ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​ព្រំ​ដី កូនប្រុស​3​នាក់​បង្ហូរឈាម​អ្នក​ជិតខាង ចាប់ខ្លួន​ឪពុក​ម្ដាយ

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ប្ដី​ប្រពន្ធ​ពីរ​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​កា.ប់សម្លា.ប់​មនុស្ស​យ៉ាង​សាហា.វព្រៃ.ផ្សៃ​នៅ​ភូមិ​ទទឹង

ខេត្តពោធិ៍សាត់ ៖ ប្ដី​ប្រពន្ធ​ពីរ​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​កាប់សម្លាប់​មនុស្ស​យ៉ាង​សាហាវព្រៃផ្សៃ​នៅ​ភូមិ​ទទឹង ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ កាលពី​ថ្ងៃ​ទី​១៨ មេ​សា វេលា​ម៉ោង​១៨​និង​៤០​នាទី​កន្លង​ទៅ​នេះ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ប្ដី​ប្រពន្ធ​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ​ឈ្មោះ កែម សា​រ៉ែ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ប្រឹ​ម ខន អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ​ធ្វើ​ឡើង​តាម​ពាក្យបណ្ដឹង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ពាក់ព័ន្ធ​នឹង​ការ​បញ្ជា​ឲ្យ​កូន​ៗ​របស់​ខ្លួន​ចំនួន​៣​នាក់​វាយ និង​កាប់សម្លាប់​អ្នក​ជិតខាង​ម្នាក់​ក្នុង​រឿង​ទំនាស់​ព្រំ​ដី ។

គួរ​រំលឹក​ថា កាលពី​យប់​ថ្ងៃ​ទី​១៨ មេ​សា មាន​ករណី​ទំនាស់​ព្រំ​ដី​ភូមិ​ជាប់​គ្នា​មួយ​នៅ​ភូមិ​ទទឹង ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ រហូត​បង្ក​ជា​ជម្លោះ​នឹង​គ្នា ។ ខណៈនោះ​ប្ដី​-​ប្រពន្ធ​ទាំង​ពីរ​នាក់​ខាងលើ​បាន​បញ្ជា​ឲ្យ​កូនប្រុស​ចំនួន​៣​នាក់​ចូល​ទៅ​កាប់​ប្រហារ​ភាគី​ម្ខាង​ទៀត​ដោយ​ស្រែ​កថា «​កាប់​វា​ឲ្យ​ស្លាប់​ទៅ​ឲ្យ​ប្រពន្ធ​កូន​វា​កំព្រា​»​។ ពេល​នោះ​កូន​ៗ​ទាំង​៣​នាក់​បាន​ហែក​របង​ចូល​ទៅ​វាយ​និង​កាប់​ឈ្មោះ ធូ សា​រ៉េ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ត្រូវជា​ច្រើន​កន្លែង​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ហើយ​បាន​ដាច់ខ្យល់​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ក្រោយ​កើតហេតុ​ជន​ដៃដល់​ជា​កូន​ៗ​ទាំង​៣​បាន​រត់គេច​ខ្លួន​បាត់​អស់ ។ លុះ​នៅ​ថ្ងៃ​ទី​១៩ មេ​សា សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ឈាន​ទៅ​ឃាត់ខ្លួន​ឪពុក​ម្ដាយ​ដែល​ជា​អ្នកបញ្ជា​តែ​ម្ដង ។ កូន​ៗ​ជា​ជន​ដៃដល់​ទាំង​៣​នាក់ ដែល​រត់គេច​ខ្លួន ១-​ឈ្មោះ រ៉ែ​ន រី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ២-​ឈ្មោះ រ៉ែ​ន រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​៣-​ឈ្មោះ រ៉ែ​ន រ៉ូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ។

ពេល​នេះ​សមត្ថកិច្ច​កំពុង​តាម​ស៊ើប​អ​ង្គេ​ត​ដើម្បី​ឃាត់ខ្លួន​ជន​ដៃដល់​ទាំង​៣​នាក់​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ ។ ចំណែក​ជនសង្ស័យ​ជា​ឪពុក​ម្ដាយ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ចាត់ការ​បន្ត​តាម​នីតិវិធី​នា​ថ្ងៃ​ទី​២០ មេ​សា ៕