ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡូយ​! តិចទៀតលេង Instagram ​មិនបាច់​​​​ប្រើ​​​អ៊ីន​ធើរ​​ណេត

7 ឆ្នាំ មុន

តាម​ប្រភព​ Metro បានឱ្យ​​ដឹង​ថា ការ​អាប់​ដេ​ត​​ថ្មី​របស់​កម្មវិធី Instagram ដែល​គ្រប់​គ្នា​ដឹង​ថា ​ជា​កម្មវិធី​សម្រាប់​បង្ហោះ​រូបថត គឺ​នឹង​​អាច​ឱ្យ​​អ្នក​ប្រើប្រាស់ ​មិន​ចាំបាច់​ត្រូវការ​អ៊ី​ន​ធើ​ណេ​ត ​។

តាម​ប្រភព​ Metro បានឱ្យ​​ដឹង​ថា ការ​អាប់​ដេ​ត​​ថ្មី​របស់​កម្មវិធី Instagram ដែល​គ្រប់​គ្នា​ដឹង​ថា ​ជា​កម្មវិធី​សម្រាប់​បង្ហោះ​រូបថត គឺ​នឹង​​អាច​ឱ្យ​​អ្នក​ប្រើប្រាស់ ​មិន​ចាំបាច់​ត្រូវការ​អ៊ី​ន​ធើ​ណេ​ត ​។

ពួក​គេ​អាច​ចុច Like និង Comment នៅ​លើ​រូបថត ឬ​ក៏​អាច Follow ឬ Unfollow នរណា​ម្នាក់​ក៏​បាន ទោះបី​​គ្មាន​អ៊ី​ន​ធើ​ណេ​ត​ ក៏​ដោយ ​។ នៅ​ពេល​អ្នក​ប្រើប្រាស់​ភ្ជាប់​អ៊ី​ន​ធើ​ណេ​ត​ពេល​​ក្រោយ កម្មវិធី​Instagram នឹង​ដំណើរការ​នូវ​អ្វី​ដែល​ពួក​គេ​បាន​ចុច​មុន​ហ្នឹង​ ។ នេះ​បើយោង​​តាម​ការ​រាយការណ៍​របស់ Tech​Crunch​។

ក្រុមហ៊ុន​យក្ស Facebook ដែល​ជា​ម្ចាស់​របស់​កម្មវិធី Instagram បាន​ប្រកាសប្រាប់​ពី​ជំហាន​ដ៏​ប្រសើរ​នេះ នៅ​ក្នុង​ស​ន្និ​សីទ​​អ្នក​អភិវឌ្ឍន៍​កម្មវិធី F8​ ។ Facebook ថ្លែង​​កាលពី​ថ្ងៃ​នោះ​ថា អ្នក​ប្រើប្រាស់ Instagram មួយ​ចំនួន​គ្មាន​​មាន​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ប្រើ​ប្រាស់​ត្រឹមត្រូវ​ទេ​ ។

ដូច្នេះ​ហើយ ​ការ​អាប់​ដេ​ត​លើក​ក្រោយ​​របស់ Instagram នឹង​អាច​ឱ្យ​​អ្នក​ទាំងនោះ ​ប្រើប្រាស់​កម្មវិធី​នេះ​កាន់តែ​ច្រើន ហើយ​ធ្វើ​ឲ្យ​កម្មវិធី Instagram អាច​រីក​លូត​លាស់​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ ​។

ជាមួយ​គ្នា​នេះ​ដែរ នៅ​ក្នុងឆ្នាំនេះ Twitter បាន​ចេញ​កម្មវិធី Twitter Lite ដែល​រចនា​ឡើង​ ដើម្បី​កាត់​បន្ថយ Data សម្រាប់​ប្រើ​ប្រាស់​​ នៅ​ពេល​អ៊ី​ន​ធើ​ណេ​ត​ដើរ​យឺត ឬ​សម្រាប់​ឲ្យ​កម្មវិធី​ដើរ​កាន់តែ​លឿន​ជាង​មុន ​​សម្រាប់ Google ក៏​ដូច​គ្នា​ដែរ ​។

យោង​តាម Digital Trends បាន​ឲ្យ​ដឹង​ថា Google បាន​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សេវាកម្ម ​ដែល​បង្កើត​ឡើង​ឱ្យ​​ស្រប​តាម​តំបន់​​ខ្សត់
​អ៊ី​ន​ធើរ​ណេ​ត ។