ព័ត៌មានប្លែកៗនៅលើពិភពលោក
១-NASA រកឃើញមហាសមុទ្រនៅលើភពព្រះចន្ទ«Enceladus»៖
យានស្រាវជ្រាវ«Cassini» ប្រទះឃើញមហាសមុទ្រថ្មីក្នុងប្រព័ន្ធសុរិយៈលើភពព្រះចន្ទEnceladus ជាបរិវារផ្កាយព្រះសៅរ៍ ។ តឹកតាងបញ្ជាក់ថាមានទឹក ហើយ
១-NASA រកឃើញមហាសមុទ្រនៅលើភពព្រះចន្ទ«Enceladus»៖
យានស្រាវជ្រាវ«Cassini» ប្រទះឃើញមហាសមុទ្រថ្មីក្នុងប្រព័ន្ធសុរិយៈលើភពព្រះចន្ទEnceladus ជាបរិវារផ្កាយព្រះសៅរ៍ ។ តឹកតាងបញ្ជាក់ថាមានទឹក ហើយ
១-NASA រកឃើញមហាសមុទ្រនៅលើភពព្រះចន្ទ«Enceladus»៖
យានស្រាវជ្រាវ«Cassini» ប្រទះឃើញមហាសមុទ្រថ្មីក្នុងប្រព័ន្ធសុរិយៈលើភពព្រះចន្ទEnceladus ជាបរិវារផ្កាយព្រះសៅរ៍ ។ តឹកតាងបញ្ជាក់ថាមានទឹក ហើយបរិវេណនោះអាចជាទីតាំងល្អសមស្របនឹងការរស់នៅរបស់សត្វក្រៅភព ។
២-គ្រោងសត្វបុរាណ ផ្សារភ្ជាប់នឹងការវិវឌ្ឍរបស់ដាយណូស៊័រ៖
កាលពី៨៤ឆ្នាំមុន អ្នកវិទ្យាសាស្ត្រប្រទះឃើញគ្រោងឆ្អឹងបុរាណឈ្មោះ«Telcocrafer» នៅមាត់ទន្លេភាគខាងត្បូងប្រទេសតង់សានី បានទទួលការឆ្លុះបញ្ចាំងថា មានផ្សារភ្ជាប់នឹងការវិវឌ្ឍរបស់ដាយណូស៊័រ ក្នុងពពួកសត្វល្មូនឈ្មោះArchosaurs ជាបុព្វបុរសរបស់ដាយណូស៊័រ ។
៣-អាមេរិកចាប់ខ្លួនបុរសសម្លាប់មនុស្សបង្ហោះតាមហ្វេសប៊ុក៖
បុរសអាយុ៣៧ឆ្នាំម្នាក់ ដែលអះអាងថា ជាអ្នកសម្លាប់បុរសចំណាស់អាយុ៧៤ឆ្នាំ និងបង្ហោះតាមហ្វេសប៊ុកត្រូវប៉ូលិសចាប់ខ្លួន ។ តាមការស្រាវជ្រាវឃើញថា គេធ្លាប់សម្លាប់មនុស្ស១៣នាក់ ។
៤-ភោជនីយដ្ឋានវិលកៀបក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ស្លាប់៖
ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ស្លាប់នៅអាហារដ្ឋានវិលមួយ លើសណ្ឋាគារដ៏ខ្ពស់ក្នុងទីក្រុងអាត្លង់តាកាលពីពេល ថ្មីៗកន្លងមកដោយសារកៀបជាប់ក្នុងចន្លោះជញ្ជាំង និងតុមួយក្នុងពេលកំពុងវិល ។
៥-កូរ៉េខាងជើងបាញ់មីស៊ីលកំញើញអាមេរិក៖
នៅព្រឹកថ្ងៃទី១៦ មេសា ២០១៧ កូរ៉េខាងជើងបានបង្ហាញអានុភាពរបស់ខ្លួន ដោយបាញ់មីស៊ីលគំរាមអាមេរិក ដែលកំពុងបង្កើនភាពតានតឹងក្នុងពេលបច្ចុប្បន្ន ។
៦-យាយអាយុច្រើនបំផុតនៅលើលោកស្លាប់បាត់បង់ជីវិត៖
លោកយាយEmma Morano ជនជាតិអីុតាលី បានស្លាប់កាលពីថ្ងៃទី១៥ មេសា ២០១៧ ក្នុងនាមជាបុគ្គលមានអាយុច្រើនបំផុតនៅលើពិភពលោក ។
មូលហេតុដែលធ្វើឱ្យគាត់មានអាយុវែង គឺទទួលទានពងមាន់មួយថ្ងៃ២គ្រាប់ ។
៧-ស្លាប់១១២នាក់ ពីការផ្ទុះក្បួនរថយន្តក្រុងដឹកជនភៀសខ្លួននៅក្រុងអាឡេបប៉ូ៖
ក្រុមសង្កេតការណ៍ស៊ីរីនៅអង់គ្លេស បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ពីការផ្ទុះក្បួនរថយន្តក្រុងដឹកជនភៀសខ្លួននៅក្រៅក្រុងអាឡេបប៉ូ បានកើនដល់១១២នាក់ ។
៨-ភ្ញៀវទេសចរភ្ញាក់ផ្អើលបុរសម្នាក់ស្រាតងូតទឹកពុះ៖
បុរសម្នាក់នៅក្រុងរ៉ូមប្រទេសអីុតាលី ងូតទឹកស្រាតនៅកន្លែងទឹកពុះ ដោយមិនខ្មាសអៀន ហើយត្រូវប៉ូលិសចាប់ខ្លួន ។
៩-និស្សិតប៉ាគីស្ថាន ត្រូវមិត្តរួមថ្នាក់វាយស្លាប់៖
ហ្វូងបាតុករបានចោមរោមវាយនិស្សិតប៉ាគីស្ថានម្នាក់ស្លាប់នៅក្នុងមហាវិទ្យាល័យ កាលពីថ្ងៃទី១៣ មេសា ២០១៧ ក្រោយពីគេរងការរិះគន់ថាជាន់ឈ្លីលើសាសនារបស់ខ្លួន។
១០-ផ្កាយស្រដៀងផែនដីនៅឆ្ងាយត្រឹមតែ៣៩ឆ្នាំពន្លឺ៖
ផ្កាយព្រះគ្រោះ«GJ១១៣២b» ជាផ្កាយមួយដែលអ្នកវិទ្យាសាស្ត្រសង្កេតឃើញមានលក្ខណៈដូចផែនដី មានទំហំធំជាងផែនដី ១,៤ដង ស្ថិតនៅឆ្ងាយពីគ្នាប្រហែល ៣៩ឆ្នាំពន្លឺ ៕
ចែករំលែកព័តមាននេះ