ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ម្ល៉េះ​! ពួនស្ទាក់​កា.ប់​គ្មាន​ប្រណី

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ រាំ​ធុងបាស​ក្លាយជា​គំនុំ​ចងអាឃាត ពេល​ចេញពី​រាំ​ពួនស្ទាក់​កា.ប់​ប្រហារ​យ៉ាង​សាហា.វ បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លា.ប់​ភ្លាម​ៗ​នៅ​និង​កន្លែង ឯ​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ ហើយ​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​

ខេត្តស្វាយរៀង ៖ រាំ​ធុងបាស​ក្លាយជា​គំនុំ​ចងអាឃាត ពេល​ចេញពី​រាំ​ពួនស្ទាក់​កាប់​ប្រហារ​យ៉ាង​សាហាវ បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង ឯ​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ ហើយ​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​អស់ ក៏​ប៉ុន្តែ​កម្ម​ពៀរ​មាន​ពិត ត្រូវ​សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់ខ្លួន​ជា​បន្តបន្ទាប់ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៧​។

ទាក់ទិន​ករណី​នេះ​លោក​វរសេនីយ៍ទោ កែវ សុ​ថា បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ១-​ឈ្មោះ យស់ ចាន់​រី ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាង​លើ ចាប់​បាន​នៅ​ថ្ងៃ​ទី​១៣ មេ​សា ជា​អ្ន​រួមគំនិត​។ ២-​ឈ្មោះ ពៅ សូរ​វង្ស ហៅ​បូរ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​ជន​ដៃដល់ មាន​ទីលំនៅ​ភូមិ​បា​សាក់ ឃុំ​បាស់ ស្រុក​ស្វាយ​ជ្រំ ចាប់​បាន​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៩ មេ​សា ពេល​លួច​មក​ផ្ទះ​។ ចំណែក​ជន​រង​គ្រោះ ១- ឈ្មោះ ឃួ​ន ច​ន ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ មុខរបរ​ធ្វើ​កម្មករ​សំណង់ រស់នៅ​ភូមិ​បា​សាក់ រង​របួស​ចំ​ក្បាល​ផុង​លលាដ៍ក្បាល​ស្លាប់ ២-​ឈ្មោះ សោម វាសនា ហៅ​ប៉ោង អាយុ​២១​ឆ្នាំ នៅ​ភូមិ​បា​សាក់​ជាមួយ​គ្នា រង​របួសធ្ងន់ និង​៣-​ឈ្មោះ សូ​ថុ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​បា​សាក់ មុខរបរ​ធ្វើស្រែ មិន​មាន​របួស​។

ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​ថ្ងៃ​ទី​១២ មេ​សា នៅ​ភូមិ​បា​សាក់ ឃុំ​បា​សាក់ ស្រុក​ស្វាយ​ជ្រំ មានកម្ម​វិធី​ឡើង​គេហដ្ឋាន​មួយ​នៅ​ខាងជើង​រមណី​ដ្ឋា​ន​ប្រាសាទ​បា​សាក់ និង​មាន​ចាក់​ធុងបាស​រាំ​លេង​កម្សាន្ត រីឯ​ជន​រង​គ្រោះ​៣​នាក់​បាន​ទៅ​ចូលរួម​រាំ​លេង​រហូត​ដល់​ម៉ោង​១១​និង​២៤​នាទី​យប់ ក៏​នាំ​គ្នា​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​២​នាក់ បាន​ប្រើប្រាស់​កាំបិត​ផ្គាក់​ពួនស្ទាក់​កាប់​ប្រហារ​យ៉ាង​សាហាវ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​ចំ​ក្បាល​មួយ​កាំបិត​ផុង​លលាដ៍ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង រួច​ក៏​កាប់​ជន​រង​គ្រោះ​ម្នាក់​ទៀត បណ្តាល​រង​របួសធ្ងន់ ហើយ​ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង និង​អ្នក​រួម​ដំណើរ​ជាមួយ​ជន​រង​គ្រោះ​ម្នាក់​ទៀត​មិន​មាន​របួស​នោះ​ទេ​ដោយ​រត់​រួច​។

លោក កែវ សុ​ថា បន្ត​ទៀត​ថា បន្ទាប់​ពីរ​ទទួល​ពាក្យបណ្តឹង​ពី​គ្រួសារ​ជន​រង​គ្រោះ លោក កឹង ឃ​ន ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​ដាក់​បទបញ្ជា និង​ចាត់​ឲ្យ​លោក កុយ សុភាព ស្នងការ​រង និង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដឹកនាំ​សហការ​ជាមួយ​នគរបាល​ស្រុក​ស្វាយ​ជ្រំ និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បា​សាក់ ធ្វើការ​ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ យស់ ចាន់​រី បញ្ជូន​មក​សាកសួរ ។ ជនសង្ស័យ​ក៏​សា​ភាព​ថា មាន​បក្សពួក​ម្នាក់​ទៀត ជា​ជន​ដៃដល់​ឈ្មោះ ពៅ សូរ​វង្ស ដែល​ជា​អ្នក​យក​កាំបិត​ផ្គាក់​ពួនស្ទាក់​កាប់​ទៅ​លើ​ជន​រង​គ្រោ​ទាំង​២​នាក់ បណ្តាល​ឲ្យ​ស្លាប់ និង​របួស រីឯ​ខ្លួន​គ្រាន់តែ​ជា​អ្នក​បើក​ម៉ូតូឌុប​ជន​ដៃដល់​ទៅ​កន្លែង​កើត​ហេតុ រួច​យក​ម៉ូតូ​មក​ផ្ទះ​វិញ​ហើយ​ក៏​ដើរទៅ​កន្លែង​កើតហេតុ​ពួន​មើល​សកម្មភាព​តែ​ប៉ុណ្ណោះ​។

រហូត​មក​ដល់​រសៀល​ថ្ធៃ​ទី​១៩ មេ​សា មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា ជន​ដៃដល់​បាន​លួច​លបចូល​ផ្ទះ ទើប​កម្លាំង​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​ចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​តែ​ម្ដង​។ លោក​កែវ​សុ​ថា បញ្ជាក់​ទៀត​ថា មូលហេតុ​បង្ក​ឱ្យ​មាន​ករណី​នេះ កើតឡើង​ដោយសារ​តែ​ជនសង្ស័យ​មាន​គំនុំ​ជាមួយ​ជន​រង​គ្រោះ ទើប​រៀបចំ​គំរោង​ឃាតកម្ម​គិត​ទុកជា​មុន​បែប​នេះ​។ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​២០ មេ​សា នេះ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង​ចាត់ការ​បន្ត​តាម​ច្បាប់​៕