ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាម៉េច…! ប៉េអឹមស្រុក​ត្រពាំងប្រាសាទ​ ចាប់​វាយមនុស្សអត់ដឹង​រឿង

7 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័​យ ៖ ​ពលរដ្ឋ២​នាក់​ បាន​ចោទប្រកាន់​ទៅ​លើ​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ​៣​នាក់​​ថា បាន​ចាប់​វា.យដំ​ទៅ​លើ​ពួក​គាត់​ឱ្យរ​ងរ​បួស​បែក​មុខ ​បែក​មាត់ ​​ខណៈ​​ជិះ​​ម៉ូតូឌុប​គ្នា​តាម​ផ្លូវ ​​កើតឡើង​កាលពី​ម៉ោង​០៣​រសៀល​​ថ្ងៃ​ទី១៨ ​មេសា ​ស្ថិត​នៅ​ចំណុច​លើ​ផ្លូវជាតិ​ទល់មុខ​មណ្ឌល​សុខភាព​ស្រុក ត្រពាំង​ប្រាសាទ ។

ខេត្ត​ឧត្តរ​មាន​ជ័​យ ៖ ​បុរសនិងស្ត្រីជាគូដណ្តឹងគ្នា ​​បាន​ធ្វើការ​ចោទប្រកាន់​ទៅ​លើ​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ​ចំនួន​៣​នាក់​​​ បាន​ចាប់​វាយដំ​ទៅ​លើ​ពួក​គាត់​ឱ្យរ​ងរ​បួស​បែក​មុខបែក​មាត់ ​​ខណៈ​​ជិះ​​ម៉ូតូឌុប​គ្នា​តាម​ផ្លូវ ​​កើតឡើង​កាលពី​ម៉ោង​០៣​រសៀល​​ថ្ងៃ​ទី១៨ ​មេសា ​ស្ថិត​នៅ​ចំណុច​លើ​ផ្លូវជាតិ​ទល់មុខ​មណ្ឌល​សុខភាព​ស្រុក ត្រពាំង​ប្រាសាទ ។

ប្រភពឱ្យដឹងថា ជន​រង​គ្រោះ​ទី១-​ឈ្មោះ​សន បូ​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និងទី​២-​ឈ្មោះ​អឿ​ន ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​១៩ឆ្នាំ (អ្នក​ទាំង​២​ជា​គូ​ដណ្តឹង​​គ្នា) មាន​ទីលំនៅ​ភូមិ​-ឃុំ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។ បើតាម​​ជន​រង​គ្រោះ​ឱ្យ​ដឹង​ទៀត​ថា ប៉េអឹម​បង្ក​ទាំង៣មាន ១-​ឈ្មោះ​សោម សុផល, ២-​ឈ្មោះ​ហៀ​ង សុភាព និង៣-​ឈ្មោះ​លី អ្នក​ទាំង​៣ ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ ។

​ប្រភ​បន្ត​​ថា មុន​ពេល​កើតហេតុ​ ​គាត់​ទាំង​២​នាក់​ ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​សំដៅ​ទៅ​ផ្សារ មាន​ទិ​ស​ដៅ​ពី​កើតមក​លិច លុះដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​បំពាក់​សា​រ៉ែ​ និង​មាន​ស្លាក​សម្គាល់ជា​ស្ថាប័ន​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ ជិះ​មក​​ក្បែរ ​ហើយ​ចុះ​វាយឱ្យ​រ​ងរ​បួស​បែក​មុខ​មាត់​​តែ​ម្តង ហើយក៏​​បើករថយន្ត​ចេញ​ទៅ ។

ពាក់ព័ន្ធ​​ការ​ចោទប្រកាន់​ខាងលើ​ លោក​គង់ តារា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រសាទ​​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា រឿង​នេះ​មិនបាច់​ផ្សាយ​​ទេ ព្រោះ​រូប​លោកក៏​​មិនដឹង​មូលហេតុ​ច្បាស់លាស់​​ដែរ ដោយសារ​លោក​រវល់​នៅ​ក្រុងភ្នំពេញ​​នៅឡើយ ។

មានការលើកឡើងថា​ សមត្ថកិច្ច​មាន​តួនាទី​ការពារ និង​បង្ក្រាប​បទល្មើស​ហិង្សា និង​អសន្តិសុខ​គ្រប់​ប្រភេទ​ជូន​ប្រជាពលរដ្ឋ តែ​បែ​រ​ជា​មន្ត្រី​អាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ បង្ក​​អំពើ​ហិ​ង្សា​តាម​ទី​សាធារណៈ​លើ​ប្រជាពលរដ្ឋ​ទៅ​វិញ​ ។