ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​វប្បធម៌​​ចាត់ការ​​​ម្ត​ង​ទៀតលើនាង​ដេនី ក្វាន់

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ត្រៀម​បើក​កិច្ចប្រជុំ​មួយ​​នៅ​ថ្ងៃ​ទី​២៥​ មេសា ខាង​មុខ​នេះ ដើម្បី​​ពិនិត្យ​ទៅ​លើ​បញ្ហា​ផ្លូវច្បាប់ ​ក្នុង​ចំណាត់ការ ការ​ដាក់​ពិន័យ​ទៅ​លើ​តារា​សម្តែង​​ដែល​ចូល​ចិត្ត​សម្ញែង​ដើមទ្រូង គឺ​​នាង​ដេ​នី​ក្វា​ន់ ក្នុង​ពេល​​ដែល​តារា​រូប​នេះ​ នៅ​តែ​ធ្វើ​សកម្មភាព​គគ្លើន​ទៅ​នឹង​ចំណាត់ការ​របស់​ក្រសួង​ ។

រាជធានីភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ត្រៀម​បើក​កិច្ចប្រជុំ​មួយ​​នៅ​ថ្ងៃ​ទី​២៥​ មេសា ខាង​មុខ​នេះ ដើម្បី​​ពិនិត្យ​ទៅ​លើ​បញ្ហា​ផ្លូវច្បាប់ ​ក្នុង​ចំណាត់ការ ការ​ដាក់​ពិន័យ​ទៅ​លើ​តារា​សម្តែង​​ដែល​ចូល​ចិត្ត​សម្ញែង​ដើមទ្រូង គឺ​​នាង​ដេ​នី​ក្វា​ន់ ក្នុង​ពេល​​ដែល​តារា​រូប​នេះ​ នៅ​តែ​ធ្វើ​សកម្មភាព​គគ្លើន​ទៅ​នឹង​ចំណាត់ការ​របស់​ក្រសួង​ ។

ចំណាត់ការ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈនា​ពេល​នេះ​ មិនមែន​ជា​លើក​ទី​មួយ​ទេ ពោល​កន្លង​មក​ក្រសួង ​ក៏​បាន​កោះហៅ​តារា​រូប​នេះ​ យក​មក​ដុះក្អែល​ម្តង​រួច​មក​ហើយ នៅ​ពេល​ដែល​តារា​រូប​នេះ ​បញ្ចេញ​រូបភាព​ស្ទើរ​អាក្រាត​កាយ​ជា​សា​ធារ​ណៈ ​។

ចំណាត់​ការ​ខាងលើ​នេះ​ផង​ដែរ ​បាន​ធ្វើ​ឡើងបន្ទាប់​ពី​កន្លង​ទៅ​ថ្មី​ៗ​នេះ​ តារា​សម្តែង​ដែល​មាន​មូលដ្ឋាន​មក​ពី​ខេត្តព្រះវិហារ​នាងដេ​នី​ ក្វា​ន់ បាន​Live វី​ដេ​អូ​បង្ហោះ​​តាម​ហ្វេ​ស​ប៊ុ​ក​ក្នុង​សម្លៀក​បំពាក់​ស្ទើរ​បញ្ចេញ​សុដន់​ទាំងមូល​មក​​ក្រៅ ដែល​ធ្វើ​ឲ្យ​អ្នក​បានឃើញ​បាន​ធ្វើការ​ស្តីបន្ទោស និង​រិះគន់​មិន​សំចៃ​មាត់​ ។

បើ​យោង​តាម​លិខិត​​អញ្ជើញ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បៈ ​ដែល​ត្រូវ​បាន​ទម្លាយ​ដោយ​លោក​សុះ ម៉ាច ប្រធាន​សមាគម​សិ​ល្ប​ករ​ខ្មែរ​​បាន​បញ្ជាក់​ថា លេខាធិការ​ក្រុមប្រឹក្សា​ពិន័យ ​សូម​អញ្ជើញ​អស់លោក​ ដែល​ជា​ក្រុមប្រឹក្សា​ពិន័យ​ទាំងអស់ ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​២៥ ​មេសា នៅ​ទីស្តីការក្រសួង​ ។

លិខិត​ដដែល​នោះ​​បាន​បញ្ជាក់​ថា កិច្ចប្រជុំ​នេះ ​ផ្តោត​ទៅ​លើ​ការ​ពិនិត្យ​ទៅ​លើ​ព្យសនកម្ម​នៃ​បទល្មើស​ដែល​បង្ក​ដោយ​កញ្ញាដេ​នី​ក្វា​ន់​។ ពិនិត្យ អនុម័ត​ដាក់​ពិន័យ​កញ្ញា ដេ​នី​ក្វា​ន់ ក្នុង​កម្រិត​ណាមួយ​ ឱ្យ​​ស្រប​ទៅ​តាម​ស្ថាន​នៃ​បទល្មើស​ដែល​គេ​បាន​ប្រព្រឹត្ត​។ពិនិត្យ​សម្រេច​ទៅ​លើ​ទម្រង់​លិខិត​ក្នុង​ការ​ដាក់​ពិន័យ​ ។ ប្រ​មើ​មើល និង​ទាញ​ការ​សន្និដ្ឋាន​ពី​លទ្ធផល​ជា​វិជ្ជមាន និង​អវិជ្ជមាន​បន្ទាប់​ពី​ចេញ​លិខិត​ដាក់​ពិន័យ​។ ពិភាក្សា​ស្វែងរក​បណ្តា​យន្តការ​បន្ថែម ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​ក្នុង​ការ​ដាក់​ពិន័យ និង​បញ្ហា​ផ្សេង​ៗ​។

ទាក់ទង​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ ​កោះសន្តិភាព​នៅ​មិន​ទាន់​អាច​ស្វែងរក​ការ​បកស្រាយ​ណាមួយ​ពីអ្នក​​នាង ដេ​នី​ក្វា​ន់ ឡើយ​នៅ​ថ្ងៃ​ទី​២១ ​មេសា ​នេះ ប៉ុន្តែ​ប្រធាន​សមាគម​សិ​ល្បករ​ខ្មែរ​លោក សុះ ម៉ាច បាន​ទទួលស្គាល់​ពី​បញ្ហា​ខាងលើ​នេះ និង​បាន​គាំទ្រ​ដល់​ការ​បង្កើត​ក្រុមប្រឹក្សា​ពិន័យ​នេះ​ឡើង ហើយ​ចំណាត់ការ​ទៅ​លើ​តារា​រូប​នេះ​យ៉ាងណា​នោះ​គឺ​នឹង​ដឹង​ទៅ​ថ្ងៃ​ទី​២៥​នេះ​។

លោក​បញ្ជាក់​ថា ការ​បង្កើត​ក្រុមប្រឹក្សា​ពិន័យ​នេះ​ឡើង​ គឺ​មាន​សា​រ​សំខាន់​ណាស់ សម្រាប់​ជា​ការ​តម្រង់​ទិស​ដល់​សិ​ល្ប​ករ សិ​ល្ប​កា​រិនី​​មួយ​ចំនួន​ ដែល​ភ្លេចខ្លួន​ ហើយ​បាន​ប្រព្រឹត្ត​នូវ​សកម្មភាព​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​ ក្នុង​សង្គម​សិ​ល្បៈ​ខ្មែរ ហើយ​ការ​ធ្វើ​បែប​នេះ​ គឺជា​គំរូ​មួយ​ល្អ​សម្រាប់​សិ​ល្ប​ករ​ខ្មែរ​ជំនាន់​ក្រោយ​ផង​ដែរ ។