ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ! លែងលះចរចាទ្រព្យមិនត្រូវ កា.ប់ប្តី១កាំបិត

7 ឆ្នាំ មុន

ខេត្តកំពត ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់ បន្ទាប់​ពី​ស្ត្រី​រូប​នេះ​បាន​ប្រើ​អំពើ​ហិ.ង្សា កា.ប់​ប្តី​មួយ​កាំបិត​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ កាលពី​យប់​ថ្ងៃ​ទី​១៧ មេ​សា វេលា​ម៉ោង​២១ នៅ​ភូមិ​មនោ​សុខ ឃុំ​តា​កែន ស្រុក​ឈូក ។

ខេត្តកំពត ៖ ស្ត្រី​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់ បន្ទាប់​ពី​ស្ត្រី​រូប​នេះ​បាន​ប្រើ​អំពើ​ហិង្សា កាប់​ប្តី​មួយ​កាំបិត​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ កាលពី​យប់​ថ្ងៃ​ទី​១៧ មេ​សា វេលា​ម៉ោង​០៩ ស្ថិតនៅ​ភូមិ​មនោ​សុខ ឃុំ​តា​កែន ស្រុក​​ឈូក ។

លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ​ ស្នងការ​នគរបាល​ខេត្ត បានឱ្យ​កោះសន្តិភាព​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ សួ​ស សុខុម ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​(​ត្រូវជា​ប្តី​)​ប្តឹង​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ដោយ​ប្រពន្ធ​ប្រើ​អំពើ​ហិង្សា​កាប់​ខ្លួន​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ លោក​ក៏​បាន​បញ្ជា​ឱ្យ​កម្លាំង​សម​ត្ថិ​ក​ច្ច​ជំនាញ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ស្រុក​ឈូក និង​ប៉ុស្តិ៍​រដ្ឋ​បាល​​ចុះ​ទៅ​កន្លែង​កើតហេតុ​ពិនិត្យ​និង​ស្រាវជ្រាវ​ឃាត់ខ្លួន​ជន​ដៃដល់​ឈ្មោះ ស៊ា​ន ណាគ្រី នាំ​មក​សាកសួរ ។

តាម​ចម្លើយ​ស្ត្រី​ជា​ប្រពន្ធ​ជាប់ចោទ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា នៅ​យប់​ថ្ងៃ​ទី​១៧ មេ​សា នៅ​មុន​ពេល​កើតហេតុ​ គាត់​ជា​ប្រពន្ធ​បាន​ហៅ​ប្តី​មក​និយាយ​គ្នា​រឿង​លែងលះ និង​និយាយ​ពី​ការ​ចែកទ្រព្យ​សម្បត្តិ​គ្នា​នៅ​មុន​ពេល​លែងលះ ។ ដោយសារ​តែ​ការ​និយាយ​នោះ​មិន​បាន​ឯកភាព​គ្នា ក៏​កើត​មាន​ទំនាស់​ឈ្លោះប្រកែក​គ្នា ហើយ​ពេល​នោះ​ខ្លួន​ក៏​បាន​យក​កាំបិត​មក​កាប់​ប្តី​ត្រូវ​ខ្នងដៃ​ខាងស្តាំ​មួយ​​កាំបិត​បណ្តាល​ឱ្យ​រង​របួស ។

ព័ត៌មាន​ជុំវិញ​ការ​បែកបាក់​គ្នា​រវាង​ប្តី​ប្រពន្ធ​នេះ​ត្រូវ​បាន​ប្រភព​ខ្លះ​ឱ្យ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​ដែល​សុំ​លែងលះ​ប្តី​នេះ​គឺ​ដោយសារ​ខ្លួន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រុស​ថ្មី និង​និយាយ​ចែកទ្រព្យ​សម្បត្តិ​គ្នា តែ​ប្តី​មិន​យល់ព្រម​ក៏​កើតជា​អំពើ​ហិង្សា​យ៉ាង​ដូច្នេះ​។

ទោះជា​បែប​ណា​ស្ត្រី​ជា​ប្រពន្ធ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ប្រើ​អំពើ​ហិង្សា​នេះ​ មិន​បាន​និយាយ​ពី​មូលហេតុ​នៃ​ការ​ចង់​លែងលះ​ប្តី​នោះ​ទេ តែ​ប្រភព​ពី​អ្នក​ភូមិ​ថា បុរស​ជា​ប្តី​បាន​ទៅ​ធ្វើ​ពលករ​នៅ​ប្រទេស​ថៃ ហើយ​ស្ត្រី​ជា​ប្រពន្ធ​ដែល​នៅផ្ទះ​តែងតែ​ដើរ​ផឹកស៊ី​ជាមួយ​បុរស​មួយ​ចំនួន​ក្នុងភូមិ​ រហូត​មាន​ទំនាក់ទំនង​ស្នេហា លុះ​ប្តី​ត្រឡប់​មក​វិញ​បាន​ព្យាយាម​ហាមឃាត់​ប្រពន្ធ​រឿង​ដើរ​ផឹកស៊ី ក៏​ត្រូវ​ប្រពន្ធ​សុំ​លែងលះ​តែ​ម្តង​។ ប្តី​ប្រពន្ធ​នេះ​មានកូន​៣​នាក់​ក្នុង​បន្ទុក​គឺ​ស្រី​២ និង​ប្រុស​ម្នាក់ ។