ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​សម្គាល់​អ្វី​ខ្លះ​ដែល​អាច​ឱ្យដឹង​ថា ​នរណា​ម្នាក់​ចង់​ធ្វើឃាត

6 ឆ្នាំ មុន

ក្នុង​ពិភពលោក​យើង​នេះ​នៅ​រៀង​រាល់​៤០​វិនាទី​ម្តង មាន​មនុស្ស​ម្នាក់ ស្លា.ប់​ដោយ​ការ​សម្លា.ប់​ខ្លួន ។ សម្រាប់​អ្នកមាន​ជំងឺ​ធ្លាក់ទឹក​ចិត្តធ្ងន់ តែងតែ​គិត​អំពី​ការ​សម្លា.ប់​ខ្លួន ហើយ​​សញ្ញា​សម្គាល់​

ក្នុង​ពិភពលោក​យើង​នេះ​នៅ​រៀង​រាល់​៤០​វិនាទី​ម្តង មាន​មនុស្ស​ម្នាក់ ស្លាប់​ដោយ​ការ​សម្លាប់​ខ្លួន ។ សម្រាប់​អ្នកមាន​ជំងឺ​ធ្លាក់ទឹក​ចិត្តធ្ងន់ តែងតែ​គិត​អំពី​ការ​សម្លាប់​ខ្លួន ហើយ​​សញ្ញា​សម្គាល់​គ្រោះថ្នាក់​ខ្លះ​ៗ​ដែល​អាច​ដឹង​អ្នកជំងឺ​អាច​កំពុង​គិត​ពី​ការ​ធ្វើ​អត្តឃាត​នេះ​មាន​ដូច​ជា​ ៖

-​គំរាម​សម្លាប់​ខ្លួន ។
-​និយាយ​ថា ​គ្មាន​នរណា​ម្នាក់​នឹកនា​ដល់​ខ្ញុំ​ទេ បើ​ពេល​ណាមួយ​ខ្ញុំ​បាត់​ពី​លោក​នេះ​ទៅ ។
-​រិះរក​វិធីផ្សេង​ៗ ដើម្បី​សម្លាប់​ខ្លួន ដូច​ជា ថ្នាំ​សម្លាប់​សត្វល្អិត អាវុធ ថ្នាំពេទ្យ ឬ​ស្វែងរក​មធ្យោបាយ​ផ្សេង​ៗ​តាម​អីុ​ន​ធើ​រ​ណេ​ត ដើម្បី​ដឹង​ពី​របៀប​ក្នុង​ការ​ធ្វើ​អត្តឃាត ។
-​និយាយ​ពាក្យ​លា​ទៅ​កាន់​សមាជិកគ្រួសារ​ណា​ដែល​ជិតដិត និង​មិត្តភក្តិ​ជិត​ស្និទ្ធ ឬ​បរិច្ចាគ​របស់​មាន​តម្លៃ​ផ្ទាល់ខ្លួន ឬ​សរសេរ​បណ្តាំ ។

អ្នក​ដែល​អាច​កំពុង​ប្រឈម​គ្រោះថ្នាក់ ជាមួយនឹង​ការ​ធ្វើ​អត្តឃាត​នេះ មាន​ដូច​ជា​៖
-​អ្នក​ដែល​ព្យាយាម​សម្លាប់​ខ្លួន​ពី​មុន ។
-​អ្នក​ដែល​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​ឬ​អ្នក​ដែល​ផឹកស្រា​ច្រើន ឬ​អ្នក​ប្រើប្រាស់​គ្រឿងញៀន ។
-​អ្នក​ដែល​កំពុង​រង​ទុក្ខ​លំបាក​ថ្លូ​វ​ចិត្តធ្ងន់ ឧ​ទា​ហណ៍ ៖ ក្រោយ​ពី​ការ​ស្លាប់​បាត់បង់​ជីវិត​មនុស្ស​ជាទី​ស្រឡាញ់ ឬ​បាក់បែក​ស្នេហា​ជាដើម​។
-​អ្នក​ដែល​កំពុង​រង​ទុក្ខ​លំបាក​ដោយសារ​មានការ​ឈឺចាប់​ធ្ងន់ ឬ​ជំងឺ​រ៉ាំ​រ៉ៃ ។
-​អ្នក​ដែល​ធ្លាប់​មានបទពិសោធន៍​រស់នៅ​ក្នុង​សម័យ​សង្គ្រាម អំពើ​ហិង្សា ការ​ប៉ះទង្គិច​ផ្លូវចិត្ត ការ​រំលោភ​បំពាន ឬ​ការ​រើសអើង​ផ្សេង​ៗ ។
-​អ្នក​ដែល​ព្យាយាម​នៅ​ឆ្ងាយ​ពី​គេឯង ។

នៅ​ពេល​ដែល​លោក​អ្នក​គិត​ថា​ជន​ណា​ម្នាក់​ស្ថិត​អ្នក​សភាព​ដូចដែល​បាន​រៀបរាប់​ខាងលើ​នេះ អ្វី​ដែល​លោក​អ្នក​អាច​ធ្វើ​បាន​នោះ​មាន​ដូច​ជា​៖
-​ស្វែងរក​ពេលវេលា​សមរម្យ និង​កន្លែង​ស្ងាត់​មួយ​ដើម្បី​ពិភាក្សា​អំពី​ការ​ធ្វើ​អត្តឃាត ជាមួយ​អ្នក​ណា​ម្នាក់​ដែល​អ្នក​កំពុង​បារម្ភ​ពី​គាត់ ហើយ​ធ្វើ​ឲ្យ​គាត់​ទទួល​អារម្មណ៍​ថា​អ្នក​នៅ​ទីនោះ​ដើម្បី​ស្តាប់​គាត់ ។

-​លើកទឹកចិត្ត​គាត់​ឲ្យ​ស្វែងរក​ការ​ជួយ​ពី​អ្នកជំនាញ​ដូច​ជា​វេជ្ជបណ្ឌិត អ្នកជំនាញ​ផ្នែក​សុខភាព​ផ្លួ​វ​ចិត្ត អ្នក​ប្រឹក្សា ឬ​អ្នក​សង្គមវិទ្យា ហើយ​អ្នក​អាច​ជួយ​គាត់​ដើម្បី​ស្វែងរក​ការ​ណាត់​ជួយ​ជាមួយ​អ្នកជំនាញ​ទាំងនោះ ។

-​ប្រសិនបើ​អ្នក​គិត​ថា គាត់​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ខ្លាំង សូមកុំ​ទុក​គាត់​ឲ្យ​នៅ​ម្នាក់ឯង ។ ត្រូវ​ស្វែង​ជំនួយ​ពី​អ្នកជំនាញ​ផ្នែក​សង្គ្រោះ​បន្ទាន់ ឬ​អ្នកជំនាញ​ផ្នែក​សុខភាព​ផ្លូវចិត្ត​ណាមួយ ឬ​ទាក់ទង​ភ្លាម​ទៅ​សមាជិកគ្រួសារ​គាត់ ។

-​ប្រសិនបើ​អ្នក​ដែល​អ្នក​ព្រួយបារម្ភ​ជា​មនុស្ស​រស់នៅ​ជាមួយ​អ្នក អ្នក​ដាច់ខាត់​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា គាត់​មិន​អា​ចរក​របស់របរ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​គាត់​បាន​ទេ ។
-​តាមដាន និង​នៅ​ក្បែរ​គាត់​ជា​និច្ច ដើម្បី​អាច​ដឹង​ថា​គាត់​កំពុង​ធ្វើ​អ្វីខ្លះ ។ ប្រសិនបើ​អ្នកដឹង​ថា មាន​នរណា​ម្នាក់​អាច​កំពុង​គិត​ចង់​សម្លាប់​ខ្លួន សូម​និយាយ​ជាមួយ​គាត់​អំពី​រឿង​នោះ ។ ត្រូវ​ស្តាប់​គាត់​ដោយ​បើក​ចិត្ត​ឱ្យ​ទូលាយ និង​ផ្តល់​ការ​ជួយ​គាំទ្រ​ផ្លូវចិត្ត​ដល់​គាត់ ៕