូលិស​ថា ខាង​កូនស្រី​អត់​ដាក់​ពាក្យបណ្តឹង ទើប​ប៉ូលិស​ប្រគល់​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​រឿង​បណ្តា​ការ​ទៅ​ខាង​កូនកំលោះ​៕