ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជាសាហា.វណាស់! មិនត្រឹមតែជំរិតទេ ថែមទាំង​សម្លា.ប់​ទៀត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ករណី​ជនជាតិ​ចិន​ចាប់​ជា​ជន​ចិន​ដូច​គ្នា​ជំរិត​ទារប្រាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួច​សម្លា.ប់​ជន​រង​គ្រោះ ហើយ​ដឹក​សព​យក​ទៅ​ទម្លាក់​ចោល​នៅ​

រាជធានី​ភ្នំពេញ ៖ ករណី​ជនជាតិ​ចិន​ចាប់​ជា​ជន​ចិន​ដូច​គ្នា​ជំរិត​ទារប្រាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួច​សម្លាប់​ជន​រង​គ្រោះ ហើយ​ដឹក​សព​យក​ទៅ​ទម្លាក់​ចោល​នៅ​ទឹកទន្លេអ្នក​លឿង​។ សព​នោះ​បាន​អ​ណ្តែ​កមក​ដល់​ស្រុកលើ​ដែក ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១៣ ខេ​មេ​សា ឆ្នាំ​២០១៧ មុន​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​មួយ​ថ្ងៃ ។

លុះ​ពេល​រសៀល​ថ្ងៃ​ទី​២០ មេ​សា នេះ ត្រូវ​បាន​សមត្ថកិច្ច​សហការ​ចាប់ខ្លួន​ឧក្រិដ្ឋជន​ជា​ជន​ដៃដល់​២​នាក់ ដែល​ទៅ​លាក់ខ្លួន​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​កំពុង​បន្ត​ដឹក​មក​កាន់​រាជធានី​ភ្នំពេញ ។ ទោះជា​យ៉ាងណា​ក្តី​នេះ ជា​ព័ត៌មាន​ដំបូង​ដែល​ទទួល​បាន​ក្រៅផ្លូវការ ដោយសារ​តែ​សមត្ថកិច្ច​នៅ​មិន​ទាន់​បាន​សួរ​យក​ចម្លើយ​ជនសង្ស័យ​បាន​គ្រប់គ្រាន់ ព្រោះ​ត្រូវការ​អ្នកបកប្រែ​ភាសា​ចិន​។  ព័ត៌មាន​ដំបូង​ថា ជនសង្ស័យ​ដែល​ចាប់ខ្លួន​ម្នាក់​ឈ្មោះ GAO KEYAN ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​ជនជាតិ​ចិន មានមុខរ​បរជា​ចុងភៅ និង​ម្នាក់​ទៀត​ឈ្មោះ ម៉ុង ចំរើន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១២ មេ​សា មាន​ករណី​ចាប់​ថៅកែ​ហាង​ភោ​ជនី​ដ្នា​ន​មួយ​កន្លែង ជា​ជនជាតិ​ចិន​ម្នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ជំរិត​ទារប្រាក់ ប៉ុន្តែ​ក្រោយមក​ព័ត៌មាន​នោះ​បាន​ស្ងាត់បាត់​ឈឹង​ទៅ​វិញ ។ លុះដល់​វេលា​ម៉ោង​៥​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៣ មេ​សា ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​ជនជាតិ​ចិន​ម្នាក់​ស្លាប់​អណ្តែត​ទឹកទន្លេ នៅ​ចំណុច​ភូមិ​ព្រែក​បាក់ ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក ខេត្តកណ្តាល ដែល​សាកសព​នោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ ។ បន្ទាប់​ពី​មាន​ព័ត៌មាន​ករណី​ជំរិត​ទារប្រាក់​នេះ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ និង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​បើក​ការ​ស៊ើបអង្កេត​លើ​បទល្មើស​ជំរិត​ទារប្រាក់​នេះ ។

ប្រភព​ព័ត៌មាន​បន្ត​ថា ពេល​នេះ​នៅ​មិន​ទាន់​បាន​សួរ​យក​ចម្លើយ​ពី​ជនសង្ស័យ​យ៉ាងណា​ក្តី (​ខ្វះ​អ្នកបកប្រែ​) ប៉ុន្តែ​អាច​ដឹង​ព័ត៌មាន​ពី​ដើមចម​ខ្លះ​បាន​ថា ជន​រង​គ្រោះជា​ថៅកែ​ភោជនីយដ្ឋាន​ចិន​មួយ ហើយ​ជនសង្ស័យ​ចិន​ម្នាក់​ជា​ចុងភៅ​ឲ្យ​ហាង​ចិន​នោះ ។ ថ្ងៃមួយ​ថៅកែ​ចិន​បាន​ដេញ​ជនសង្ស័យ​ឲ្យ​ឈប់​ធ្វើ​ចុងភៅ​នៅ​ហាង​នោះ ក្រោយមក​ជន​សង្ស័យ​មានគំនិត​ខឹង​ថៅកែ​ចិន ក៏​ផ្តើមគំនិត​ចាប់​ថៅ​ចិន​យក​ទៅ​ឃុំ​ទុក​មួយ​កន្លែង ហើយ​គំរាម​ទារប្រាក់​ពី​ក្រុម​គ្រួសារ ។ បន្ទាប់​មក​ឧក្រិដ្ឋជន​បាន​សម្លាប់​ជន​រង​គ្រោះ ហើយ​រួម​គ្នា​ជាមួយ​ជនសង្ស័យ​ខ្មែរ​ម្នាក់​ទៀត​ដឹក​សព​ជន​រង​គ្រោះ​តាម​រថយន្ត​ម៉ា​កវី​ស្តូ ជា​របស់​ជន​រង​គ្រោះ​យក​សព​ទៅ​ទម្លាក់​ចោល​នៅ​ទន្លេ​អ្នក​លឿង ទើប​សព​នោះ​អណ្តែត​ទៅ​ដល់​ចំណុច​ខាងលើ ។

តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ព័ត៌មាន​លំអិត​នឹង​ត្រូវ​លាតត្រដាង​នៅ​ពេល​សួរ​យក​ចម្លើយ​ជនសង្ស័យ​ឲ្យ​បាន​គ្រប់​ជ្រុង ប៉ុន្តែ​ជំហាន​ដំបូង​អាច​នាំ​ជនសង្ស័យ​យក​ទៅ​ធ្វើ​ត្រាប់​ពី​សកម្មភាព នៅ​ទីតាំង​ពេល​ចាប់ខ្លួន និង​ពេល​សម្លាប់​ជន​រង​គ្រោះ រួម​ទាំង​ធ្វើ​កាយវិការ​ដឹក​សាកសព​យក​ទៅ​ទម្លាក់​ចោល​ទៀត​ផង ៕