ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្ដី​មាន​ស្រី​កាត់​ចោល ហើយ​បង្ខំ​ឱ្យ​លេប​ទៀត

7 ឆ្នាំ មុន

សារព័ត៌មាន​របស់​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៧ ផ្សាយ​ថា ប៉ូលិស​ក្រុង​គ្រី​ន​វី​ល រដ្ឋ​មី​សុ​ី​សុ​ី​ពី បាន​ចាប់ខ្លួន​ស្ដ្រី​អាយុ​៤៣​ឆ្នាំ​ម្នាក់​ពី​បទ​កាត់​លិង្គ​ប្ដី អាយុ​៤៨​ឆ្នាំ ព្រោះ​ខឹង​លួច​មាន​សហាយស្មន់ ។

សារព័ត៌មាន​របស់​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៧ ផ្សាយ​ថា ប៉ូលិស​ក្រុង​គ្រី​ន​វី​ល រដ្ឋ​មី​សុ​ី​សុ​ី​ពី បាន​ចាប់ខ្លួន​ស្ដ្រី​អាយុ​៤៣​ឆ្នាំ​ម្នាក់​ពី​បទ​កាត់​លិង្គ​ប្ដី អាយុ​៤៨​ឆ្នាំ ព្រោះ​ខឹង​លួច​មាន​សហាយស្មន់ ។

ប៉ូលិស​ទៅ​ដល់​ផ្ទះ​កើតហេតុ​ឃើញ​បុរស​ជា​ប្ដី​ដេក​លើ​គ្រែ​ទាំង​ឈាម​ជោក​ខ្លួន ដោយ​មាន​របួស​នៅ​ចន្លោះ​ភ្លៅ ។ នៅ​ពេល​ត្រួតពិនិត្យ​ដឹង​ថា លិង្គ​របស់​បុរស​រូប​នោះ​បាន​ដាច់​ហើយ​កាំបិត​សម្រាប់​កាត់​នៅ​លើ​តុ​ក្បែរ​នោះ ។

ក្រុម​ជួយ​សង្គ្រោះ​បាន​នាំ​បុរស​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ ។ សមត្ថកិច្ច​ព្យាយាម​រក​បំណែក​លិង្គ​មិនឃើញ​ទេ ខណៈ​ស្ដ្រី​ជា​ប្រពន្ធ​គេចខ្លួន​បាត់ ។ ក្រោយមក​ដឹង​ថា នាង​ទៅ​នៅផ្ទះ​ឪពុក​ម្ដាយ ទើប​ប៉ូលិស​ទៅ​ចាប់ខ្លួន ។

ស្ដ្រី​ជា​ប្រពន្ធ​សារភាព​ថា នាង​ខឹង​ប្ដី​លួច​មាន​សហាយ​ដោយ​ឃើញ​ភស្ដុ​តាង​ជា​រូបភាព​តាម​ទូរស័ព្ទ ។ ដូច្នេះ​ហើយ​នាង​លួង​ប្ដី​ឱ្យ​ផឹកស្រា​ដែល​លួច​ដាក់​ថ្នាំ​សណ្ដំ ។ បន្ទាប់​មក​នាង​យក​កាំបិត​ចិត​ផ្លែ​ឈើ​កាត់​លិង្គ​របស់​គេ​ចោល ព្រមទាំង​យក​កាំបិត​ភ្ជង់​ក​បង្ខំ​ឱ្យ​គេ​ទំពា និង​លេប​លិង្គ​របស់​ខ្លួន​ចូល​ពោះ ប្រសិនបើ​មិន​ធ្វើ​តាម​នាង​ទេ​នឹង​សម្លាប់​ចោល ។

ប៉ូលិស​ដឹង​បែប​នោះ​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​មន្ទីរពេទ្យ ។ គ្រូពេទ្យ​បានឱ្យ​ជន​រង​គ្រោះ​ផឹកថ្នាំ​ក្អក ហើយ​ក្អួត​ចេញ​បំណែក​លិង្គ​មួយ​ចំនួន ។ ទោះជា​យ៉ាងណា​ក្ដី គ្រូពេទ្យ​មិន​អា​ចត​ភ្ជាប់​លិង្គ​បាន​ទេ ។
ស្ដ្រី​បង្កហេតុ សមត្ថកិច្ច​មិន​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​ទេ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕