គ្រោះថ្នាក់ចរាចរណ៍ជ្រុះដុំថ្ម3ដុំសង្ស័យថាជាករណីវាយប្លន់យកម៉ូតូ
រាជធានីភ្នំពេញ ៖ ម៉ូតូមួយគ្រឿងជិះបញ្ច្រាសទិសដៅចរាចរណ៍ក្នុងគន្លងផ្លូវអតិភាពរបស់គេត្រូវបានម៉ូតូមួយគ្រឿងដែលជិះមកពីមុខក្នុងល្បឿនលឿនបុកពេញទំហឹង
រាជធានីភ្នំពេញ ៖ ម៉ូតូមួយគ្រឿងជិះបញ្ច្រាសទិសដៅចរាចរណ៍ក្នុងគន្លងផ្លូវអតិភាពរបស់គេត្រូវបានម៉ូតូមួយគ្រឿងដែលជិះមកពីមុខក្នុងល្បឿនលឿនបុកពេញទំហឹង
រាជធានីភ្នំពេញ ៖ ម៉ូតូមួយគ្រឿងជិះបញ្ច្រាសទិសដៅចរាចរណ៍ក្នុងគន្លងផ្លូវអតិភាពរបស់គេត្រូវបានម៉ូតូមួយគ្រឿងដែលជិះមកពីមុខក្នុងល្បឿនលឿនបុកពេញទំហឹង បណ្ដាលឱ្យរងរបួសធ្ងន់២នាក់ និងស្រាល២នាក់ ថែមទាំងមានជ្រុះដុំថ្ម៣ដុំ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចទល់មុខស្ថានទូតអាមេរិច តាមបណ្ដោយផ្លូវ១០២ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកអាយខន ពណ៌ផ្កាឈូកលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AH-1240 បើកបរដោយបុរសពីរនាក់មិនស្គាល់ឈ្មោះក្នុងទិសដៅពីលិចទៅកើតជិះបញ្ច្រាសទិសដៅចរាចរណ៍ក្នុងល្បឿនមធ្យមលុះមកដល់ចំណុចកើតហេតុ ដោយសារតែទីតាំងខាងលើមានសភាពងងឹតក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកម៉ូល ពណ៌សលាយទឹកប៉ិច ពាក់ស្លាកលេខ ភ្នំពេញ 1CW-4138 ជិះដោយបុរស២នាក់តាមបណ្ដោយផ្លូវខាងលើក្នុងល្បឿនលឿនដូចហោះបានជ្រុលទៅបុកម៉ូតូដែលជិះបញ្ច្រាសទិសដៅចរាចរណ៍នោះចំពីមុខពេញទំហឹងលាន់ឮសូរដូចរន្ទះបណ្ដាលឱ្យអ្នកជិះម៉ូតូទាំងសងខាងរងរបួសសន្លប់២នាក់ និងរបួសស្រាល២នាក់ ។
បើតាមប្រភពពីអ្នករងរបួសស្រាលខាងម៉ូតូអាយខនបានបញ្ជាក់ថា ខណៈដែលពួកគេជិះបញ្ច្រាសទិសដៅចរាចរណ៍នេះស្រាប់តែឃើញម៉ូតូមួយគ្រឿងទៀតខាងលើបានបើកយ៉ាងលឿនហើយដោយបើកជែងរថយន្តមួយគ្រឿងទៀតដែលនៅខាងមុខពីខាងឆ្វេងហើយមិនបានប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូរបស់គេចំពីមុខតែម្ដងទៅ ។ ចំណែកមិត្តភក្តិខាងម៉ូតូម៉ូលវិញបានប្រាប់ឱ្យដឹងថា ពួកគេបានជិះរថយន្តដេញតាមពីក្រោយម៉ូតូរបស់មិត្តភក្ដិគេហើយខណៈនោះគាត់ឃើញម៉ូតូដែលជិះបញ្ច្រាសទិសដៅចរាចរណ៍ផ្លូវនោះបានជិះមកបុកម៉ូតូមិត្តរបស់គាត់ចំពីមុខ និងឃើញមានជ្រុះដុំថ្ម៣ដុំចេញពីម៉ូតូអាយខននោះទៀត សង្ស័យចង់ប្រព្រឹត្តបទល្មើសអ្វីមួយទើបទុកដុំថ្មនៅក្នុងម៉ូតូបែបនេះ ។ មិនតែប៉ុណ្ណោះក្នុងហេតុការណ៍នេះមានជនឆ្លៀតឱកាសបានលួចយកទូរស័ព្ទម៉ាក Iphone 5 ចំនួន២គ្រឿងពីជនរងគ្រោះខាងម៉ូតូម៉ូលទៀតផង។
ក្រោយពេលកើតហេតុជនរងគ្រោះទាំងបីនាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះ រីឯម្នាក់ទៀតដែលរងរបួសស្រាលត្រូវបានមិត្តជូនទៅមន្ទីរពេទ្យកាល់ម៉ែតដែលនៅជិតនោះ ចំណែកឯម៉ូតូទាំងសងខាងត្រូវបានសមត្ថកិច្ចវាស់វែង និងបញ្ជូនយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដូនពេញរងចាំការដោះស្រាយនៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ